អាការទាំង ៨ បញ្ជាក់ថាឆ្លងកូវីដ ទោះគ្មានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរក៏ដោយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អាការទាំង ៨ បញ្ជាក់ថាឆ្លងកូវីដ ទោះគ្មានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរក៏ដោយ

បានផុស

នៅ

អ្នកជំងឺម្នាក់ក្នុងចំណោម ៣ នាក់ដែលផ្ទុកកូវីដ-១៩ មិនបានដឹងខ្លួនថាឆ្លងជំងឺទេ ដោយសារគ្មានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរពាក់ព័ន្ធនឹងវីរុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សជាច្រើនមិនបានគិតថាឆ្លងវីរុសឡើយ ព្រោះមិនបានចាប់អារម្មណ៍នឹងរោគសញ្ញានៃជំងឺ។ ជាទូទៅ ប្រសិនបើមានរោគសញ្ញាសំខាន់ៗរួមមាន ក្អក ក្តៅខ្លួននិងបន្តកើនសីតុណ្ហភាពខ្ពស់ បាត់បង់រសជាតិឬក្លិន។ល។ បុគ្គលនោះអាចដឹងខ្លួន រួចទៅធ្វើតេស្តភ្លាមៗ ក៏ដូចជាធ្វើចត្តាឡីស័ក។

ប៉ុន្តែអាការថ្មីៗនេះ បានប្រែប្រួលមួយចំនួនដែលអាចពិបាកសម្គាល់ ឬយល់ច្រឡំ។ ដូច្នេះ ប្រសិនសង្កេតឃើញសញ្ញា ៨ ខាងក្រោម ​នោះអ្នកពិតជាបានឆ្លងវីរុសនេះរួចហើយ៖

១. ក្អក

How does COVID-19 manifest and what can you do if you begin to show symptoms?  - The Daily Wildcat

រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាសំខាន់ៗនៃជំងឺកូវីដ-១៩ គឺអាការក្អកជាប់ មិនបាត់។ ឯការក្អកបណ្ដាលមកពីវីរុសកូវីដនេះ វាប្លែកពីការក្អកធម្មតា ហើយក៏ខុសគ្នាពីការក្អកជក់បារីដែរ។

២. ភ្នែក​ក្រហម

បើស្រាប់តែភ្នែកឡើងក្រហម ដោយមិនបានប៉ះពាល់អ្វី នេះអាចជារោគសញ្ញានៃជំងឺកូវីដប្រាកដណាស់។

អ្នកជំនាញមកពីមហាវិទ្យាល័យ Optometrists នៃ​ចក្រភពអង់គ្លេសនិយាយថា  ក្រោយឆ្លងមេរោគលើផ្លូវដង្ហើម ផ្នែកខាងលើណាមួយនៃរាងកាយអាចជួបផលវិបាកបន្ទាប់បន្សំខ្លះ។ ជាក់ស្ដែងភ្នែកឡើងក្រហមនេះឯង។

៣. ដកដង្ហើមញាប់

When shortness of breath signals heart problems : Ayim Djamson, M.D.:  Cardiology

មនុស្សភាគច្រើនដែលឆ្លងវីរុសកូវីដ-១៩ តែងតែមានជំងឺហឺត ឬបញ្ហាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ដកដង្ហើមលឿន និងញ័រទ្រូង។ល។

៤. បញ្ហាក្រពះ

ការសិក្សាថ្មីមួយដែលចេញផ្សាយដោយសារព័ត៌មាន American Journal of Gastroenterology បានផ្សារភ្ជាប់បញ្ហាក្រពះទៅនឹងជំងឺកូវីដ។ ពួកគេរកឃើញថា ៤៨.៥% នៃមនុស្ស ២០៤ នាក់ដែលបានតេស្តវិជ្ជមានវីរុស នៅខេត្ត ហ៊ូប៉ី ប្រទេសចិន មានបញ្ហាប្រព័ន្ធរំលាយអាហារដូចជា រាគ ក្អួត ចង្អោរ ជាដើម។

៥. អស់កម្លាំង

បញ្ហាចម្បងមួយទៀតក្នុងចំណោមអ្នកដែលផ្ទុក Covid-19 កំពុងប្រឈមមុខគឺ ភាពអស់កម្លាំង និងឆាប់ហត់។

៦. អារម្មណ៍វិលវល់

អ្នកដែលបានឆ្លងកូវីដ Covid រមែងមានអារម្មណ៍វិលវល់អស់រយៈពេលជាច្រើនខែ ដោយពួកគេអាច ពិបាកផ្ដោតអារម្មណ៍លើកិច្ចការ គិតមិនបានល្អិតល្អន់ និងឆាប់ភ្លេច។

៧. កម្ដៅកើន

Coronavirus Symptoms: Frequently Asked Questions | Johns Hopkins Medicine

ប្រសិនបើអ្នកមានសីតុណ្ហភាពខ្ពស់ច្រើនថ្ងៃចាប់ពី ៣៧.៧ អង្សារសេឡើងទៅ  នេះក៏បញ្ជាក់ថាអ្នកមានផ្ទុកកូវីដដែរ។

៨. បាត់បង់រសជាតិឬក្លិន

នេះជារោគសញ្ញាចុងក្រោយដែលបានបន្ថែមទៅក្នុងបញ្ជី NHS របស់អង់គ្លេស។ រសជាតិនិងក្លិនអាចនឹងប្រក្រតីមកវិញ បន្ទាប់ពីជាសះស្បើយ ប៉ុន្តែក្នុងករណីខ្លះ វាត្រូវការពេលជាច្រើនខែដើម្បីត្រឡប់ឱ្យដូចដើមវិញ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ DAILY STAR

ចុចអាន៖ អ្នកឆ្លងកូវីដ បង្ហាញរោគសញ្ញាបែបនេះក្នុងរយៈពេល៩ថ្ងៃដំបូង

ចុចអាន៖ អាចជាសះស្បើយពីកូវីដឬធ្លាក់ខ្លួនធ្ងន់ធ្ងរ ទាំងនេះជារោគសញ្ញាតាមដានរយៈពេល១ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services