Connect with us

ព័ត៌មានអន្ដរជាតិ

កុំព្រួយ! វ៉ាក់សាំងកូវីដ-១៩ មិនប៉ះពាល់ដល់វដ្តរដូវស្ត្រីទេ

បានផុស

នៅ

ពុំទាន់មានហេតុផលណាមួយដែលហាមប្រាមស្ត្រីកំពុងមានរដូវមិនឱ្យចាក់វ៉ាក់សាំងការពារកូវីដ-១៩នោះទេ។ ទាំង CDC និងគ្រូពេទ្យជំនាញខាងរោគស្ត្រីរបស់អាមេរិក (ACOG) សុទ្ធតែអនុញ្ញាតឱ្យស្រ្តីកំពុងមានរដូវទទួលបានវ៉ាក់សាំងដូចគ្នាទៅនឹងបុគ្គលទូទៅ ហើយវាមិនមានផលអាក្រក់ដល់សុខភាពនៃវដ្តរដូវរបស់ស្ត្រីឡើយ។

Coronavirus vaccine: 4 side effects women can experience from the COVID jab  | The Times of India
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែបើនិយាយពីប្រសិទ្ធភាពនៃវ៉ាក់សាំងលើការមករដូវ ស្ត្រីមួយចំនួននៅសហរដ្ឋអាមេរិក ដែលគេបានដកស្រង់សម្ដីតាមបណ្ដាញសង្គមនិយាយថា បន្ទាប់ពីចាក់វ៉ាក់សាំងរួច ពួកនាងប្រទះនឹងការមករដូវច្រើនជាងធម្មតា។ ក្នុងនោះអ្នកខ្លះនិយាយថា ខ្លួនមករដូវច្រើនដូចទើបតែពេញវ័យដំបូង ហើយខ្លះទៀតថា ពួកគេឈឺចាប់ពេលមករដូវអស់ពេលជាច្រើនថ្ងៃ។

ស្របគ្នាដែរ មជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) រាយការណ៍ថា ស្ត្រីរាប់សិបនាក់មករដូវខ្លាំងជាងធម្មតា មានការឈឺចាប់ និងមានវដ្តរដូវខុសប្រក្រតី ក្រោយបានចាក់វ៉ាក់សាំង។

Abnormal Periods? What Your Menstrual Flow Says About Your Health

ទោះជាយ៉ាងនេះក្ដី មិន​ប្រាកដ​ថាវ៉ាក់សាំងបង្កហានិភ័យដល់វដ្ដរដូវរបស់ស្ត្រីឡើយ។ អ្នកជំនាញជំងឺឆ្លង Amesh A. Adalja, MD នៅមជ្ឈមណ្ឌល Johns Hopkins ឯរដ្ឋ Maryland និយាយថា ការឈឺចាប់ខ្លាំងជាងប្រក្រតីពេលមករដូវ អាចជាការឈឺចាប់ធម្មតាបណ្ដាលមកពីប្រសិទ្ធភាពថ្នាំ ក្រោយពេលចាក់វ៉ាក់សាំងប៉ុណ្ណោះ។

ចំណែកឯលោក Mark Turrentine សាស្ត្រាចារ្យផ្នែកសម្ភពនិងរោគស្ត្រីនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងរដ្ឋ Texas មានប្រសាសន៍ថា “មិនមានកត្តាជីវសាស្រ្តណាមួយដែលអាចបង្កឱ្យមានការរំខានដល់វដ្តរដូវបន្ទាប់ពីទទួលវ៉ាក់សាំងការពារកូវីដ-១៩ទេ” ។ វេជ្ជបណ្ឌិតរូបនេះថែមចង្អុលបង្ហាញថា ការហូរឈាមខុសធម្មតា “មិនមានផលប៉ះពាល់អ្វីទៅលើការធ្វើតេស្តណាមួយពីក្រុមហ៊ុនផលិតវ៉ាក់សាំងនោះដែរ” ។

7,783 Menses Stock Photos, Pictures & Royalty-Free Images - iStock

ទោះបីជា មានការលើកឡើងពីផលប៉ះពាល់មួយចំនួនដោយស្ត្រីនៅលើបណ្ដាញសង្គមក៏ដោយ ក៏អ្នកជំនាញសុខភាពស្ត្រី Jennifer Wider, MD អះអាងថា ពុំមានទិន្នន័យគ្រប់គ្រាន់បង្ហាញថាវ៉ាក់សាំងកូវីដ-១៩អាចប៉ះពាល់ដល់វដ្តរដូវនោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Health

ចុចអាន៖ សមាធិជួយឱ្យវដ្តរដូវទៀងទាត់ បន្ថយការឈឺចាប់ និងបំបាត់បញ្ហាមុនលើវ័យជំទង់

ចុចអាន៖ ហាត់ប្រាណក្រោយចាក់វ៉ាក់សាំងកូវីដមិនបង្កគ្រោះថ្នាក់ ​ថែមទាំងហុចផលកាន់តែល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម