Connect with us

សុខភាព

ហាត់ប្រាណជួយឲ្យ​វ៉ាក់សាំងបង្ការកូវីដ-១៩​ កាន់តែមានប្រសិទ្ធភាព

បានផុស

នៅ

ក្រោយ​ពី​មាន​វត្តមាន​វ៉ាក់សាំង​បង្ការ​កូវីដ-​១៩ មនុស្ស​ជា​ច្រើន​ជឿ​ថា​វិបត្តិ​រាល​ដាល​សកល​មួយ​នេះ​នឹង​អាច​បញ្ចប់​ទៅ​វិញ​ឆាប់ៗ​នេះ។ ជាមួយ​នឹង​ក្ដី​សង្ឃឹម​នេះ ពិភព​លោក​ក៏​កំពុង​បន្ត​មាន​អ្នក​ឆ្លង និង​ស្លាប់​ដោយ​សារ​កូវីដ-១៩ កាន់តែ​ច្រើន​ដូច​គ្នា​។ អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ មនុស្ស​យើង​គ្រប់​គ្នា​ ទោះ​បី​ជា​បាន​ទទួល​វ៉ាក់សាំង​ហើយ​ក៏​ដោយ​ ក៏​ត្រូវ​ធ្វើ​រឿង​ខ្លះ​ទៀត​ដើម្បី​ឲ្យ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​កាន់តែ​​រឹង​មាំ អាច​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩ បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តើ​រឿង​អ្វី​យើង​ត្រូវ​ធ្វើ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ?​​​

ដូច​គ្នា​យើង​បាន​ដឹង​ជាទូទៅ​ហើយ​ថា​ការ​ធ្វើ​សកម្មភាព​រាង​កាយ ដូច​ជា​ហាត់​ប្រាណ​ជា​ប្រចាំ គឺ​ជា​វិធី​ល្អ​បំផុត​មួយ​ក្នុង​ការ​បង្ការ​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ធាត់ ជំងឺ​បេះដូង និង​ជំងឺ​ផ្លូវ​ដង្ហើម ដែល​សុទ្ធ​សឹង​អាច​រំខាន​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ការ​សិក្សា​ក្នុង​ឆ្នាំ​២០០៨ បាន​រក​ឃើញ​ថា​អ្នក​​មិន​បាន​ធ្វើ​សកម្មភាព​រាង​កាយ មាន​ជាង​៥​លាន​នាក់​បាន​ស្លាប់​មុន​អាយុ​ក្នុង​មួយ​ឆ្នាំ​ៗ​​លើ​សកល​លោក​។

Asian Exercise At Home Images | Free Vectors, Stock Photos & PSD

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ភស្តុតាង​បញ្ជាក់​ថា ការ​ហាត់​ប្រាណ​ជា​ប្រចាំ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ កាត់​បន្ថយ​ហានិភ័យ​ធ្លាក់​ខ្លួ​ឈឺ និង​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង បាន​ច្រើន​ជាង​មួយ​ភាគ​បី និង​បាន​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​ដែល​យើង​បាន​ចាក់​បង្ការ​ជំងឺ​ឆ្លង​នោះ​។​ ការណ៍​នេះ វា​ពិត​ជា​សំខាន់​ណាស់​ដែល​មនុស្ស​យើង​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ក្នុង​វិបត្តិ​កូវីដ១៩ ពិសេស​ក្រោយ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​។

​ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់ បាន​បង្កើត​ចំនួន​កោសិកា​ T-Cell និង​CD4 cells ដែល​កោសិកា​ទាំង​ពីរ​នេះ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការ​ប្រព័ន្ធ​ភាព​ស៊ាំ​។

​មួយ​វិញ​ទៀត ការ​ហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ស្រ្តេស ដែល​បញ្ហា​ទាំង​ពីរ​នេះ​សុទ្ធ​តែ​អាច​បន្ថយ​ប្រសិទ្ធ​ភាព​​នៃ​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ភាព​ស៊ាំ​។​

Premium Photo | Asian senior woman in pink shirt smiling with arms crossed  before exercising.

២. ហាត់​ប្រាណ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បែប​ណា?​

មាន​យន្ត​ការ​មួយ​ចំនួន​បញ្ជាក់​​ថា​ការ​ហាត់​ប្រាណ​ជួយ​ឲ្យ​ថ្នាំ​ដែល​មនុស្ស​យើង​ប្រើ​មាន​ប្រសិទ្ធ​ភាព​ប្រ​ឆាំង​ជំងឺឆ្លង​។ ទី​មួយ​ការ​ហាត់​ប្រាណ ជួយ​ការ​ពារ​ប្រឆាំង​នឹង​កត្តា​បង្ក​ឲ្យ​មាន​សភាព​ធ្ងន់​ធ្ងរ ឬ​ស្លាប់​ដោយ​សារ​​រោគ​ឆ្លង​។ អ្នក​ដែល​មាន​សកម្មភាព​រាង​កាយ​ច្រើន ទំនង​ជា​មាន​ឱកាស​តិច​តួច​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ធាត់ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ផ្លូវ​ដង្ហើម និង​ជំងឺ​បេះដូង​។ ក្រុម​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង បាន​បង្ហាញ​ថា​កូវីដ១៩​ជា​ប្រភេទ​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​ថ្មី ដែល​អាច​បង្ក​ឲ្យ​មនុស្ស​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ខាង​លើ​ជួប​បញ្ហា​សុខភាព​កាត់​តែ​ខ្លាំង​បើ​កើត​ជំងឺ​នេះ​។​​

មួយ​វិញ​ទៀត ការ​ហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​ស្រ្តេស និង​ការ​រលាក ដូច​បាន​បញ្ជាក់​ខាង​លើ​អ៊ីចឹង​ដែរ ហើយ​អ្នក​ស្លាប់​ដោយ​សារ​កូវីដ១៩ ច្រើន​កើត​ចេញ​ពី​ការ​មិន​អាច​គ្រប់​គ្រង​ការ​រលាក​បាន។

New Exercise Guidelines to Help Manage Diabetes - CDiabetes.com - Cardio  and Diabetes Healthy Living Tips: Save On Diabetes Products and Learn More  About Managing Diabetes

ដូច​ដែល​យើង​ដឹង​ដែរ​ហើយ​ថា​ការ​ហាត់​ប្រាណ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​​នេះ​មាន​ន័យ​ថា​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ធ្វើ​ការ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព អាច​បន្ថយ​ហានិភ័យ​ឆ្លង​រោគ​កាន់តែ​ទាប​​។​​
​​
​ជា​ការ​ណែ​នាំ​មនុស្ស​យើង​គួរ​ហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍។ គ្នា​យើង​អាច​ជ្រើស​រើស​ទម្រង់​នៃ​ការ​ហាត់​ប្រាណ​​​ដូច​ជា​ដើរ រត់ត្រឹកៗ ជិះកង់ ហែល​ទឹក ឬ​រាំ​ជា​ដើម​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រតិកម្មកម្រមួយ ក្រោយចាក់វ៉ាក់សាំងកូវីដ អ្នកប្រហែលមិនធ្លាប់ដឹង!

ចុចអាន៖ ប្រការគួរនិងមិនគួធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយពន្លឿនការបណ្ដុះអង់ទីគ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម