Connect with us

សុខភាព

អ្នកកើតទឹកនោមផ្អែម ចាក់វ៉ាក់សាំងកូវីដ-១៩ បានអត់?

បានផុស

នៅ

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ប្រឈម​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ក្នុង​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ក៏​កាច​សាហាវ។ ការ​ឆ្លង​វីរុស​អាច​បង្កើន​ការ​រលាក ឬ​ហើម​សរីរាង្គ​ខាង​ក្នុង​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ហេតុ​ដូច​នេះ​ហើយ ទើប​អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ឲ្យ​អ្នក​ទឹក​នោម​ផ្អែម​ថែ​ខ្លួន​ឲ្យ​បាន​ល្អ។

បើ​ឆ្លង​កូវីដ-១៩ ​ប៉ះពាល់​ខ្លាំងអ៊ី​ចឹង អ្នកជំងឺ​ទឹក​នោម​ផ្អែម​អាច​ចាក់​វ៉ាក់សាំង​ការពារ​បានអត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាន អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ទាំង​ពីរ​ប្រភេទ​អាច​ចាក់​វ៉ាក់សាំង COVID-19 ។ អ្នក​ជំនាញ​ រួម​ទាំង​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​អាមេរិក​ហៅ​កាត់​ថា CDC ឲ្យដឹងថា​ ព្រោះ​អ្នក​​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ និង​ប្រភេទ ២ ងាយ​រង​គ្រោះ​ធ្ងន់​ បើ​ឆ្លង​កូវីដ-១៩។

នៅ​សហរដ្ឋ​អាមេរិក អ្នក​ដែល​មាន​ស្ថាន​ភាព​សុខភាព​ប្រឈម​នឹង​ហានិភ័យ​ពេល​ឆ្លង​កូវីដ-១៩​ដូច​ជា ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី២ ត្រូវ​បាន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​នៅ​ដំណាក់​កាល​ Phase 1c នៃ​ការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​តាម​គោលការណ៍​របស់ ​CDC អាមេរិក។ មជ្ឈមណ្ឌល​ប្រយុទ្ធ និងបង្ការជំងឺ (CDC) ​អាមេរិក បាន​ណែនាំ​គោលការណ៍​អាទិភាព​ដូច​ខាង​ក្រោម៖

Phase 1a៖ ដំណាក់​កាល​នេះ​កំពុង​ដំណើរ​ការ​ដោយ​ចាប់​ផ្ដើម​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ ២០២០ បន្ទាប់​ពី​ទទួល​បាន​ការ​យល់ព្រម​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ដំបូង​នៅ​សហរដ្ឋ​អាមេរិក។ ផ្ដល់​អាទិភាព​ចាក់​វ៉ាក់សាំង​ដល់​អ្នក​បម្រើ​ការ​ជួរ​មុខ​ដូច​ជា​គ្រូពេទ្យ គិលានុបដ្ឋាយិកា និង​តំបន់​ដែល​ឆ្លង​កូវីដ-១៩​ខ្លាំង​ក្នុង​សហរដ្ឋ​អាមេរិក។

Phase 1b៖ ដំណាក់​កាល​នេះ​កំពុង​ដំណើរ​ការ​នៅ​រដ្ឋ​មួយ​ចំនួន​ក្នុង​សហរដ្ឋ​អាមេរិក ផ្ដល់​អាទិភាព​ដល់​មនុស្ស​ចាស់​អាយុ​៧៤​ឆ្នាំ​ឡើង បុគ្គលិក​ការងារ​ជួរ​មុខ​ដទៃ​ទៀត​ដូច​ជា គ្រូបង្រៀន អ្នក​មើល​ថែ​កូន​ក្មេង បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ដទៃ​ទៀត។
Phase 1c៖ ដំណាក់​កាល​នេះ​ចាប់​ផ្ដើម​ដំណើរ​ការ​កាល​ពី​ខែ​កុម្ភៈ-មិនា ឆ្នាំ​នេះ នៅ​តាម​រដ្ឋ​មួយ​ចំនួន​ក្នុង​សហ​រដ្ឋ​អាមេរិក ផ្ដល់​អាទិភាព​ដល់​ក្មេង​អាយុ​ចាប់​១៦​ឆ្នាំ​ឡើង និង​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ពេល​ឆ្លង​កូវីដ-១៩ ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម​ជា​ដើម

សមាគម​ទឹកនោម​ផ្អែម​អាមេរិក​ណែនាំ​ឱ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ថែ​សុខភាព​រួម​មាន៖

  • រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង។
  • ត្រៀម​អាហារ ឬ​ថ្នាំ​ចាំ​បាច់​ស្ដុក​ទុក​នៅ​ក្នុង​ផ្ទះ បើ​សភាព​នៅ​គ្រោះ​ថ្នាក់ មិន​ចាំ​បាច់ កុំ​ចេញ​ពី​ផ្ទះ។
  • ត្រូវ​ប្រាកដ​ថា​ស្គាល់​លេខ​ទូរស័ព្ទ​អ្នក​ផ្ដល់​សេវា​ថែទាំ​សុខភាព សម្រាប់​ករណី​ចាំ​បាច់​កើត​ឡើង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ហាត់ប្រាណជួយឲ្យ​វ៉ាក់សាំងបង្ការកូវីដ-១៩​ កាន់តែមានប្រសិទ្ធភាព

ចុចអាន៖ ៣ សំណួរពាក់ព័ន្ធអ្នកជំងឺទឹកនោមផ្អែមនិងការចាក់វ៉ាក់សាំងកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម