ព័ត៌មានអន្ដរជាតិ
អាមេរិក និងអឺរ៉ុបពិភាក្សាអំពីទណ្ឌកម្ម និងពន្ធថ្មីលើរុស្ស៊ី
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងអឺរ៉ុប បានជួបប្រជុំគ្នានៅក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃចន្ទទី៨ខែកញ្ញា ដើម្បីថ្លឹងថ្លែងលើទម្រង់នៃសម្ពាធសេដ្ឋកិច្ចថ្មីប្រឆាំងនឹងរុស្ស៊ី ដូចជា ការដាក់ទណ្ឌកម្ម និងពន្ធលើការទិញប្រេងពីរុស្ស៊ី។

យោងតាមប្រភពរបស់ទីភ្នាក់ងារព័ត៌មាន AP មន្ត្រីអាមេរិកបានសង្កត់ធ្ងន់ថា ប្រធានាធិបតី ដូណាល់ ត្រាំ ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការសំខាន់ៗក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការពេញលេញពីដៃគូអឺរ៉ុបនៅក្នុងវិធានការណាមួយដែលត្រូវអនុម័ត។
កិច្ចប្រជុំដែលមានរយៈពេលតិចជាង២ម៉ោង ផ្តោតលើជម្រើសពន្ធគយ តម្រូវការសម្រាប់ការអនុវត្តទណ្ឌកម្មរួម និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅអឺរ៉ុប។ អ្នកចូលរួមរួមមានបុគ្គលិកជាន់ខ្ពស់មកពីសេតវិមាន ក្រសួងការបរទេស និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ខណៈដែលគណៈប្រតិភូអឺរ៉ុបមានមន្ត្រីជំនាញផ្នែកថាមពល ទីភ្នាក់ងារហិរញ្ញវត្ថុ ទណ្ឌកម្ម និងពាណិជ្ជកម្ម។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅពេលដែលលោក ត្រាំ ព្យាយាមសម្របសម្រួលឲ្យមានការចរចាដោយផ្ទាល់រវាងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។ លោក ត្រាំ បានធ្វើជាម្ចាស់ផ្ទះទទួលលោក ពូទីន នៅក្នុងកិច្ចប្រជុំកំពូលមួយនៅរដ្ឋអាឡាស្កាកាលពីខែមុន ហើយបាននិងកំពុងជំរុញឲ្យមានកិច្ចពិភាក្សាទល់មុខគ្នាក្នុងគោលបំណងបញ្ចប់សង្រ្គាមរយៈពេល៣ឆ្នាំកន្លះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក ត្រាំ បានទទួលស្គាល់ថា ជម្លោះនេះមានការពិបាកក្នុងការដោះស្រាយជាងការរំពឹងទុកដំបូងរបស់លោក។ លោកបានរៀបរាប់ថា «ខ្ញុំជឿថាយើងនឹងដោះស្រាយវា។ ខ្ញុំមានទំនុកចិត្តថាយើងនឹងធ្វើវាឲ្យសម្រេចបាន»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


