ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិថៃ ថា បើចង់ចាប់ចោរប្លន់មាសនៅ Narathiwat បាន ត្រូវតែសហការជាមួយ ម៉ាឡេស៊ី
រដ្ឋមន្ត្រីការពារជាតិថៃ Nattaphon Narkphanit បញ្ជាក់ថា ប្រតិបត្តិការតាមចាប់ខ្លួនក្រុមចោរប្លន់មាសនៅខេត្ត Narathiwat គឺត្រូវតែមានការកិច្ចសហប្រតិបត្តិការឆ្លងដែនជាមួយប្រទេសម៉ាឡេស៊ី។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី៧ខែតុលាឆ្នាំ២០២៥ លោក Nattaphon អះអាងថា ក្រុមចោរបានរត់ចេញពីថៃចូលទៅប្រទេសជិតខាងបាត់ទៅហើយ។ ពួកគេគឺជាបក្សពួកមកពីក្រុមបដិវត្តន៍ផ្តាច់ខ្លួន BRN។ ថៃនឹងសហការជាមួយម៉ាឡេស៊ី ដើម្បីចាប់ពួកគេនិងយករបស់មានតម្លៃមកវិញ។
កាលពីល្ងាចថ្ងៃអាទិត្យទី៥ខែតុលា ក្រុមចោរ បានប្លន់ហាងមាស Yaowarat Krungthep ក្នុងផ្សារទំនើប Big C នៅស្រុក Su-ngai Kolok នៃខេត្ត Narathiwat។
តាមរបាយការណ៍សមត្ថកិច្ច, ពួកគេមានគ្នា១០នាក់ ចូលប្លន់គ្រឿងអលង្ការមានតម្លៃជាង ១លានដុល្លារអាមេរិក រួចក៏ធ្វើដំណើរតាមផ្លូវក្នុងឃុំ Sakor នៃស្រុក Waeng ឆ្លងដែនចូលទៅក្នុងប្រទេសម៉ាឡេស៊ី។

ក្រោយមក មន្ត្រីខេត្ត Narathiwat បញ្ជាក់ថា ពួកគេគឺជាក្រុមបះបោរភាគខាងត្បូង ដោយធ្វើសកម្មភាពចែកជា៣ក្រុម ដូចជាក្រុមលួចរថយន្ត ក្រុមប្លន់មាស និងក្រុមបាចដែកគោលតាមផ្លូវដើម្បីរារាំងប៉ូលិស។
ក្រោយហេតុការណ៍នោះ ក្រុមផ្តាច់ខ្លួនបានបន្តទៅវាយប្រហារនៅខេត្ត Pattani ម្តងដោយចាប់ចងនិងប្លន់យកកាំភ្លើងពីឆ្មាំសន្តិសុខនៅឯសាកលវិទ្យាល័យ Fatoni ក្នុងស្រុក Yarang រួចក៏បំផ្ទុះទូ ATM របស់ធនាគារ Islamic Bank នៅក្បែរនោះ។
មិនបន្ធូរដៃទេ ក្រុមផ្តាច់ខ្លួនថែមទាំងបំផ្ទុះគ្រាប់បែកចំនួន៣គ្រាប់ នៅមុខមជ្ឈមណ្ឌលយុវជនក្រុង Yala ក្នុងស្រុក Muang នៃខេត្ត Yala ផងដែរ ប៉ុន្តែមិនមានការបញ្ចេញរបាយការណ៍អំពីមនុស្សស្លាប់ឬរបួសនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមបះបោរភាគខាងត្បូងថៃ មិនបន្ធូរដៃ ដោយបំផ្ទុះគ្រាប់បែក ៣គ្រាប់ទៀត នៅខេត្ត Yala
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


