Connect with us

ព័ត៌មានអន្ដរជាតិ

កាសែតថៃ សុខចិត្តក្បត់វិជ្ជាជីវៈ សម្រុកផ្សាយព័ត៌មានក្លែងក្លាយ បម្រើមហិច្ឆតា ស្រេកឃ្លានទឹកដីកម្ពុជា

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែកញ្ញាឆ្នាំ២០២៥ ស្ថានការណ៍បានឡើងកម្តៅយ៉ាងខ្លាំងនៅពេលកងទ័ពថៃ ចូលឈ្លានពាននិងរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា នៅចំណុចឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយពលរដ្ឋខ្មែរជាច្រើនគ្រួសារ ត្រូវកងទ័ពថៃ បណ្តេញចេញពីផ្ទះសម្បែង ហើយនេះបញ្ជាក់ពីការរំលោភបទឈប់បាញ់យ៉ាងច្បាស់ក្រឡែត ពីសំណាក់ភាគីថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា ពលរដ្ឋខ្មែរមិនព្រមឲ្យសត្រូវឈ្លានពានចូលមករំលោភទឹកដីខ្លួនបានឡើយ ដោយរួមដៃគ្នាទោះគ្មានអាវុធក៏នៅតែតទល់ជាមួយពួកឈ្លានពាន បណ្តេញសត្រូវទៅវិញ។

អ្វីដែលហួសចិត្តគឺថា ជុំវិញការប្រឈមមុខដាក់គ្នានេះ បណ្តាប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ព្រោងព្រាតអំពីព័ត៌មានកុហកបោកប្រាស់ថា ទីនោះគឺជាទឹកដីរបស់ខ្លួន និងថែមទាំងចោទកម្ពុជាថា រំលោភដីថៃទៅវិញ។ មិនត្រឹមប៉ុណ្ណឹង កាសែតថៃ ដល់ថ្នាក់ហ៊ានក្បត់វិជ្ជាជីវៈផ្សាយព័ត៌មានក្លែងក្លាយថា រដ្ឋាភិបាលកម្ពុជា យកពលរដ្ឋធ្វើខែល ប្រើអាវុធគំរាមកំហែងកងទ័ពថៃ ទាំងដែលកងទ័ពថៃ គ្មានអាវុធសោះ។ 

កាលពីថ្ងៃព្រហស្បតិ៍ កាសែត Khaosod ផ្សាយកុហកបោកប្រាស់ថា ពលរដ្ឋខ្មែរកែច្នៃឈើជាអាវុធ ធ្វើបាតុកម្ម ញុះញង់ល្មើសកិច្ចព្រមព្រៀងឈប់បាញ់ ហើយប្រកាសក្តែងៗទាំងមិនខ្មាសអៀនថា នោះគឺជាដីថៃថែមទៀត។

ចំណែក The Nation បានដកស្រង់ប្រភពពីក្រសួងការបរទេសថៃ ដែលហ៊ានអះអាងទាំងគឃ្លើនថា សកម្មភាពរបស់ពលរដ្ឋខ្មែរប្រឈមមុខជាមួយទាហានថៃនោះ គឺស្ថិតនៅក្នុងទឹកដីថៃ ដែលការពិតវាស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ទៅវិញទេ។ រីឯកាសែត Thai Enquirer ផ្សាយកុហកថា ជនស៊ីវិលកម្ពុជាបានព្យាយាមរុះរើរបាំងដែករបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយថែមទាំងវាយបុគ្គលិកសន្តិសុខថៃដោយដំបង ទៀតផង។

នៅមានសារព័ត៌មានថៃជាច្រើនទៀត ដែលកំពុងក្បត់វិជ្ជាជីវៈរបស់ខ្លួន ផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីកុហកបោកប្រាស់ពិភពលោក ព្រោះតែភាពជ្រុលនិយមនិងមហិច្ឆតាស្រេកឃ្លានទឹកដីគេរបស់ជាតិសាសន៍មួយនេះ។

វាពិតជារឿងដ៏ហួសចិត្តបំផុតនិងសែនអាម៉ាស់ ដែលសម័យនេះទៅហើយ ដែលអ្នកចេះដឹងថៃ ធ្វើជាខ្វាក់ភ្នែក មិនទទួលស្គាល់ការពិត។ ជាពិសេសទាក់ទងនឹងការនិយាយយកល្អខ្លួនឯងថា ទាហានថៃគ្មានអាវុធទេពេលប្រឈមមុខជាមួយពលរដ្ឋខ្មែរ ទាំងដែលវីដេអូមានមើលច្បាស់ៗនៅនឹងមុខទៅហើយ តែនៅធ្វើខ្វាក់បានទៀត។

រាល់ពេលថៃតែងចោទមកកម្ពុជាថា រំលោភលើដីខ្លួន ឈ្លនពានចូលដីខ្លួន, ជាច្រើនលើកច្រើនសា ថៃតែងព្យាយាមគេចវេសពីផ្លូវច្បាប់ ហើយដើរតួជាជនរងគ្រោះ ប្រាប់គេឯងថា កម្ពុជាធ្វើបាប។ ចុះហេតុអ្វីបានជាថៃ មិនហ៊ានប្តឹងកម្ពុជាឡើងទៅអន្តរជាតិ? បើថៃស្អាតស្អំមែន មានអីត្រូវខ្លាច ឬថៃជាចោរ? 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ព្រមាន ១០ខេត្តរួមទាំង បាងកក ត្រូវត្រៀមខ្លួនឲ្យហើយ ព្រោះទំនប់ចៅប្រាយ៉ា កាន់តែមិនស្រួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម