ព័ត៌មានអន្ដរជាតិ
ពិភពលោក មើលឃើញកាន់តែច្បាស់អំពីសន្តានអាក្រក់និងទង្វើឃោរឃៅរបស់ថៃ
បណ្តាសារព័ត៌មានធំលើពិភពលោក ដូចជា Reuters, AP និង Washington Post សុទ្ធតែចុះផ្សាយអំពីភាពឃោរឃៅ របស់កងទ័ពថៃ ធ្វើដាក់ប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងសេចក្តីរាយការណ៍នោះ សារព័ត៌មានខាងលើសុទ្ធតែផ្សាយថា ទាហានថៃបានបាញ់គ្រាប់កាំភ្លើងជ័រនិងប្រើឧស្ម័នបង្ហូរទឹកភ្នែកមកលើពលរដ្ឋកម្ពុជា ជាពិសេសព្រះសង្ឃនិងស្រ្តី។
ការផ្សព្វផ្សាយទាំងនោះបានបង្ហាញពិភពលោកឲ្យឃើញកាន់តែច្បាស់អំពីសណ្តាននិងភាពព្រៃផ្សៃរបស់ថៃ ដែលប្រព្រឹត្តទង្វើឃោរឃៅលើកម្ពុជា ហើយវាក៏លាតត្រដាងយ៉ាងច្បាស់ផងដែរថា ថៃបានរំលោភបទឈប់បាញ់ ឈ្លានពានទឹកដីកម្ពុជា។
សូមជម្រាបថា កងទ័ពថៃបានប្រើកម្លាំងហួសហេតុលើពលរដ្ឋកម្ពុជា នៅលើដែនអធិបតេយ្យកម្ពុជាកាលពីរសៀលថ្ងៃពុធ បង្ករបួសដល់ជនស៊ីវិលនិងព្រះសង្ឃចំនួន២៨អង្គ-នាក់។

កម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏គឃ្លើនរបស់ថៃ។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យអាស៊ានជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដើម្បីធានាបាននូវស្ថិរភាពក្នុងតំបន់ជម្លោះព្រំដែន។
សម្តេចក៏ផ្ញើលិខិតទៅកាន់ប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងអង្គការសហប្រជាជាតិផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្ថានការណ៍ក្តៅ! ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ បំផ្ទុះគ្រាប់បែកក្នុងរថយន្តទ័ពនិងបាញ់សន្ធាប់ខ្លាំងក្លា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


