ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍មជ្ឈិមបូព៌ា៖ សម្ព័ន្ធរដ្ឋអារ៉ាប់២២ប្រទេសប្រជុំនៅកាតា ខណៈថ្នាក់ដឹកនាំអ៊ីស្រាអែលជួបមន្ត្រីអាមេរិក
មេដឹកនាំនៃរដ្ឋអារ៉ាប់ និងរដ្ឋអ៊ីស្លាមនៅតំបន់មជ្ឈិមបូព៌ា បានបើកកិច្ចប្រជុំដ៏ធំលើកដំបូងរបស់ពួកគេនៅប្រទេសកាតា បង្ហាញការគាំទ្រដល់ប្រទេសកាតា នឹងដាក់ការព្រមានថា «ការវាយប្រហាររបស់អ៊ីស្រាអែលលើកាតា និង អំពើអរិភាពផ្សេងទៀត» គំរាមកំហែងដល់ការរួមរស់ជាមួយគ្នា និងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទំនាក់ទំនងប្រក្រតីក្នុងតំបន់។

ក្នុងកាយវិការបង្ហាញការគាំទ្រដល់ប្រទេសកាតា កិច្ចប្រជុំដ៏សំខាន់របស់រដ្ឋមន្ត្រីសម្ព័ន្ធរដ្ឋអារ៉ាប់កំពុងប្រព្រឹត្តទៅនៅទីក្រុងដូហា ដើម្បីបើកផ្លូវឲ្យមានជំនួបកំពូលក្នុងពេលខាងមុខ។
ខណៈពេលដែលថ្នាក់ដឹកនាំសម្ព័ន្ធអារ៉ាប់ជួបប្រជុំ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Robio ក៏កំពុងបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ជួបសន្ទនាដាក់ដោយឡែកៗ ជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Issac Herzog នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នីតាន់ញ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋមន្ត្រីការបរទេស លោក Gideon Sa’ar ដែលកំពុងរងការឡោមព័ទ្ធពីរដ្ឋអារ៉ាប់ក្នុងការថ្កោលទោសយ៉ាងខ្លាំងពាសពេញសាកលលោក ចាប់តាំងពីការវាយប្រហារកាលថ្ងៃទី៩ខែកញ្ញា។

មុនជំនួបដែលមិនរីករាយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Robio បានថ្លែងថា សហរដ្ឋអាមេរិកមិនបានសប្បាយចិត្តចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសកាតាដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកក្នុងតំបន់មជ្ឈឹមបូព៌ានោះ។
ការវាយប្រហាររបស់អ៊ីស្រាអែល សំដៅទៅលើមេដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស (Hamas) រស់នៅក្នុងប្រទេសកាតា បានបរាជ័យក្នុងការសម្លាប់មេដឹកនាំកំពូលរបស់ក្រុមនេះ ប៉ុន្តែបានបណ្តាលឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមយ៉ាងហោច៥នាក់ បានបាត់បង់ជីវិតក្នុងការវាយប្រហារតាមយន្តហោះ។
ក្រុមមេដឹកនាំក្រុមហាម៉ាសដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ជាក្រុមចរចាបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា។
សេចក្តីព្រាងដំណោះស្រាយដែលត្រូវបានដាក់នៅចំពោះមុខកិច្ចប្រជុំកំពូលអារ៉ាប់-អ៊ីស្លាមនៅថ្ងៃចន្ទ ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ Reuters បាននិយាយថា៖«ការវាយប្រហារដ៏ឃោរឃៅរបស់អ៊ីស្រាអែលលើកាតា និងការបន្តនៃអំពើអរិភាពរបស់អ៊ីស្រាអែល រួមទាំងការប្រល័យពូជសាសន៍ ការបោសសម្អាតជនជាតិភាគតិច ការអត់ឃ្លាន ការឡោមព័ទ្ធ និងសកម្មភាពដាក់អាណានិគម និងគោលនយោបាយពង្រីកការគំរាមកំហែងដល់អនាគតនៃសន្តិភាព និងការរួមរស់ក្នុងតំបន់»។
សកម្មភាពទាំងនេះគម្រាមកំហែង «អ្វីគ្រប់យ៉ាងដែលសម្រេចបាននៅលើមាគ៌ានៃការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល រួមទាំងកិច្ចព្រមព្រៀងបច្ចុប្បន្ន និងអនាគត» នេះបើយោងតាមសេចក្តីព្រាងច្បាប់ដែលត្រូវបានគូរឡើងដោយរដ្ឋមន្ត្រីការបរទេសដែលជួបប្រជុំនៅមុនកិច្ចប្រជុំកំពូល។
មានរដ្ឋអារ៉ាប់ចំនួន ២២ ដែលសុទ្ធតែជាសមាជិកនៃសម្ព័ន្ធរដ្ឋអារ៉ាប់។ ប្រទេសទាំងនេះមានទីតាំងនៅអាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា ហើយប្រទេសជាសមាជិករដ្ឋអារ៉ាប់ រួមមាន អាល់ហ្សេរី បារ៉ែន កូម៉ូរ៉ូ ជីប៊ូទី អេហ្ស៊ីប អ៊ីរ៉ាក់ ហ្ស៊កដានី គុយវ៉ែត លីបង់ លីប៊ី ម៉ូរីតានី ម៉ារ៉ុក អូម៉ង់ ប៉ាឡេស្ទីន កាតា អារ៉ាប៊ីសាអូឌីត សូម៉ាលី ស៊ូដង់ ស៊ីរី ទុយនេស៊ី អារ៉ាប់រួម និងយេម៉ែន។
ក្នុងកិច្ចប្រជុំនោះទៀតសោត ក៏ឃើញមានវត្តមាននៃបណ្តាមេដឹកនាំពីតំបន់ផ្សេងដូចជា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ាន។
ទោះជាបែបណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នីតាន់ញ៉ាហ៊ូ បានថ្លែងម្តងហើយម្តងទៀតថា ក្រុមមេដឹកនាំហាម៉ាស ជាភេរវករ ដែលត្រូវតែសម្លាប់ និងជំរុញឲ្យអន្តរជាតិនាំយកពួកគេទៅកាន់ប្រព័ន្ធយុត្តិធម៌អន្តរជាតិ។
កាលថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ក្រុមសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហារឆ្មក់ចូលទឹកដីអ៊ីស្រាអែល ដោយសម្លាប់ប្រជាជនជាង១២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៤០នាក់ ដែលរហូតមកដល់ពេលនេះក្រុមហាម៉ាសមិនទាន់ដោះលែងអស់នៅឡើយ ដោយដាក់ការតថ្លៃជាមួយអ៊ីស្រាអែលជាថ្នូរបទឈប់បាញ់៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


