ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនចំនួនពីរបង្ហាញប្រសិទ្ធភាពការពារមនុស្សបានជាង ៩០ ភាគរយ
ក្រុមហ៊ុនផលិតឱសថរបស់អាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណារបស់ខ្លួនអាចមានប្រសិទ្ធភាពជួយការពារមនុស្សជាង ៩០ ភាគរយពីការឆ្លងជំងឺកូវីដ ១៩ ។ វាជាថ្ងៃដ៏អស្ចារ្យសម្រាប់វិទ្យាសាស្ត្រ និងមនុស្សជាតិ ។
វ៉ាក់សាំងរបស់ពួកគេត្រូវបានធ្វើតេស្តលើមនុស្សចំនួន ៤៣,៥០០ នាក់នៅក្នុងប្រទេសចំនួន ៦ ហើយមិនមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់វាឡើយ ។
ការអះអាងពីប្រសិទ្ធភាពនៃវ៉ាក់សាំងដែលថាអាចការពារមនុស្សបានជាង ៩០ ភាគរយនេះធ្វើឡើង ក្រោយការធ្វើតេស្តនៅសហរដ្ឋអាមេរិក អាល្លឺម៉ង់ ប្រស៊ីល អាហ្សង់ទីន អាហ្រិកខាងត្បូង និងប្រទេសទួរគី ។

ទន្ទឹមនោះក្រុមហ៊ុនគ្រោងនឹងដាក់ពាក្យសុំការយល់ព្រមជាបន្ទាន់ដើម្បីប្រើប្រាស់វ៉ាក់សាំងនេះនៅចុងខែនេះតែម្ដង ។ ក្រុមហ៊ុនទាំងពីរបាននិយាយថា ពួកគេនឹងអាចផ្គត់ផ្គង់នូវវ៉ាក់សាំងនេះចំនួន ៥០ លានដូសនៅដំណាច់ឆ្នាំនេះ និងប្រហែល ១.៣ ប៊ីលានដូសនៅចុងឆ្នាំ ២០២១ ហើយវាត្រូវការការរក្សាទុកក្នុងកន្លែតត្រជាក់ខ្លាំងរហូតដល់ទៅក្រោម -៨០ អង្សាសេ ។
បន្ថែមពីនេះវាក៏នៅមានបញ្ហាប្រឈមធំៗជាច្រើននៅខាងមុខផងដែរ ប៉ុន្តែការប្រកាសនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅជាមួយអ្នកវិទ្យាសាស្ត្រដែលបានពណ៌នាទាំងញញឹមដោយខ្លួនឯង ហើយអ្នកខ្លះបង្ហាញថាជីវិតអាចវិលមករកភាពធម្មតាវិញនៅនិទាឃរដូវនេះ ។
ស្របពេលជាមួយគ្នានេះលោកសាស្ត្រាចារ្យ Ugur Sahin ស្ថាបនិកម្នាក់នៃក្រុមហ៊ុន BioNTech និងលោកវេជ្ជបណ្ឌិត Albert Bourla ប្រធានក្រុមហ៊ុន Pfizer បាននិយាយដូចគ្នាថា “នេះគឺជាជំហានដ៏សំខាន់មួយដើម្បីផ្តល់ជូនប្រជាជននៅជុំវិញពិភពលោកនូវរបកគំហើញដែលត្រូវការជាចាំបាច់ដើម្បីជួយបញ្ចប់វិបត្តិសុខភាពសកលលោក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


