Connect with us

សុខភាព

កុំប្រហែស ! រោគសញ្ញាស្នាមជាំលើដងខ្លួន កំពុងបញ្ជាក់ពីស្ថានភាពជំងឺធ្ងន់ធ្ងរក្នុងរាងកាយ

បានផុស

នៅ

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាស្នាមជាំលើរាងកាយកើតឡើង? សម្រាប់អ្នកដែលដឹងពីមូលហេតុនៃស្នាមជាំនៅលើខ្លួន អាច​សូវ​មាន​ការ​ព្រួយបារម្ភ​ច្រើន​ទេ។ ប៉ុន្តែ​សម្រាប់មនុស្សមួយចំនួន​មានសុខភាពល្អ ហើយ​រាងកាយមានស្នាមជាំដោយមិនដឹងខ្លួន​ នេះជារឿងសំខាន់ដែលត្រូវព្រួយបារម្ភ​ថា ​ស្នាមជាំ​លើ​រាងកាយមកពីមូលហេតុអ្វី។

ប្រសិន​បើ​ទុក​ចោលយូរ អាចបង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​ ព្រោះ​ថា​ស្នាម​ជាំ​អាច​ជា​សញ្ញា​នៃ​ជំងឺ ដែល​កើត​ឡើង​នៅក្នុងខ្លួន។

១ ជាំក្នុងដូចខ្ទាំៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​មានពណ៌បៃតងឬស្នាមជាំ ១ ទៅ ២ កន្លែង នៅ​ពេល​សង្កត់ចុះ វាអាច​មាន​ស្នាម​ជាំ​ធម្មតា​ ដែល​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ដូចជា​រលាក់​និង​សូលុយស្យុងជាដើម។

២ បណ្ដាល​មក​ពី​អាយុ​កាន់​តែ​ច្រើន

អាយុស្បែករបស់មនុស្សគឺស្តើង ដូច្នេះខ្លាញ់និងកូឡាជែនដែលការពារសរសៃឈាម ក៏នឹងថយចុះដែរ។ នេះធ្វើឲ្យ​សរសៃវ៉ែនមានភាពផុយស្រួយនិងងាយបែក។ លទ្ធផលនេះធ្វើឲ្យ​មានរង្វង់ខ្មៅឬជាំដុំៗនៅលើស្បែក នៅពេលហូរឈាម។

៣ រាងកាយកំពុងខ្វះវីតាមីន

ក្នុងករណីនេះ​ក៏​អាច​បណ្ដាលមកពីរាងកាយខ្វះវីតាមីន C និងវីតាមីន K ដែលធ្វើ​ឲ្យ​ឈាម​ងាយស្រួលហូរ។ រាងកាយ​មាន​ចំណុច​ឈាម​ឬ​កំណក​ឈាម​ពាសពេញ​រាងកាយ។ ប្រសិន​បើ​ត្រូវបាន​បញ្ចេញ​អស់រយៈពេលយូរ ​វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ធ្ងន់ធ្ងរ​នៅ​ក្នុង​សរីរាង្គ​សំខាន់ៗ។

៤ លេបថ្នាំស្តេរ៉ូអ៊ីតអស់រយៈពេលយូរ

នេះ​បណ្តាល​ឲ្យ​មានផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំ ដោយធ្វើ​ឲ្យ​សរសៃឈាម​មាន​ភាព​ផុយស្រួយនិង​ងាយ​បែកបាក់។ ដូច្នេះ​រាងកាយ​នឹង​មាន​ស្នាមជាំលើដងខ្លួនជាញឹកញាប់។

៥ ផ្លាកែត​ទាប​នៅ​ក្នុង​រាងកាយ​

រាងកាយដែលមានផ្លាកែតទាបឬខូចទ្រង់ទ្រាយ នោះផ្លាកែតនឹងឃើញមានស្នាមជាំលើស្បែក​ ដែលអាចកត់សម្គាល់បាននៅតាមបណ្តោយផ្នត់របស់ស្បែក។

៦ កង្វះកត្តាទី ៨

ប្រូតេអ៊ីនរាងកាយដែលខ្វះកត្តាទី ៨ ដែលគេហៅថា ប្រូតេអ៊ីនពីកំណើត​ និងត្រូវបានគេហៅថា Hemophilia ប៉ុន្តែ​ប្រសិនបើវា​ខ្វះប្រូតេអ៊ីនបែបនេះ វាបណ្តាល​ឲ្យ​កំណកឈាមថយចុះ ហើយ​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​ងាយ​និង​ពិបាក​បញ្ឈប់។ ដូច្នេះ​ហើយ ទើបដងខ្លួនមាន​ស្នាម​ជាំ​មិនដឹងខ្លួន។

៧ ដំបៅក្នុងសរសៃឈាមវ៉ែន

នៅពេលដែលរាងកាយមានដុំឈាមកកនៅក្នុងសរសៃឈាមវ៉ែន​ នឹងបណ្តាល​ឲ្យ​ឈាមរត់មិនស្រួល ដែលជាធម្មតាបណ្តាលឲ្យមានស្នាមជាំនៅលើជើងនិងស្នាមពណ៌បៃតង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើកំណកឈាមធ្លាក់ចេញពីសួត វានឹងបង្ក​ឲ្យ​មានការឈឺចាប់នៅទ្រូង ក្អក វិលមុខ ដង្ហើមខ្លីៗ និងអាចឈានទៅសន្លប់ ដែលត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ដល់អាយុជីវិត។

៨ ខួរឆ្អឹងខ្នងចុះខ្សោយ

ការចុះខ្សោយគឺបណ្តាលមកពីកង្វះផ្លាកែតទាប ដោយសារតែអសមត្ថភាពរបស់រាងកាយក្នុងការកសាងឡើង ជាធម្មតាបណ្តាលឲ្យ​មានស្នាមជាំឈាមនៅលើដងខ្លួន និងងាយហូរឈាម។ មិនថា មានច្រមុះឬហូរឈាមតាមមាត់ទេ។

៩ ជំងឺមហារីកឈាម

ជំងឺនេះត្រូវបានបង្កឡើង ដោយការលូតលាស់កោសិកាឈាមសអំប្រ៊ីយ៉ុងមិនធម្មតា ហើយមិនអាចក្លាយជាកោសិកាឈាមពេញលេញបាន។ ដូច្នេះវារំខានដល់ការបង្កើតប្រភេទកោសិកាឈាមធម្មតាដទៃទៀត។ ជាលទ្ធផលអ្នកជំងឺងាយឆ្លងជំងឺ អស់កម្លាំង ហូរឈាមមិនធម្មតា និង ហូរឈាមក្នុងខ្លួនឥតឈប់រហូតបណ្ដាលឲ្យលេចស្នាមជាំដុំៗមិនដឹងខ្លូន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វេជ្ជបណ្ឌិត ពន្យល់ពីប្រភេទថ្នាំដែលអ្នកជំងឺឈឺក្បាលប្រកាំង អាចប្រើបានមុននិងក្រោយចាក់ វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម