Connect with us

សុខភាព

៣ សំណួរពាក់ព័ន្ធអ្នកជំងឺទឹកនោមផ្អែមនិងការចាក់វ៉ាក់សាំងកូវីដ-១៩

បានផុស

នៅ

វ៉ាក់សាំងការពារកូវីដ-១៩ កំពុងចរាចរចាក់ជូនប្រជាពលរដ្ឋដែលស្ថិតក្នុងបញ្ជីរអទិភាពឬងាយរងគ្រោះ។ ស្របពេលគ្នានេះ បុគ្គលដែលមានស្ថានភាពជំងឺរ៉ាំរ៉ៃក៏ត្រូវបានហាមប្រាម។ ក្នុងនោះអ្នកជំងឺទឹកនោមផ្អែម​ ក៏កំពុងស្ថិតក្នុងចម្ងល់ផងដែរ​ថា តើពួកគាត់អាចចាក់វ៉ាក់សាំងបានដែរឬយ៉ាងណា?

វេជ្ជបណ្ឌិតមកពី ​CDC នៅសហរដ្ឋអាមេរិក ផ្ដល់ចម្លើយថាអាចចាក់បាន!​ ហើយខាងក្រោមជាចម្ងល់ក៏ដូចជាការបកស្រាយពាក់ព័ន្ធអ្នកជំងឺទឹកនោមផ្អែមនិងការចាក់វ៉ាក់សាំងកូវីដ-១៩៖

ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែម ចាំបាច់ចាក់វ៉ាក់សាំង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិនសំណួរនេះ វេជ្ជបណ្ឌិត Robert Gabbay ប្រធានផ្នែកវិទ្យាសាស្ត្រនិងវេជ្ជសាស្រ្តនៃសមាគមជំងឺទឹកនោមផ្អែមអាមេរិក (ADA) រដ្ឋ Virginia មានប្រសាសន៍ថា “ករណីឆ្លងកូវីដ អ្នកដែលមានជំងឺទឹកនោមផ្អែមនឹងវិវត្តអាការកាន់តែអាក្រក់ជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម ។ ចំណែកនៅដំណាក់កាលដំបូងនៃជំងឺរាតត្បាតការសិក្សាពី CDC បានរកឃើញថា អ្នកជំងឺអាយុក្រោម ៦៥ ឆ្នាំប្រមាណពាក់កណ្ដាលដែលបានស្លាប់ដោយសារកូវីដ-១៩ មានជំងឺទឹកនោមផ្អែម។

រីឯវេជ្ជបណ្ឌិត Justin Gregory ជំនួយការសាស្រ្តាចារ្យផ្នែកកុមារ មន្ទីរពេទ្យកុមារ Vanderbilt នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ការចាក់វ៉ាក់សាំងមានសារៈសំខាន់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយអាចជួយឱ្យអត្រាស្លាប់ធ្លាក់ទាបបំផុត ប្រសិនពួកគាត់ឆ្លងកូវីដ ត្រូវចូលពេទ្យ។ ការសិក្សារបស់វេជ្ជបណ្ឌិតរូបនេះកាលពីខែធ្នូ ឆ្នាំ ២០២០ រកឃើញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ១ ឬប្រភេទ ២ ងាយនឹងចូលសម្រាកនៅមន្ទីរពេទ្យឬមានរោគសញ្ញាធ្ងន់ធ្ងរខ្លាំងជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែមរហូតដល់ទៅ ៣ ដង។

ដោយឡែកការសិក្សាពីចក្រភពអង់គ្លេសបានបង្ហាញពីហានិភ័យស្រដៀងគ្នានេះដែរ។ ការសិក្សានៅខែតុលា ឆ្នាំ ២០២០ ដែលចេញផ្សាយក្នុងទស្សនាវដ្តី Lancet Diabetes & Endocrinology បានរកឃើញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ឬប្រភេទ ២ ងាយនឹងស្លាប់ដោយសារកូវីដផងដែរ។

តើវ៉ាក់សាំងមានសុវត្ថិភាពនិងប្រសិទ្ធភាពចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមដែរទេ?

វ៉ាក់សាំងចំនួនពីរដូស តម្រូវឱ្យចាក់ពីរដងក្នុងចន្លោះពេលពី ១៥-២១ ថ្ងៃ មានប្រសិទ្ធភាពតាមប្រភេទរបស់វា។

ទន្ទឹមនឹងនោះ វេជ្ជបណ្ឌិត C.Buddy Creech នាយកកម្មវិធីស្រាវជ្រាវវ៉ាក់សាំងការពារមេរោគ Vanderbilt នៅ Nashville និយាយថា ប្រសិទ្ធភាពនោះរាប់បញ្ចូលទាំងអ្នកដែលមានជំងឺទឹកនោមផ្អែម លើសឈាម និងធាត់ផងដែរ។ លោកបន្ថែមថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ប្រភេទទី ២ នឹងទទួលបានប្រសិទ្ធភាពខ្ពស់ហើយធ្វើឱ្យមានការឆ្លើយតបជាមួយប្រព័ន្ធភាពស៊ាំដូចគ្នានឹងអ្នកគ្មានជំងឺដែរ។

រីឯ វេជ្ជបណ្ឌិត Gabbay អះអាងថា វ៉ាក់សាំង COVID-19 មិនបង្កហានិភ័យចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមនោះទេ។

តើអ្នកមានជំងឺទឹកនោមផ្អែម មានផលប៉ះពាល់អ្វីខ្លះ ក្រោយចាក់វ៉ាក់សាំង?

ជាទូទៅផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងរួមមាន ឈឺចាប់ ហើម និងឡើងក្រហមនៅកន្លែងចាក់ថ្នាំ។ល។ ផលរំខានទូទៅផ្សេងទៀតអាចគ្រុនតិចតួច អស់កម្លាំង និងឈឺក្បាល។ ភាគច្រើននៃផលប៉ះពាល់ទាំងនេះមានលក្ខណៈស្រាលប៉ុណ្ណោះ។ អាការទាំងនេះ ក៏អាចកើតឡើងចំពោះអ្នកជំងឺទឹកនោមផ្អែមដែរ តែវេជ្ជបណ្ឌិតប្រាប់កុំឱ្យបារម្ភ ព្រោះជាផលប៉ះពាល់ទូទៅ ពុំមានអាចបង្កគ្រោះថ្នាក់ទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EVERYDAY HEALTH

ចុចអាន៖ ចាក់វ៉ាក់សាំងដូសទី១រួច ចៃដន្យឆ្លងកូវីដ ​គួរចាក់ម្ដងទៀតទេ?

ចុចអាន៖​ អ្នកមានជំងឺប៉ុន្មាននេះ ហាមចាក់វ៉ាក់សាំងដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម