Connect with us

ព័ត៌មានអន្ដរជាតិ

ភូមិភាគ១ថៃ បញ្ជូនទ័ព ៨០០នាក់ ទៅភាគខាងត្បូង ដើម្បីតទល់ជាមួយក្រុមបះបោរ

បានផុស

នៅ

ស្ថានការណ៍ភាគខាងត្បូងប្រទេសថៃ កំពុងវិវត្តកាន់តែក្តៅឡើងៗ ដោយពេលនេះមេភូមិភាគ១ បានបញ្ជូនទាហាន៨០០នាក់ ទៅជួយពង្រឹងសន្តិសុខនៅទីនោះ ក្រោមផែនការឆ្នាំ២០២៦។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ The Nation នៅថ្ងៃចន្ទទី៦ខែតុលាឆ្នាំ២០២៥ ទាហានទាំង៨០០នាក់ ត្រូវបានមេភូមិភាគ១ Worayos Luangsuwan យកចេញពីកងពលធំថ្មើរជើងលេខ៩ លេខ១១ និងលេខ១១ ដើម្បីបញ្ជូនទៅកាន់ខេត្តភាគខាងត្បូង ក្រោមការដឹកនាំរបស់កងទ័ពពិសេស Narathiwat។ 

ដូច្នេះបានន័យថា ទ័ពទាំង៨០០នាក់ នឹងត្រូវចូលរួមជាមួយទាហានភូមិភាគ៤ តទល់ជាមួយក្រុមប៉ះបោរផ្តាច់ខ្លួន ដែលកំពុងធ្វើសកម្មភាពរឹតតែខ្លាំងៗឡើង។

(រូបថត៖ The Nation)

រឿងហេតុចុងក្រោយបំផុត គឺកើតឡើងនៅខេត្ត Narathiwat ដែលក្រុមបះបោរបានចូលប្លន់ហាងមាស Yaowarat Krungthep ក្នុងផ្សារទំនើប Big C នៅស្រុក Su-ngai Kolok កាលពីថ្ងៃអាទិត្យ។ 

ពួកគេប្លន់បានគ្រឿងអលង្ការសរុបជាតម្លៃ ៣៥លានបាត ស្មើនឹង ១ ០៧៩ ៧៨០ ដុល្លារអាមេរិក រួចក៏ធ្វើដំណើរតាមផ្លូវក្នុងឃុំ Sakorនៃស្រុក Waeng ដើម្បីឆ្លងចូលទៅក្នុងប្រទេសម៉ាឡេស៊ី។

(រូបថត៖ The Nation)

សមត្ថកិច្ចថៃ កំពុងបើកយុទ្ធនាការតាមចាប់ក្រុមចោរ ហើយក៏បញ្ជាឲ្យបិទច្រកព្រំដែន និងរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹងផងដែរ។

យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watchគិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់ក្នុងអំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចោរប្លន់មាសនៅ Narathiwat  គឺជាក្រុមបះបោរ ប្លន់គ្រឿងអលង្ការបានជាង ១លានដុល្លារ រួចឆ្លងដែនចូល ម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម