ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃ ចាកចោលផលិតផលអ្វីខ្លះ ក្រោយគ្មានទីផ្សារនាំចូលមកកម្ពុជា?
បន្ទាប់ពីកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ នោះបាននាំឲ្យពលរដ្ឋខ្មែរមួយចំនួនឈប់ប្រើប្រាស់ទំនិញថៃ ហើយកម្ពុជាក៏បានប្រកាសផ្អាកនាំចូលបន្លែ ផ្លែឈើរបសប្រទេសមួយនេះតាមច្រកព្រំដែន ដើម្បីជាការឆ្លើយតបចំពោះការគំរាមគំហែងនិងប្រមាថពីយោធាថៃ។

ទន្ទឹមនោះ មានផលិតផលមួយចំនួនក្នុងប្រទេសថៃបានសម្រេចចាកចោល ក្រោយនាំចេញមកកម្ពុជាមិនបាន ដោយធ្វើឲ្យបន្លែផ្លែឈើស្អុយរលួយ គ្មានទីផ្សារ។ ផលិតផលជាច្រើនត្រូវបានផ្អាក ឬចាកចោលដូចជា៖
ប្រភេទ ផ្លែឈើ និងបន្លែ មានទាំងទុរេន, ម្ទេស, ផ្លែស្វាយ, ផ្លែប៉ោមថៃជាដើម។
អាហារកែច្នៃមានដូចជា អាហារសម្រន់, ពពួកអាហារកំប៉ុង, មីម៉ាម៉ាឬក៏ជាប្រភេទគុយទាវថៃមួយចំនួន។
ប្រេងឥន្ធនៈ (gasoline, diesel, LPG, jet fuel)
ទំនិញប្រើប្រចាំថ្ងៃ ដែលជាផលិតផលថៃ មានទាំងគ្រឿងសំអាង, ភេសជ្ជៈ, សាច់កែច្នៃ។
ទំនិញវប្បធម៌/កម្សាន្ត មានទាំងភាពយន្តស៊េរីថៃគ្រប់រោងកុននៅក្នុងប្រទេសកម្ពុជា ក៏សម្រេចផ្អាកមិនឲ្យចាក់បញ្ចាំងដូចគ្នា។
បន្ទាប់ពីនេះ ទីផ្សារកម្ពុជាដូចជាផ្សារទំនើប និងហាងលក់រាយមួយចំនួនធម បាននិងកំពុងប្ដូរទិសដៅថ្មី ដោយនាំចូល ផលិតផលពីប្រទេសផ្សេងៗ ក្រៅពីប្រទេសថៃ។ នេះបង្ហាញថា កម្ពុជាមិនបានខ្វះទំនិញទេ ប៉ុន្តែបានប្តូរទៅប្រើផលិតផលវៀតណាម, ចិន និងកូរ៉េ ជំនួស។ ចំណែក ផលិតផលក្នុងស្រុកក៏កំពុងទទួលបានឱកាសច្រើនក្នុងទីផ្សារផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


