ព័ត៌មានអន្ដរជាតិ
ហាត់ប្រាណក្រោយចាក់វ៉ាក់សាំងកូវីដមិនបង្កគ្រោះថ្នាក់ ថែមទាំងហុចផលកាន់តែល្អ
ក្នុងករណីទូទៅជាច្រើនបង្ហាញថា ការហាត់ប្រាណបន្ទាប់ពីចាក់វ៉ាក់សាំង ពុំមានផលប៉ះពាល់អ្វីនោះទេ។ ប៉ុន្តែផលរំខានតិចតួចនៃប្រសិទ្ធភាពថ្នាំអាចជះឥទ្ធិពលដល់រាងកាយខ្លះដែរ។ ដូច្នេះ ហាត់ប្រាណបានឬមិនបាន អាស្រ័យលើខ្លួនអ្នកផ្ទាល់ តើអ្នកមានអារម្មណ៍ល្អដែរទេ? នៅឈឺត្រង់ណាឬអត់? បើខ្លួនឯងច្បាស់ថា គ្មានបញ្ហាសុខភាព ការហាត់ប្រាណអាចធ្វើទៅបាន។
ដោយឡែក មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) សហរដ្ឋអាមេរិក បញ្ជាក់ថា ផលប៉ះពាល់ពីវ៉ាក់សាំងអាចមានអាការរួមមាន ឈឺចាប់ ក្រហមឬហើមនៅលើដៃ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ គ្រុនក្តៅខ្លួន និងចង្អោរ។ល។
CDC បន្ថែមថា ផលប៉ះពាល់ទាំងនេះច្រើនតែចាប់ផ្តើមក្នុងរយៈពេលមួយថ្ងៃឬពីរថ្ងៃក្រោយចាក់វ៉ាក់សាំង ហើយវាអាចជះឥទ្ធិពលដល់សកម្មភាពប្រចាំថ្ងៃរួមទាំងការធ្វើលំហាត់ប្រាណផងដែរ។ ប៉ុន្តែវាមិនមែនជារឿងអាក្រក់ទេ។ ផលប៉ះពាល់ទូទៅទាំងនោះជាសញ្ញាបង្ហាញថា ប្រព័ន្ធភាពស៊ាំកំពុងឆ្លើយតបទៅនឹងវ៉ាក់សាំង ហើយបើសិនចង់ធ្វើលំហាត់ប្រាណ នោះក៏អាចទៅរូច បន្ទាប់អាការធូរស្បើយ។
លោក David Wyles, MD អ្នកឯកទេសខាងជំងឺឆ្លងនិងជាប្រធាននៅមជ្ឈមណ្ឌល Denver Health សហរដ្ឋអាមេរិកប្រាប់ថា ផលរំខានទាំងឡាយគួរតែបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃ ដែលនេះមានន័យថា វ៉ាក់សាំងមិនអាចបង្កផលប៉ះពាល់ខ្លាំងលើទម្លាប់ប្រចាំថ្ងៃឡើយ។
រីឯ វេជ្ជបណ្ឌិត Humberto Choi, M.D អ្នកជំនាញខាងរោគសួតនៅគ្លីនិក Cleveland សហរដ្ឋអាមេរិក មានប្រសាសន៍ថា មនុស្សគ្រប់គ្នាមានការឆ្លើយតបខុសគ្នាចំពោះវ៉ាក់សាំង។ ប៉ុន្តែជាទូទៅមនុស្សវ័យក្មេង ឬមានអាយុក្រោម ៦០ ឆ្នាំ ច្រើនតែមានផលប៉ះពាល់ខ្លាំងជាងមនុស្សវ័យចំណាស់។ ជាថ្មីម្តងទៀតផលប៉ះពាល់ទាំងនេះគឺជាសញ្ញាមួយដែលប្រព័ន្ធភាពស៊ាំកំពុងឆ្លើយតបនឹងវ៉ាក់សាំង ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃ។
ភ្ជាប់នឹងហេតុផលខាងលើ អ្នកជំនាញថា មិនមានអ្វីដែលអាចបង្កគ្រោះថ្នាក់ក្នុងការធ្វើលំហាត់ប្រាណ បន្ទាប់ពីចាក់វ៉ាក់សាំងឡើយ ទោះបីមានផលរំខានមិនស្រួលដូចជា ឈឺសាច់ដុំឬគ្រុនក្តៅក៏ដោយ។ ក្នុងនោះ វេជ្ជបណ្ឌិត Choi បញ្ជាក់ថា មិនមានភ័ស្តុតាងណាមួយដែលថាការធ្វើលំហាត់ប្រាណមុនឬភ្លាមៗក្រោយចាក់វ៉ាក់សាំងនឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រសិទ្ធភាពនៃវ៉ាក់សាំងនោះទេ។ ផ្ទុយទៅវិញ បើអាចធ្វើលំហាត់ប្រាណស្រាលៗនាំឱ្យបែកញើស បន្ទាប់ពីទទួលវ៉ាក់សាំងដូសទី១ឬទី២ក្ដី វានឹងហុចផលកាន់តែប្រសើរទៅលើប្រសិទ្ធភាពនៃថ្នាំបង្ការទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Health
ចុចអាន៖ លែងបារម្ភ! មិនមែនជាក្រុមងាយរងគ្រោះ ក៏មានសិទ្ធចាក់វ៉ាក់សាំងកូវីដបាន
ចុចអាន៖ ត្រូវពន្លឺព្រះអាទិត្យមួយថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


