តើ​អ្វី​ទៅជា​កូនកណ្តុរ​ដំបូង​នៃ​ដុំ​មហារីក​
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

តើ​អ្វី​ទៅជា​កូនកណ្តុរ​ដំបូង​នៃ​ដុំ​មហារីក​

បានផុស

នៅ

​ជាមួយនិង​ភាពជឿនលឿន​ជា​លំដាប់​នៃ​បច្ចេកវិទ្យា​ព្យាបាល​ជំងឺមហារីក​ក្នុងពេល​បច្ចុប្បន្ន បានធ្វើឲ្យ​ការព្យាបាល ឲ្យ​ជាសះស្បើយ និង​បង្កើន​គុណភាព​ជីវិត​អ្នកជំងឺ មាន​កម្រិត​ខ្ពស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រើ​ឧបករណ៍ Gamma Probe សម្រាប់​រាវរក​កូនកណ្តុ​រ​ដំបូង របស់​ដុំ​មហារីក មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការកំណត់​ដំណាក់កាល​ជំងឺមហារីក ផ្តល់​ផែនការ​ព្យាបាល ព្រមទាំង​បង្កើន​គុណភាព​ជីវិត​អ្នកជំងឺ តាមរយៈ​ការកាត់បន្ថយ​ផលវិបាក​ក្រោយ​វះកាត់​។​

១) តើ​អ្វី​ទៅជា​កូនកណ្តុរ​ដំបូង​នៃ​ដុំ​មហារីក​?

​កូនកណ្ដុរ​ដំបូង​គេ​បង្អស់​ដែល​ទទួល​ច្រោះ​ទឹករងៃ ពី​ដំបន់​ដែលមាន​ដុំ​សាច់​មហារីក​។​

២) តើ​ត្រូវធ្វើ​ដូចម្ដេច​ទើប​អាច​កំណត់ថា ​កូនកណ្តុរ​ដំបូង​មាន​កោសិកា​មហារីក​ឬទេ​?

​ជាបឋម គ្រូពេទ្យ​ត្រូវ​ចាក់​ថ្នាំ​នៅ​ជុំវិញ​ដុំ​មហារីក និង​ចាំ​មួយរយៈ​ដើម្បី​ឲ្យ​ជាតិ​ថ្នាំ​ជ្រាប​ទៅដល់​កូនកណ្តុរ​ដំបូង​។ បន្ទាប់មកទៀត ឧបករណ៍ Gamma Probe រាវរក​កូនកណ្តុរ​ដំបូង ដើម្បី​ជំនួយ​ដល់​គ្រូពេទ្យ​វះកាត់​យក​កូនកណ្តុ​រទាំង​នោះ​ចេញ និង​វិភាគ​មើល​ភ្លាមៗ​ថា​តើ​មាន​កោសិកា​មហារីក​រាល​ដាល​ទៅដល់​កូនកណ្តុរ​ទាំងនោះ​ឬទេ​?

៣) តើ​អ្វី​ជា​សារៈសំខាន់​នៃ​ការរក​កូនកណ្តុរ​ដំបូង​នៃ​ដុំ​មហារីក​?

​ចំពោះ​ជំងឺមហារីក​នៅ​ដំណាក់កាល​ដំបូង​មួយចំនួន ជាពិសេស​មហារីក​សុដន់ និង​មហារីក​ស្បែក (Melanoma) ការព្យាបាល​ដោយ​វះកាត់ គឺជា​គន្លឹះ​ក្នុង​ការទទួល​បានការ​ជាសះស្បើយ​។ ការវះកាត់​ត្រូវធ្វើឡើង​ដោយ​វះ​យក​ដុំ​មហារីក​ចេញ និង​វះ​យក​ប្រព័ន្ធ​កូនកណ្ដុរ​ដែល​ពាក់ព័ន្ធ​ចេញ ទាំងអស់​ដើម្បី​ធានា​ឲ្យ​បាន​អត្រា​ជាសះស្បើយ​ខ្ពស់​។​

​ថ្វីត្បិតតែ​ការ​វះ​យក​ប្រព័ន្ធ​កូនកណ្ដុរ​ដែល​ពាក់ព័ន្ធ​ចេញ​ទាំងអស់នេះ ​មាន​សារៈសំខាន់​មែន តែ​វា​អាច​បង្ក​ជា​ផលវិបាក​មួយចំនួន​ដល់​អ្នកជំងឺ​ដូចជា ការ​ហើម​អវយវៈ​ដោយ​ចាល់​ទឹករងៃ (lymphedema) ការ​ចុះថយ​មុខងារ​អវយវៈ​ដែល​ហើម និង​ការឈឺចាប់​។ ហេតុដូចនេះ គ្រូពេទ្យ​ត្រូវ​កំណត់ឥ្យ​ដឹង​មុន​ថា តើ​មានការ​រាលដាល​កោសិកា​មហារីក​ដល់​កូនកណ្តុរ​នៅ​តំបន់​ដុំ​សាច់​មហារីក​ឬទេ ព្រោះ​ថាបើ​គ្មាន​ការ​រាលដាល​ទេ គ្រូពេទ្យ​អាច​រក្សាទុក​កូនកណ្ដុរ​ទាំង​នោះបាន និង​អាច​បង្ការ​ផលវិបាក​ដែល​បាន​រៀបរាប់​ខាងលើ​។​

« ជាមួយនឹង​ឧបករណ៍ Gamma Probe ថ្មី​នេះ ការព្យាបាល​ជំងឺមហារីក នឹង​កាន់តែ​ឈាន​ដល់ក​ម្រឹត​សុក្រឹត​បន្ថែមទៀត ក្នុងការ​ផ្តល់ជូន​សុខុមាលភាព​សម្រាប់​អ្នកជំងឺ​យើងទាំងអស់គ្នា​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ហូបអាហារច្រើនខុសពីធម្មតា ក៏ជាជំងឺប្រចាំកាយ មានសញ្ញានេះ ប្រញាប់ទៅជួបពេទ្យភ្លាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services