ព័ត៌មានអន្ដរជាតិ
គួរដឹងឲ្យហើយ! វ៉ាក់សាំងកូវីដដូសទី២ មានប្រតិកម្មខ្លាំងជាងដូសទី១ទៅទៀត
មនុស្សមួយចំនួនប្រហែលជាបានដឹងរួចទៅហើយថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នឹងបណ្តាលឲ្យមានប្រតិកម្មខ្លាំងជាងការចាក់ដូសទី១ទៅទៀតដូចជា អស់កម្លាំង ឈឺក្បាល ញាក់ គ្រុនក្តៅ ចង្អោរចង់ក្អួតនិងឈឺសាច់ដុំ។

តើអ្នកឆ្ងល់ទេ ហេតុអ្វីបានទៅជាអញ្ចឹង?
យោងតាមវេជ្ជបណ្ឌិត William B. Greenough សាស្ត្រាចារ្យនៅសាលាវេជ្ជសាស្ត្រ Johns Hopkins បានធ្វើការពន្យល់អំពីប្រតិកម្មនេះ។
ជាមួយនឹងវ៉ាក់សាំងដូសទី១ រាងកាយរបស់អ្នកចាប់ផ្តើមបង្កើតភាពស៊ាំដំបូងរបស់ខ្លួន រួមទាំងផលិតអង់ទីគ័រផងដែរ។ ប៉ុន្តែជាមួយនឹងការចាក់លើកទី២ ធាតុសំខាន់ៗនៃប្រព័ន្ធភាពស៊ាំរបស់អ្នក បានបញ្ចេញប្រតិកម្មកាន់តែខ្លាំងឡើងដើម្បីឆ្លើយតបទៅនឹងវ៉ាក់សាំង។

លោក Greenough បាននិយាយថា “នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់អ្នកស្គាល់វីរុស (បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២) ប្រព័ន្ធភាពស៊ាំនឹងមានប្រតិកម្មកាន់តែខ្លាំងឡើងចំពោះវ៉ាក់សាំង។ នេះគឺជាសញ្ញាមួយដែលថា វ៉ាក់សាំងកំពុងធ្វើការហើយប្រព័ន្ធភាពស៊ាំរបស់អ្នក ស្គាល់វ៉ាក់សាំងនៅក្នុងខ្លួនអ្នក”។
ជាមួយនឹងវ៉ាក់សាំងដូសទី២ រាងកាយរបស់អ្នកមិនត្រឹមតែបង្កើតអង់ទីគ័រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យកូនកណ្តុរនិងផ្នែកផ្សេងទៀតនៃរាងកាយ ប្រតិកម្មទៅនឹងវ៉ាក់សាំងនៅកម្រិតដ៏ខ្លាំងមួយផងដែរ។

ទាំងនេះហើយជាមូលហេតុដែលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ មានប្រតិកម្មខ្លាំងជាងដូសទី១។ ហើយអ្នកពុំចាំបាច់ព្រួយបារម្ភអ្វីឡើយ ប្រសិនបើប្រតិកម្មទាំងនេះកើតឡើង។
ប៉ុន្តែអ្វីដែលអ្នកត្រូវតមជាចាំបាច់នោះគឺ គ្រឿងស្រវឹងនិងអាហារដែលមានជាតិហឹរខ្លាំង ព្រោះថា វាអាចធ្វើឲ្យប្រសិទ្ធភាពរបស់វ៉ាក់សាំងអន់ថយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ WFLA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


