សុខភាព
ចង់បានសុខភាពតម្រងនោមល្អ សូមអនុវត្តវិធីទាំងអស់នេះ
តម្រងនោម(Kidneys) ជាសរីរាង្គគូរ(ឆ្វេងនិងស្តាំ) ដែលមានរាងដូចទៅនឹងគ្រាប់សណ្តែក ស្ថិតនៅចន្លោះសងខាងនៃឆ្អឹងកង និងស្ថិតនៅក្រោមឆ្អឹងប្រអប់ទ្រូង។
ក) តម្រងនោមមានមុខងារសំខាន់ៗដូចជា៖
– ជាទម្រង់ចម្រោះជាតិពុល និងកាកសំណល់ពីក្នុងឈាមហើយបញ្ចេញចោលតាមទឹកនោម
– ធានាលំនឹងសារជាតិទឹក និងអេឡិចត្រូលីតក្នុងសារពាង្គកាយ
– ផលិត អ័រម៉ូន (Rennin, Erythropoietin) អង់ស៊ីម និងជាតិវីតាមីនមួយចំនួន ដែលចូលរួមដល់ការគ្រប់គ្រង សម្ពាធឈាម ផលិតគ្រាប់ឈាមក្រហម និងធានាដល់ការលូតលាស់និងភាពរឹងមាំនៃឆ្អឹង។
ខ) ដោយសារតួនាទីដ៏សំខាន់មិនអាចខ្លះបានបែបនេះហើយ ទើបយើងគួរយល់ដឹងពី វិធីថែរក្សាសុខភាពតម្រងនោមរបស់យើង តាមរយៈ៖
១- ពិសាទឹកឲ្យបានគ្រប់គ្រាន់ពី ២,៥លីត្រ ទៅ ៣លីត្រក្នុងមួយថ្ងៃ ដើម្បីទប់ទល់នឹងការបាត់បង់ជាតិទឹក កាត់បន្ថយនិងការពាររលាកផ្លូវទឹកនោម និងគ្រួសតម្រងនោម។
២- ពិសាអាហារ ដែលមានប្រយោជន៍ចំពោះសុខភាព ដូចជា បន្លែ និងផ្លែឈើស្រស់។ កាត់បន្ថយការបរិភោគ
អាហារផ្អែមពេក ឬក៏ប្រៃ ដើម្បីការពារនិងគ្រប់គ្រងការលើសកម្រិតជាតិស្ករក្នុងឈាម និងការឡើងសម្ពាធឈាម។
៣- ធ្វើលំហាត់ប្រាណជាប់ជាប្រចាំ ដើម្បីធានាបាននូវទម្រង់រាងកាយមួយសមស្រប។
៤- ជៀសវាងការពិសាបារី និងស្រា ព្រោះអាចធ្វើឲ្យខូចខាតសរសៃឈាម និងប៉ះពាល់សុខភាពតម្រងនោម
៥- ជៀសវាងការប្រើប្រាស់ថ្នាំ ដែលគ្មានប្រភពច្បាស់លាស់ និងគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
៦- កាត់បន្ថយការស្ត្រេស និងសម្រាកឲ្យបានគ្រប់គ្រាន់
៧- ពិនិត្យ និងតាមដានឲ្យបានទៀងទាត់នូវសុខភាព និងមុខងារតម្រងនោមជាមួយគ្រូពេទ្យឯកទេស និងជាពិសេសចំពោះលោកអ្នកដែលមានជំងឺលើសឈាម ឬទឹកនោមផ្អែម ព្រោះថាជំងឺទាំងនេះជាមូលហេតុចម្បង ដែលអាចបណ្តាលឲ្យទៅជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ប្រសិនបើមិនមានការព្យាបាលមួយត្រឹមត្រូវ និងជាក់លាក់។
សូមបងប្អូន ដែលមានបញ្ហាសុខភាព អញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសតម្រងនោម នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងចូលរួមពិភាក្សាអំពីវិធីសាស្ត្រនៃការបង្ការ និងការព្យាបាលឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត