Connect with us

ព័ត៌មានអន្ដរជាតិ

ផ្សារទំនើបមួយនៅ ថៃ ប្រែជាស្ងាត់ជ្រងំពុំធ្លាប់មាន ខណៈហាងបើកទ្វារ តែគ្មានភ្ញៀវចូល

បានផុស

នៅ

នាយកប្រតិបត្តិស្រីម្នាក់នៅថ្ងៃទី ៧ ខែតុលា បានចែករំលែករូបថតជាច្រើនសន្លឹករបស់យីហោ Porto Chino ស្ថិតនៅក្នុងខេត្ត Hua Hin ដែលបង្ហាញអំពីផ្សារទំនើបមួយដូចជាគេបោះបង់ចោលជាយូរហើយ។ រូបភាពនោះ បានបង្កភាពភ្ញាក់ផ្អើលជុំវិញស្ថានភាពស្ងាត់ជ្រងំពុំធ្លាប់មាន ខណៈពីមុនមកផ្សារមួយនេះ គឺមានមនុស្សចេញចូលឥតដាច់ឡើយ។

រូបភាព៖khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន khaosod លោកស្រី Asama Kulvanitchaiyanunt ដែលគេស្គាល់ថា Pang ជានាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Coraline ដែលជាក្រុមហ៊ុនផ្តល់សេវា Big Data បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាលខ្លួន ដោយបង្ហាញអំពីរូបថតនៃតំបន់ទេសចរណ៍ល្បីៗជាច្រើនក្នុងប្រទេសថៃ ដែលបានបិទទ្វារចោល។

នៅក្នុងសំណេរវែងអន្លាយអមដោយរូបភាពច្រើនសន្លឹក លោកស្រីបានរ៉ាយរាប់ថា «ថ្ងៃនេះ ខ្ញុំបានបើកឡាននាំក្មេងៗទៅ ខេត្ត Hua Hin ហើយឈប់ញ៉ាំអាហារថ្ងៃត្រង់នៅ Porto Chino ប៉ុន្តែខ្ញុំតក់ស្លុតណាស់! នៅទីនោះ មានមនុស្សតិចណាស់។ ផ្សារទំនើបនេះត្រូវបានបោះបង់ចោល ដោយមានបន្ទប់ភាគច្រើនទទេ។ ភោជនីយដ្ឋានរួមទាំងហាងល្បីៗដូចជា After You, Wine Connection និងកាហ្វេ Amazon គឺទទេរស្អាតទាំងស្រុង។ ពេលឃើញបែប​នេះហើយ ​ ខ្ញុំពិត​ជា​ខ្លោច​ចិត្ត​ណាស់»។

រូបភាព៖khaosod

បន្ទាប់ពី​បង្ហោះ​ត្អូញត្អែរនៅលើបណ្ដាញសង្គមមិនបានប៉ុន្មានផង ពលរដ្ឋថៃជាច្រើនបានសម្រុកចូលមកបញ្ចេញ​មតិ​ជា​ហូរហែរ ដោយ​មាន​មនុស្ស​ជា​ច្រើនបាន​សម្តែង​ការ​ហួសចិត្ត។ ជាឧទាហរណ៍ គ្រប់គ្នាសុទ្ធតែថា ទាំងនេះអាចមកពីបញ្ហា​ផ្លូវ​ Rama II ដែល​មិន​ទាន់​បញ្ចប់ជាស្ថាពរ។ ចំណែកឯសណ្ឋាគារនៅទីនោះទៀតសោត សុទ្ធតែលំដាប់ខ្ពស់ និងមានតម្លៃថ្លៃ ដូច្នេះហើយទើបនាំឲ្យមនុស្សមិនទៅទីនោះ! នៅទីបញ្ចប់ អ្វីគ្រប់យ៉ាងបានក្ស័យធន ដោយសារតែតម្លៃនិងបញ្ហាជាច្រើន។

ជាងនេះទៀតដែរ ប្រជាជនជាច្រើបានបញ្ចាក់បន្ថែមទៀតថា ក្រៅពីបញ្ហាផ្លូវ Rama II គឺទាក់ទិននឹងសេដ្ឋកិច្ចរបស់ប្រទេសថៃ និងការប្រើប្រាស់ក្នុងស្រុកកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។ អ្នកស្រុកភាគច្រើនងាកចេញពីទីនោះ បន្ទាប់ពីការហាមប្រាមគ្មានអ្នករៀបចំព្រឹត្តិការណ៍ដូចពីមុន ដូច្នេះនាំឲ្យហាងមួយចំនួនសម្រេចចិត្តបិទទ្វារ ស្ងប់ស្ងាត់ ដូចកន្លែងដែលគេបោះបង់ចោល៕

រូបភាព៖khaosod

រូបភាព៖khaosod

រូបភាព៖khaosod

រូបភាព៖khaosod

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ពលរដ្ឋថៃជាង៥០នាក់ ត្រូវ​បញ្ជូន​ទៅសង្រ្គោះបន្ទាន់ភ្លាមៗ ដោយសារ បាយខ​ជើង​ជ្រូក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម