សុខភាព
ឆ្លងវីរុសកូវីដ-១៩ ប៉ុន្មានម៉ោង អាចចម្លងទៅអ្នកដទៃបាន?
អ្នកជំងឺកូវីដ-១៩ទំនងជាអាចចម្លងវីរុសទៅអ្នកផ្សេងទៀតបាន ក្នុងរយៈពេលពីរឬបីថ្ងៃ (៤៨-៧២ ម៉ោង) មុនរោគសញ្ញាចាប់ផ្តើមលេចឡើង។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យ បូស្តុន (Boston) សហរដ្ឋអាមេរិក។

ការស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ JAMA Internal Medicine ក្នុងខែសីហា ឆ្នាំ២០២១ បានរកឃើញពេលវេលាឆ្លងរាលដាលនៃវីរុស បន្ទាប់ពីសិក្សាពីការចម្លងមេរោគកូវីដ-១៩ ក្នុងចំណោមអ្នកជំងឺជិត ៩ពាន់នាក់ នៅខេត្តចឺជាំង (Zhejiang) ប្រទេសចិន។
លោក Leonardo Martinez ជំនួយការសាស្ត្រាចារ្យផ្នែករោគរាតត្បាតនៅសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ បូស្តុន បាននិយាយថា ការតាមដានរោគសញ្ញាមានសារៈសំខាន់ណាស់ក្នុងការការពារការឆ្លងមេរោគ។ ប៉ុន្តែអ្នកទើបតែឆ្លងភ្លាមៗ មិនអាចចេញរោគសញ្ញាភ្លាមៗនោះទេ ដោយចំណាយពេលតិចបំផុត ២ថ្ងៃ ឬយ៉ាងយូរ ១៤ថ្ងៃ។

ទោះបីអ្នកជំងីមិនមានរោគសញ្ញាលេចឡើងក៏ពិតមែន វានៅតែមានសមត្ថភាពរាតត្បាតទៅកាន់អ្នកដទៃ ប្រសិនបានប៉ះពាល់សំណាកដូចជា ពេលនិយាយ កណ្ដាស់ និងក្អកជាដើម។ ដូច្នេះហើយ ទើបបានជាអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ ឬអ្នកធ្លាប់ធ្វើដំណើរទៅកន្លែងមានហានិភ័យ តម្រូវឱ្យធ្វើចត្តាឡីស័កជាកំហិត។
ដោយឡែក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង អាមេរិក (CDC) បានឱ្យដឹងថា អ្នកអាចវិវត្តរោគសញ្ញាក្នុងរយៈពេលពី ២ ទៅ ១៤ ថ្ងៃ បន្ទាប់ពីការប៉ះពាល់នឹងវីរុសកូរ៉ូណា។ ប៉ុន្តែរយៈពេលនៃការចម្លងទៅអ្នកដទៃ នៅតែមិនទាន់ច្បាស់លាស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ DeseretNews
ចុចអាន៖ អ្នកឆ្លងកូវីដ បង្ហាញរោគសញ្ញាបែបនេះក្នុងរយៈពេល៩ថ្ងៃដំបូង
ចុចអាន៖ ៤៣ម៉ោង មុនពេលចេញរោគសញ្ញា វីរុសបំប្លែងខ្លួន Delta អាចចម្លងទៅអ្នកដទៃបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


