ព័ត៌មានជាតិ
ស្វែងយល់ពីលក្ខណៈភូមិសាស្ត្រ តំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា
តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា គ្របដណ្តប់នៅលើខេត្តចំនួន ៤ ក្រុងចំនួន ៦ ស្រុក ចំនួន ១៧ ឃុំចំនួន ១៣៦ និងសង្កាត់ចំនួន ២០ ដែលមានផ្ទៃដីសរុប ១៨ ៥៣៥ គីឡូម៉ែត្រក្រឡា។
តំបន់ឆ្នេរសមុទ្រកម្ពុជា មានឆ្នេរសមុទ្រជាប់នឹងដីគោកប្រវែងសរុបប្រមាណ ៥២៦ គីឡូម៉ែត្រ។ នេះបើតាមឯកសារគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ មានប្រជុំកោះនិងកោះ ដែលបានរកឃើញយ៉ាងតិចចំនួន ៧៥ និងមានដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រចំនួន ១១១ ទីតាំង។

លក្ខណៈប្រជាសាស្ត្រតំបន់ឆ្នេរសមុទ្រកម្ពុជា
តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែករូបវន្ត សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ដោយកំណើននគរូបនីយកម្មនិងកំណើនប្រជាជនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។

ផ្អែកតាមទិន្នន័យជំរឿនឆ្នាំ២០០៨, ឆ្នាំ២០១៩, និងតាមការព្យាករឃើញថា៖
-នៅឆ្នាំ២០០៨ ប្រជាជនទីក្រុងមានចំនួន ១៧៨ ៤៥២ នាក់ ស្មើនឹង ១៨,៦% នៃប្រជាជនតំបន់ឆ្នេរសមុទ្រកម្ពុជាសរុប ៩៦០ ៤៨០នាក់។
-នៅឆ្នាំ២០១៩ ប្រជាជនទីក្រុងបានកើនឡើងដល់ចំនួន ៤២២ ៧៨៣ នាក់ ស្មើនឹង ៣៩, ៤% នៃប្រជាជនតំបន់ឆ្នេរសមុទ្រកម្ពុជាសរុប ១ ០៧២ ៤៦៨នាក់,
-នៅឆ្នាំ២០៣០ ប្រជាជនទីក្រុងនឹងកើនឡើងដល់ចំនួន ៧១៧ ៣៨១ នាក់ ស្មើនឹង ៥៥, ៥% នៃប្រជាជនតំបន់ឆ្នេរសមុទ្រកម្ពុជាសរុប ១ ២៩១ ៩៤៩នាក់,
-នៅឆ្នាំ២០៥០ ប្រជាជនទីក្រុងរំពឹងថានឹងអាចកើនឡើងដល់ចំនួន ៩៧៦ ៦៦៨ នាក់ ស្មើនឹង ៦៦,១% នៃប្រជាជនតំបន់ឆ្នេរសមុទ្រកម្ពុជាសរុប ១ ៤៧៧ ៥៣៤នាក់។
អត្ថបទក្រោយ កម្ពុជាថ្មីនឹងបន្តលើកឡើងពីភូមិសាស្រ្តខេត្តតំបន់ឆ្នេរទាំង ៤ ដើម្បីសិក្សាស្វែងយល់បន្តទៀត៕
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


