ព័ត៌មានអន្ដរជាតិ
ទូកទេសចរណ៍ ឆេះបណ្តាក់គ្នាយ៉ាងសន្ធោសន្ធៅ លើដងទន្លេ ចៅប្រាយ៉ា ប្រទេសថៃ
ទូកទេសចរណ៍ច្រើនគ្រឿងបានឆាបឆេះបណ្តាក់គ្នានៅទន្លេ ចៅប្រាយ៉ា នៃប្រទេសថៃ ប៉ុន្តែមិនមានការបញ្ជាក់ពីតួលេខមនុស្សស្លាប់ឬរបួសទេ។

តាមការផ្សាយរបស់ Bangkok Post, ហេតុការណ៍ដំបូងកើតឡើងនាវេលាម៉ោង៦:៤៣នាទីល្ងាចថ្ងៃអាទិត្យទី១៤ខែកញ្ញាឆ្នាំ២០២៥ ដោយអគ្គិភ័យបានឆាបឆេះទូកមួយគ្រឿង ជិតផែវត្ត Ratchasingkhon ក្នុងសង្កាត់ Phraya Krai នៃខ័ណ្ឌ Bang Kho Laem ទីក្រុងបាងកក។
៤នាទីក្រោយមក ទូក២គ្រឿងទៀត ត្រូវភ្លើងឆេះនៅចំណុចដដែល ប៉ុន្តែត្រូវក្រុមពន្លត់អគ្គិភ័យ គ្រប់គ្រងស្ថានការណ៍បាន។

មូលហេតុបង្កជាអគ្គិភ័យ មិនទាន់ត្រូវបានគេដឹងទេ ប៉ុន្តែប៉ូលិសបើកការស៊ើបអង្កេតរួចហើយ ជុំវិញហេតុការណ៍នេះ។
សូមជម្រាបថា មួយរយៈចុងក្រោយនេះ ប្រទេសថៃតែងជួបគ្រោះអគ្គិភ័យជាបន្តបន្ទាប់ខុសពីធម្មតា ជាពិសេសអគ្គិភ័យឆាបឆេះរោងចក្រនិងផ្សារតែម្តង ដែលបង្កការខាតបង់ទឹកប្រាក់រាប់ម៉ឺនដុល្លារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្សារល្បីឈ្មោះមួយក្នុងទីក្រុងបាងកក ត្រូវអគ្គិភ័យឆាបឆេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


