ព័ត៌មានអន្ដរជាតិ
វិធីទប់ទល់និងកាត់បន្ថយផលប៉ះពាល់ពីឧស្ម័នបង្ហូរទឹកភ្នែក
កាលពីរសៀលថ្ងៃពុធទី១៧ខែកញ្ញាឆ្នាំ២០២៥ កងទ័ពថៃបានប្រើអំពើហិង្សានិងប្រព្រឹត្តទង្វើដ៏សាហាវព្រៃផ្សៃមកលើពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ទាហានថៃបានបាញ់គ្រាប់កាំភ្លើងជ័រនិងប្រើឧស្ម័នបង្ហូរទឹកភ្នែកមកលើពលរដ្ឋកម្ពុជា ជាពិសេសព្រះសង្ឃនិងស្រ្តី បណ្តាលឲ្យរបួស២៩អង្គ-នាក់។
ពលរដ្ឋកម្ពុជាច្រើននាក់ត្រូវរងគ្រោះដោយសារឧស្ម័នបង្ហូរទឹកភ្នែកនេះ។ វាគឺជាសារធាតុគីមីដែលបណ្តាលឲ្យរលាកភ្នែក ច្រមុះ បំពង់ក និងផ្លូវដង្ហើម។ ដ្បិតឈ្មោះជា «ឧស្ម័ន» តែវាមានលក្ខណៈជាម្សៅល្អិតៗ ដែលបែកខ្ញែកទៅក្នុងខ្យល់នៅពេលបាញ់ចេញពីបំពង់ឬគ្រាប់បែក។

ខាងក្រោមនេះគឺជាវិធីទប់ទល់និងកាត់បន្ថយផលប៉ះពាល់ពីឧស្ម័នបង្ហូរទឹកភ្នែក ដែលផ្សាយក្នុងគេហទំព័រសុខភាព Medical News Today៖
មុនពេលប៉ះពាល់
- ស្លៀកពាក់៖ ស្លៀកសម្លៀកបំពាក់ដែលបិទបាំងស្បែករបស់អ្នកឲ្យបានជិតបំផុត ដូចជាអាវដៃវែង និងខោជើងវែង ដើម្បីកុំឲ្យស្បែកប៉ះផ្ទាល់។
- ការពារភ្នែក៖ ពាក់វ៉ែនតាការពារភ្នែកដែលមានស៊ុមបិទជិត, ចៀសវាងពាក់ Contact Lens ព្រោះវាអាចជាប់សារធាតុគីមី និងធ្វើឲ្យប៉ះពាល់ភ្នែកកាន់តែខ្លាំង
- ការពារផ្លូវដង្ហើម៖ ពាក់ម៉ាស់ ឬប្រើក្រណាត់សើមដើម្បីបិទច្រមុះ និងមាត់
- សក់ និងស្បែក៖ ចងសក់ឲ្យបានជាប់ល្អ ហើយកុំប្រើឡេលាបខ្លួនឬប្រេងលាបស្បែក ព្រោះវានឹងធ្វើឲ្យសារធាតុគីមីជាប់កាន់តែខ្លាំង
ពេលកំពុងប៉ះពាល់
- រក្សាភាពស្ងប់ស្ងាត់៖ កុំភ័យស្លន់ស្លោ ព្រោះការភ័យស្លន់ស្លោធ្វើឲ្យអ្នកដកដង្ហើមញាប់ ដែលនឹងធ្វើឲ្យអ្នកស្រូបយកឧស្ម័នកាន់តែច្រើន
- ផ្លាស់ទីចេញ៖ ព្យាយាមដើរឬរត់ចេញពីតំបន់ដែលមានឧស្ម័នឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដោយធ្វើដំណើរទៅទិសបញ្ច្រាសខ្យល់
- បិទភ្នែក និងមាត់៖ កុំជូតភ្នែករបស់អ្នក ព្រោះវានឹងធ្វើឲ្យសារធាតុគីមីរាលដាល, បិទភ្នែកឲ្យបានជិត ហើយដកដង្ហើមយឺតៗតាមមាត់
- ទប់ដង្ហើម៖ ព្យាយាមដកដង្ហើមឲ្យខ្លីនិងយឺតៗ ដើម្បីកាត់បន្ថយការស្រូបយកឧស្ម័ន
ក្រោយពេលប៉ះពាល់
- សម្អាតភ្លាមៗ៖ ពេលទៅដល់កន្លែងដែលមានសុវត្ថិភាព ត្រូវលាងសម្អាតភ្នែក មុខ និងករបស់អ្នកជាមួយនឹងទឹកត្រជាក់ឲ្យបានច្រើន, កុំប្រើទឹកក្តៅឲ្យសោះ ព្រោះវាអាចធ្វើឲ្យរន្ធញើសបើក និងស្រូបសារធាតុគីមីចូល
- ដោះសម្លៀកបំពាក់៖ ដោះសម្លៀកបំពាក់ដែលប៉ះពាល់ទាំងអស់ចេញ ហើយដាក់ក្នុងថង់ប្លាស្ទិកបិទជិត រួចបោកគក់វាដោយឡែកពីគ្នា។
- ងូតទឹកត្រជាក់៖ ចូលងូតទឹកត្រជាក់ដើម្បីលាងសម្អាតសារធាតុគីមីដែលនៅសេសសល់ពីលើខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពិភពលោក មើលឃើញកាន់តែច្បាស់អំពីសន្តានអាក្រក់និងទង្វើឃោរឃៅរបស់ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


