សុខភាព
អ្នកជំងឺភាគច្រើនមិនបញ្ចេញរោគសញ្ញា នេះជាអាការទាំង ៣ ដែលអាចចំណាំបានថា អ្នកឆ្លងកូវីដ
ជាទូទៅ គេសម្គាល់អ្នកជំងឺដែលឆ្លងវីរុសកូវីដ-១៩ តាមរយៈការប៉ះពាល់ទៅដល់ផ្លូវដង្ហើមធ្ងន់ធ្ងរ។ ប៉ុន្តែមកទល់ពេលនេះ អ្នកជំងឺដែលឆ្លងវីរុសកូវីដ-១៩ មួយចំនួនមិនបញ្ចេញរោគសញ្ញាពាក់ព័ន្ធនឹងផ្លូវដង្ហើមនោះទេ ខណៈរោគសញ្ញាមួយចំនួនធំដូចគ្នាទៅនឹងជំងឺផ្ដាសាយ ដែលនាំឱ្យពិបាកកត់ចំណាំ។

ចាប់តាំងពីការរាតត្បាតដំបូងមកទល់នឹងបច្ចុប្បន្ន រោគសញ្ញាកូវីដ-១៩មានបម្រែបម្រួលអាការរហូត ដែលវានាំឱ្យពិបាកសម្គាល់ណាស់ថា មួយណាជាកូវីដ ឬមួយណាជាផ្ដាសាយ។
យោងតាមលទ្ធផលស្ទង់មតិថ្មីបង្អស់ដោយការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) ទៅលើអ្នកឆ្លងមេរោគកូវីដ-១៩ បានបង្ហាញថា មនុស្ស ៤០% ដែលតេស្តវិជ្ជមាន មិនមានរោគសញ្ញាកូវីដនោះទេ។

យ៉ាងណាក្ដី គ្មានរោគសញ្ញា មិនមានន័យថា មិនបានឆ្លងកូវីដឡើយ ប្រសិនបើអ្នកបានប៉ះពាល់ជាមួយអ្នកជំងឺផ្ទាល់ឬប្រយោល ឬធ្លាប់ទៅកន្លែងមានហានិភ័យ។ ទោះបីជាកូវីដ-១៩មិនលេចចេញនូវរោគសញ្ញាទាក់ទងផ្លូវដង្ហើមក៏ដោយ តែអាចចំណាំអាការចំនួន ៣ ដែលបញ្ជាក់ថា អ្នកមានផ្ទុកវីរុសនេះ។ តាមប្រភពពីគេហទំព័រ Mirror បានឱ្យដឹងថា អាការទាំង៣នោះរួមមាន ក្អក អស់កម្លាំង និងឈឺក្បាល។

ចំណែករោគសញ្ញាដែលរាយការណ៍ញឹកញាប់ជាងគេរួមមាន ក្អក គ្រុនក្តៅ ដកដង្ហើមខ្លីបាត់បង់រសជាតិ បាត់បង់ក្លិន អស់កម្លាំង ឈឺបំពង់ក ឈឺក្បាល ឈឺពោះ រាករូស ចង្អោរឬក្អួត។ ចំពោះរោគសញ្ញាទាក់ទិនប្រព័ន្ធរំលាយអាហារ (រាក ចង្អោរ ឬក្អួត) ជាករណីកម្រកើតមាន។

ដោយឡែករោគសញ្ញាឈានដល់ដំណាក់កាលបន្ទាត់ក្រហមដែលគួរតែធ្វើតេស្ត PCR ភ្លាមៗ ព្រមទាំងស្វែងរកការព្យាបាលពីអ្នកជំនាញឱ្យទាន់ពេលវេលារួមមាន ក្អក ក្តៅខ្លួន មិនដឹងរសជាតិ ឬបាត់បង់ក្លិន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចំណាំឲ្យច្បាស់ បើមានត្រឹម ៣ ចំណុចនេះ គឺជាកូវីដកម្រិតស្រាល
ចុចអាន៖ រោគសញ្ញាថ្មីមួយនៃវីរុសកូវីដ-១៩ កាន់តែដូចផ្ដាសាយធំ ពិបាកបែងចែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៩ ម៉ោង agoអគ្គិភ័យកើតឡើងជាង៧០០លើក បង្កឱ្យមនុស្សស្លាប់របួសជាង៧០នាក់និងបំផ្លាញផ្ទះជាង៦៧០ខ្នង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក ត្រាំ ឲ្យ ថៃ យកពេលទៅដោះមីន ជាជាងចរចាពន្ធគយជាមួយ អាមេរិក


