សុខភាព
ខែវស្សាអាចជាចំណែកនាំឱ្យមានអ្នកជំងឺកូវីដ-១៩ ហក់ឡើងនៅក្នុងសហគមន៍
ពិតទេដែលថា អាកាសធាតុត្រជាក់ឬរដូវភ្លៀងធ្លាក់អាចបង្កើនហានិភ័យចម្លងនៃវីរុសកូវីដ-១៩កាន់តែខ្លាំង? វាអាចទៅរួច! នេះជាការពន្យល់ខ្លះៗ!
គ្រប់គ្នាសុទ្ធតែដឹងថា មនុស្សកើតជំងឺផ្តាសាយក្នុងរដូវត្រជាក់ឬភ្លៀងធ្លាក់ ច្រើនជាងធាតុអាកាសក្ដៅ។ មូលហេតុនេះទើបបណ្ដាលឱ្យអ្នកជំនាញមួយចំនួនជឿថា អាកាសធាតុក៏ជាចំណែកមួយនាំឱ្យមានករណីអ្នកជំងឺកូវីដ-១៩ ហក់ឡើងនៅក្នុងសហគមន៍ផងដែរ។

ហេតុផលសំខាន់មួយដែលអាចបង្កឱ្យមនុស្សឈឺនៅពេលធាតុអាកាសចុះទាប គឺដោយសាររាងកាយផលិតវីតាមីនD បានតិចតួច ព្រោះមិនសូវមានពន្លឺព្រះអាទិត្យ ទើបវាជាដើមចមបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយឆ្លងមេរោគផ្សេងៗ។
លទ្ធផលការសិក្សាបានបង្ហាញថា ការកើនឡើងនៃជំងឺផ្តាសាយជារៀងរាល់ឆ្នាំកើតមានស្របពេលសីតុណ្ហភាពចុះទាប ផ្សំនឹងខ្យល់សំណើមមកជាមួយ។ បែបនេះទើបវីរុសបង្កជំងឺផ្តាសាយអាចរស់រានបានយូរ ហើយងាយចម្លងមិនថាតាមខ្យល់ស្ងួតនិងត្រជាក់នោះទេ។ ដូច្នេះវាសមហេតុផលដែលថា វីរុសកូវីដ-១៩ មានសមត្ថភាពចម្លងលឿនប្រហាក់ប្រហែលនឹងផ្ដាសាយ នៅកំលុងរដូវត្រជាក់ឬភ្លៀងធ្លាក់។

ចំណែកការស្រាវជ្រាវកន្លងមកធ្លាប់អះអាងថា វីរុសកូវីដ-១៩ អាចរស់នៅក្នុងសីតុណ្ហភាពត្រជាក់បានយូរជាងអាកាសធាតុក្ដៅ ជាពិសេសវាអាចទុំជាប់ទូទឹកកករហូតដល់មួយខែឯណោះ។
ដោយឡែកការសិក្សាអំពីខ្សែស្រឡាយវីរុសកូរ៉ូណាគឺ SARS-CoV និង MERS-CoV កាលពីឆ្នាំ២០០០ជាង ក៏ប្រាប់ពីរឿងស្រដៀងគ្នានេះដែរ។ ការសិក្សាធ្លាប់តាមដានអាកាសធាតុក្នុងពេលនៃការរាតត្បាតនៅតំបន់ផ្ទុះជំងឺ Sars នាឆ្នាំ ២០០៣ បានលើកឡើងថា ករណីឆ្លងកើនខ្ពស់បំផុត នៅអំឡុងនិទាឃរដូវ ឬដើមរដូវវស្សាក្នុងស្រុកខ្មែរ។

ដោយផ្អែកតាមការបកស្រាយនេះហើយ ទើបបានជាអ្នកជំនាញមកពីអឺរ៉ុប ជឿជាក់ថា អាកាសធាតុត្រជាក់អាចជាឬសគល់មួយដែលនាំឱ្យមានការកើនឡើងនូវអ្នកជំងឺកូវីដ-១៩។
យ៉ាងណាមិញ អង្គការសុខភាពពិភពលោ (WHO) បានច្រានចោលការអះអាងនេះ ដោយបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែអាចចម្លងមិនថាអាកាសធាតុត្រជាក់ខ្លាំង ឬក្ដៅខ្លាំងនោះទេ។
ដូច្នេះដើម្បីបង្ការខ្លួនឯងនិងសហគមន៍ពីការរាតត្បាតដោយសារវីរុសកូវីដ-១៩ សូមប្រកាន់វិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនគ្រប់គ្នា!
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Conversation
ចុចអាន៖ អ្នកជំនាញថា អាកាសធាតុក្តៅមិនអាចកាត់បន្ថយការចម្លងវីរុសកូវីដ-១៩បានទេ
ចុចអាន៖ វីរុសកូវីដ-១៩ចម្លងយ៉ាងរហ័ស មិនមែនដោយសារប៉ះពាល់ផ្ទាល់ទេ តែមកពីមូលហេតុនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


