Connect with us

សុខភាព

សារៈសំខាន់​នៃ​ការដាក់​ជនរងគ្រោះ​ដេក​ផ្អៀង​ ដើម្បី​ជួយ​សង្គ្រោះ​បឋម​ភ្លាមៗ​

បានផុស

នៅ

​គ្រប់គ្នា ក៏​អាចជួយ​សង្គ្រោះ​អ្នក​ដែល​សន្លប់​ភ្លាមៗ ដោយ​មូលហេតុ​ផ្សេងៗ​បាន​ដែរ​!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅពេល​មាន​គ្រោះថ្នាក់​ផ្សេងៗ ជំនួយ​សង្គ្រោះ​ដែលមាន​ប្រសិទ្ធភាព គឺជា​ការរួម​ផ្សំ​នៃ​ការសង្គ្រោះ​នៅ​កន្លែងកើតហេតុ ការសង្គ្រោះ​នៅពេល​ដឹកបញ្ជូន និង ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ក្នុងករណី​ខ្លះ​ដូចជា​គ្រោះថ្នាក់​ចរាចរ​ជាដើម ការជួយ​សង្គ្រោះ​ក្នុងពេល ១៥ ទៅ ៣០​នាទី​ដំបូង​អាចជួយ​សង្គ្រោះ​ជីវិត​ជនរងគ្រោះ និង​ជួយ​កាត់បន្ថយ​ពិការភាព​របស់គាត់​នៅពេល​អនាគត​ផង​។​

​ការសិក្សា​បាន​បង្ហាញ​ថា ការ​ជួយ​សង្គ្រោះ​ដំបូង​នេះ ដែល​អនុវត្ត​ដោយ​គ្រូពេទ្យ​ជំនាញ និង​ការជួយ​ដែល​ធ្វើ​ដោយ​ជន​សាមញ្ញ​ធ្លាប់បាន​រៀន​អនុវត្ត មាន​ប្រសិទ្ធ​ភាពស្មើគ្នា​។​

​នៅពេលដែល​បាត់ស្មារតី​ភ្លាមៗ ដោយ​ប្រការ​ផ្សេងៗ ក្រោយ​ប៉ះទង្គិច​ក្បាល ឬ​មាន​ជំងឺ​ក្នុង​ខួរក្បាល​ជាដើម អ្នករងគ្រោះ​ភាគច្រើន ក្អួត​។ ប្រសិនបើ​កម្អួត​ធ្លាក់​ចូល​បំពង់ខ្យល់ វា​នឹងធ្វើ​ឲ្យ​ដង្ហើម​ខ្យោ​យ ហើយ​នាំ​ឲ្យ​ឧស្ម័ន​កាបូ​និក​ក្នុង​ឈាម​កើន​ខ្ពស់ ដែលជា​ហេតុ​នាំ​ឲ្យ​សម្ពាធ​ក្នុង​លលា​ដ៏​ក្បាល​កើនឡើង​។ កំណើន​សម្ពាធ​ក្នុង​លលា​ដ៏​ក្បាល​ធ្វើ​ឲ្យ​ស្មារតី​កាន់តែ​ស្រុតចុះ ខួរក្បាល​កាន់តែ​ខូចខាត មុននឹង​បានទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។ អ្នករងគ្រោះ​អាច​បាត់​បង់ជីវិត ឬ​មាន​ពិការភាព​ធ្ងន់ធ្ងរ​ក្រោយ​ការព្យាបាល​។ គ្រាន់តែ ជូត​សំអាត​កម្អួត ឬ​វត្ថុ​ដែលមាន​ជាប់​នៅក្នុង​មាត់​ចេញ និង​ដាក់​ជនរងគ្រោះ​ដែល​មាន​ស្មារតី​មិនល្អ​ឲ្យ​ដេក​ផ្អៀង ក្បាល​ទាប កុំ​ឲ្យ​កម្អួត​ចូល​ក្នុង​បំពង់ខ្យល់ អាច​ចៀសវាង​ផលវិបាក និង​គ្រោះថ្នាក់​ខាងលើ​បាន​។​

​ចំពោះ​អ្នកជំងឺ​ដែល​ទទួល​គ្រោះថ្នាក់​បុក​ប៉ះ​ដែល​សង្ស័យថា ​មាន​បាក់ឆ្អឹង​ក គប្បី​ប្រយ័ត្ន​ក្នុងការ​បង្វិល​ផ្អៀង​។ ត្រូវ​បង្វិល​ព្រម​គ្នា​ទាំង​ដងខ្លួន និង​ក្បាល​។​

​វិធី​អនុវត្ត​​៖

១) ប្រសិន​ជនរងគ្រោះ​មាន​ពាក់​វែ​នតា ត្រូវ​ដោះចេញ​សិន​

២) ដាក់​ជនរងគ្រោះ​ដេក​ផ្ងារ ទាញ​ជើង​ឲ្យ​សណ្តូក​ជិតគ្នា​

៣) អ្នក​ជួយ​អង្គុយ​ពី​ម្ខាង​ជនរងគ្រោះ​លុតជង្គង់​ក្បែរ​ខ្លួន​ជនរងគ្រោះ​

៤) ដាក់​ដៃ​ជនរងគ្រោះ​ខាង​អ្នក​ជួយសង្គ្រោះ​លាត​បត់ ៩០​អង្សា​ជាមួយ​ខ្លួន​គាត់​

៥) ទាញ​ដៃ​ម្ខាង​ទៀត​របស់​ជនរងគ្រោះ​មក​ដាក់​ទ្រ​មុខ​របស់គាត់ (​ខ្នងដៃ​ប៉ះ​ថ្ពាល់​)

៦) ទាញ​ជង្គង់​នៃ​ជើង​ម្ខាង​ទៀត (​ឆ្ងាយ​ពី​អ្នក​ជួយ​)​ឲ្យ​បត់​បញ្ឈរ​

៧) អ្នក​ជួយ​យកដៃ​ម្ខាង​ចាប់​ត្រង់​ស្មា និង​ដៃ​ម្ខាង​ទៀត​ចាប់​ត្រង់​ជង្គង់​ដែល​បញ្ឈរ រួច​ទាញ​បង្វិល​ឲ្យ​ផ្អៀង​ក្នុង​ចលនា​តែមួយ​។ ក្នុងករណី​របួស​ក្បាល ឬ ក ពេល​បង្វិល​ត្រូវ​រក​អ្នក​ជួយ​ទប់​ក នឹង​បង្វិល​ឲ្យ​បាន​ព្រម​គ្នា​។​

៨) ទាញ​ជើង​ខាង​ដែល​បត់​ឲ្យ​លាត​ជ្រុល​មក​ខាងមុខ​បន្តិច​ដើម្បី​មាន​លំនឹង​។​

​បើ​បងប្អូន​បាន​ជួបប្រទះ​អ្នក​ដែល​សន្លប់​បាត់បង់​ស្មារតី ដោយ​មូលហេតុ​ផ្សេងៗ ហើយ​ស្ថិតក្នុង​ការរង់ចាំ​រថ​យន្ត​សង្គ្រោះ​មកដល់ សូម​បងប្អូន​មេត្តា​អនុវត្ត​នូវ​វិធី​ជួយសង្គ្រោះ​បឋម​ដូច​បាន​រៀបរាប់​ខាងលើ​ដើម្បី​បញ្ចៀស នូវ​ផលវិបាក​នានា ដែល​បណ្តាលមកពី​ការស្ទះ​ផ្លូវដង្ហើម​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​កុំមើល​ស្រាលលើ ជំងឺរលាក​លំពែង​ស្រួចស្រាវ អាច​វិវត្តន៍​ទៅ​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម