សុខភាព
សម្ភារផ្ទាល់ខ្លួនទាំងនេះ កុំឲ្យអ្នកផ្សេងខ្ចីប្រើឱ្យសោះ អាចឆ្លងមេរោគ
មានការសិក្សា រកឃើញថា ការប្រើកាសទូរស័ព្ទរួមគ្នា អាចឆ្លងបាក់តេរី ហើយបើបាក់តេរីអាក្រក់ អាចបង្កទៅជាមេរោគ។ ប៉ុន្ដែនៅមានសម្ភារៈជាច្រើនទៀត ដែលយើងគួរចៀសវាងប្រើរួមគ្នា ដើម្បីការពារការឆ្លងបាក់តេរី ឬមេរោគ។
១. កន្ត្រៃកាត់ក្រចក

យើងមិនអាចមើលឃើញដោយភ្នែកទទេបានឡើយ តែនៅលើក្រចកដៃ និងក្រចកជើង មានបាក់តេរី វីរុស និងផ្សិតយ៉ាងច្រើន។ ដូច្នេះ កន្ត្រៃកាត់ក្រចក អាចជាជាសម្ភារៈបង្កការឆ្លងមេរោគផ្សិត និង HPV ប្រសិនបើយើងប្រើរួមគ្នា។
២. ក្រវិល
ត្រចៀករបស់យើង មានសរសៃឈាមជាច្រើន ហើយនេះជាមូលហេតុ ដែលអាចងាយឆ្លងជំងឺមានក្នុងឈាម ដោយគ្រាន់តែពាក់ក្រវិលរបស់ពួកម៉ាក ឬបងប្អូន។ ប្រសិនបើយើងចាំបាច់ត្រូវពាក់ក្រវិលរបស់អ្នកដទៃ យើងត្រូវលាងវាជាមួយអាល់កុលជាមុនសិន។
៣. ក្រេមលាបបបូរមាត់
ក្នុងបបូរមាត់របស់យើង មានសរសៃឈាមជាច្រើន ហើយវីរុសជំងឺរើម អាចចម្លងពីមនុស្សម្នាក់ ទៅម្នាក់ទៀត តាមរយៈការប្រើក្រេមលាបបបូរមាត់រួមគ្នា បើទោះបីអ្នកផ្ទុកវីរុស ពុំមានលេចចេញរោគសញ្ញាក៏ដោយ។
៤. ប្រដាប់លុញក្លៀក (Ball deodorants)

ប្រដាប់លុញក្លៀក អាចបណ្ដាលឲ្យឆ្លងមេរោគជាច្រើន ជាពិសេសមេរោគ អាចឆ្លងចូលទៅក្នុងរបួសតូចៗ ក្រោយការកោររោមក្លៀក។ ប្រដាប់លុញក្លៀក គ្រាន់តែជួយបំបាត់ក្លិនប៉ុណ្ណោះ មិនបានជួយការពារការឆ្លងមេរោគនោះទេ។ ដូច្នេះ ជម្រើសល្អ គឺប្រើប្រាស់ប្រដាប់លុញក្លៀក ដែលមានសារធាតុប្រឆាំងបាក់តេរី និងកុំប្រើរួមគ្នាជាមួយអ្នកដទៃ។
៥. សាប៊ូដុំ

ក្រោយការប្រើសាប៊ូដុំ លាងដៃ ឬដុសខ្លួន មានមីក្រូសរីរាង្គជាច្រើន ជាប់នៅលើសាប៊ូនោះ ដោយមានទាំងពពួក Microbes និងវីរុសបង្កគ្រោះថ្នាក់។ កាន់តែសម្បូរវីរុសគ្រោះថ្នាក់ នោះគឺ ដុំសាប៊ូ ដែលត្រាំក្នុងប្រអប់ដែលមានទឹក ឬសំណើម ព្រោះវាបង្កើតបរិស្ថានអំណោយផលដល់បាក់តេរី ផ្សិត និងវីរុស។ ដើម្បីកាត់បន្ថយការឆ្លងមេរោគ យើងគួរប្រើសាប៊ូរាវជំនួសវិញ។
៦. ក្រាស់សិតសក់

ក្រាស់សិតសក់ បង្កើនការប្រឈមឆ្លងប៉ារ៉ាស៊ីតជាច្រើន ដូចជា ចៃ កមរមាស់ និងមេរោគ Staph។ ក្នុងករណីបើប្រើរួមគ្នា យើងគួរសម្អាតដោយប្រើទឹកអនាម័យ។
៧. កន្សែង

កន្សែង ជាទីតាំងដែលពពួកបាក់តេរីរស់នៅ ជាពិសេសបើព្យួរវានៅក្នុងបន្ទប់ទឹក ដែលមានសំណើមខ្ពស់។ បើកន្សែងធំក្លិនផ្អូមទៀត មានន័យថា មានបាក់តេរីជាច្រើននៅជាប់កន្សែងរបស់យើង ហើយវាអាចបណ្ដាលឲ្យឆ្លងមេរោគផ្សិតដល់អ្នកប្រើប្រាស់ ជាពិសេសបណ្ដាលឲ្យរមាស់ និងកើតមុន។ វិធីល្អ គឺបោកគក់កន្សែងឲ្យបានញឹកញាប់ និងហាលវាឲ្យស្ងួត។
៨. ប្រដាប់ដុសខ្លួន

ប្រដាប់ដុសខ្លួន ជារោងចក្រនៃបាក់តេរីតែម្តង ដោយសារវាតែងតែមានសភាពសើម។ ដូច្នេះ យើងគួរហាលវាឲ្យស្ងួត និងកុំប្រើប្រាស់រួមគ្នាជាមួយអ្នកដទៃ។
៩. គ្រឿង Makeup

យើងគួរចៀសវាងការប្រើគ្រឿង Makeup ដែលប៉ះផ្ទាល់ជាមួយសារធាតុរាវលើរាងកាយ ដូចជា ទឹកភ្នែក ទឹកមាត់ សំបោរ ឈាម ឬខ្ទុះមុន ជាមួយអ្នកដទៃ ព្រោះវាងាយបង្កការឆ្លងបាក់តេរី និងមេរោគ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រយ័ត្នមេរោគឆ្លង! កន្សែងជូតខ្លួនមិនគួរប្រើឱ្យលើសពី៣ដងទេ
ចុចអាន៖ ឪពុកម្ដាយកុំថើបមាត់កូនឲ្យសោះ មានមេរោគជាច្រើនឆ្លងតាមផ្លូវដង្ហើម

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា