Connect with us

ព័ត៌មានអន្ដរជាតិ

ទារកសម្រាលនៅក្នុងសហគមន៍ដែលមានការរីករាលដាលខ្ពស់ ប្រឈមការឆ្លងកូវីដរហូតដល់ ១០ ដង

បានផុស

នៅ

លទ្ធភាពនៃការឆ្លងវីរុសកូវីដ-១៩ចំពោះទារកពេលសម្រាលអាចខ្ពស់ឬទាបគឺអាស្រ័យលើចំនួននៃការរាលដាលនៅក្នុងសហគមន៍ដែលឪពុកម្ដាយរបស់ពួកគេរស់នៅ។ នេះបើតាមការសិក្សាថ្មីមួយបានបង្ហាញ។

Pregnancy, Childbirth, and Breastfeeding in the Time of Coronavirus–  Kindred Bravely
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវបានរកឃើញថា ទារកដែលមកពីតំបន់ដែលមានអត្រាឆ្លងខ្ពស់ងាយនឹងធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ ប្រមាណ ១០ ដងច្រើនជាងទារកនៅតំបន់ផ្សេង។

ទោះជាយ៉ាងណាក៏ដោយ មានទារកតិចតួចប៉ុណ្ណោះដែលត្រូវចូលសម្រាកនៅមន្ទីរពេទ្យព្រមទាំងត្រូវការការមើលថែខ្លាំង។ នេះជាអ្វីដែលក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ New York University Langone Health បានថ្លែង។

Most Infants Are Well Even When Moms are Infected by COVID-19 | UC San  Francisco

ថ្វីត្បិតកុមារអាចប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩ពិតមែន ប៉ុន្តែពួកគេមិនងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរឡើយ បើប្រៀបធៀបនឹងមនុស្សពេញវ័យ។ លើសពីនេះទៀតមានកុមារក្រោម ១៧ ឆ្នាំមិនដល់ ០,១ ភាគរយទេដែលអាចស្លាប់ដោយសារជំងឺកូវីដ-១៩ ។

ការសិក្សាដែលចេញផ្សាយនៅក្នុងកាសែត Pediatrics ក្រុមអ្នកស្រាវជ្រាវបានតាមដានលើទារកដែលមានអាយុតិចជាង ៩០ ថ្ងៃ នៅឯមន្ទីរពេទ្យ NYU Langone Health សហរដ្ឋអាមេរិក។

Mitos y verdades sobre la lactancia materna | Luz

ក្នុងចំណោមទារក ១៤៨ នាក់ មានតែ ២២ នាក់ឬ ១៥ ភាគរយប៉ុណ្ណោះដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩។  ក្នុងនោះដែរ មានតែទារកពីរនាក់ប៉ុណ្ណោះដែលចាំបាច់ត្រូវបញ្ជូនទៅបន្ទប់ ICU ហើយក៏គ្មានករណីស្លាប់នោះទេ ពោលគឺពួកគេត្រូវបានអនុញ្ញាត្តឱ្យត្រឡប់ទៅផ្ទះវិញ។

ទិន្នន័យស្រាវជ្រាវក៏បានបង្ហាញដែរថា ទារកជិតមួយភាគបី ឬប្រមាណ ៣១ ភាគរយដែលផ្ទុកវីរុសកូវីដ-១៩​ ជាទារកដែលមកពីសហគមន៍មានអត្រាឆ្លងខ្ពស់។ យោងតាមលទ្ធផលនេះ អ្នក​ជំនាញបានធ្វើការប្រៀបធៀបគ្នា រួចថ្លែងថា មានទារកតែ ៣ ភាគរយប៉ុណ្ណោះដែលរស់នៅក្នុងតំបន់ដែលមានការរីករាលដាលសហគមន៍ទាបបានឆ្លងវីរុសកូវីដ-១៩។ នេះមានន័យថា ​តំបន់ណាផ្ទុះការរាតត្បាតខ្លាំង តំបន់នោះអាចបង្កហានិភ័យចម្លងខ្ពស់ចំពោះទារក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ ការសិក្សា៖ កូវីដ-១៩ មានវិធីថ្មីមួយទៀតឆ្លងចូលកោសិកាមនុស្ស

ចុចអាន៖ ពិភពលោកកំពុងភ័យខ្លាច វីរុសបំប្លែងខ្លួនឥណ្ឌា ក្រោយមិនអាចកំណត់ច្បាស់ចំនួនករណីឆ្លង ហើយធន់នឹងវ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ប្រាក់ចំណូលរបស់ក្រុមហ៊ុនបញ្ជូនខ្សែបណ្តាញអគ្គិសនីផេសថិកកើនឡើងខ្ពស់ក្នុងត្រីមាស​ទី២ឆ្នាំនេះ

ព័ត៌មានជាតិ២៦ នាទីutes មុន

លទ្ធផល​​សមាជរដ្ឋសភា ព្រឹទ្ធសភា បានទទួលយកការបកស្រាយ​ និងគាំទ្រលើ​រដ្ឋាភិបាល

ព័ត៌មានជាតិ២៨ នាទីutes មុន

និស្សិតពេទ្យជិត ៦០០ នាក់ ធ្វើសច្ចាប្រណិធានវិជ្ជាជីវៈសុខាភិបាលដែលជាវិជ្ជា ប្រកបដោយឧត្ដមគតិ សុចរិត និងក្រមសីលធម៌

កីឡា៣២ នាទីutes មុន

មក​ស្គាល់​​ប្រភេទ​កង់​ភ្នំ-កង់​គួក​ និង​ស្ថាន​ភាព​ផ្លូវ​​ប្រកួត​កន្លង​ទៅ​ពិសេស​នៅ​ព្រឹត្តិការណ៍​ ស៊ីហ្គេម

ព័ត៌មានជាតិ៣៧ នាទីutes មុន

កង់ចំនួន ១២ គ្រឿង និង​សម្ភារសិក្សាចែកដល់សិស្ស​ក្រីក្រតំបន់ដាច់ស្រយាលក្នុងស្រុកសំបូរ

សន្តិសុខសង្គម២៣ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ២០ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម