ព័ត៌មានអន្ដរជាតិ
មានការប្រឆាំង មីន អ៊ុងឡាំង ដែលចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកដំបូងនៅបាងកក
ក្នុងដំណើរចូលរួមកិច្ចប្រជុំពហុភាគីលើកដំបូងក្នុងប្រទេសថៃ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ជាមេដឹកនាំម្នាក់គត់ក្នុងចំណោម៧ប្រទេសដែលត្រូវបានគេប្រទះឃើញបដាប្រឆាំងវត្តមានរបស់លោក។

កិច្ចប្រជុំថ្នាក់តំបន់ «គំនិតផ្តួចផ្តើមឈូងសមុទ្របេងហ្គាល់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ចពហុវិស័យ» ហៅកាត់ BIMSTEC ត្រូវបានរៀបចំឡើងក្នុងទីក្រុងបាងកក ប្រទេសថៃនៅថ្ងៃទី៤ខែមេសា ដែលចូលរួមដោយមេដឹកនាំនៃប្រទេសជាសមាជិកចំនួន៧ រួមមានប្រទេសបង់ក្លាដែស ប៊ូតាន ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ ស្រីលង្កា និងថៃ។
យោងសារព័ត៌មាន The Irrawaddy នៅថ្ងៃទី០៤ខែមេសានេះ បដាប្រឆាំងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ត្រូវបានព្យួរនៅលើស្ពានឆ្លងកាត់ទន្លេ Chao Phraya ក្បែរសណ្ឋាគារ Shangri-La ក្នុងទីក្រុងបាងកក ប្រទេសថៃ ជាកន្លែងដែលកិច្ចប្រជុំBIMSTEC កំពុងប្រព្រឹត្តទៅ។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានទៅដល់ទីក្រុងបាងកកប្រទេសថៃតាំងពីថ្ងៃទី៣ខែមេសាដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់នេះតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ តែត្រូវបានស្វាគមន៍ដោយបដាដែលសរសេរថា «យើងមិនស្វាគមន៍ឃាតក Min Aung Hlaing ទេ»។
លើសពីបដាចងបង្ហាញជាសាធារណៈ គណៈកម្មាធិការធ្វើកូដកម្មបដិវត្តន៍និទាឃរដូវ (Spring Revolution strike committees) បានជំរុញឱ្យពលករចំណាកស្រុកមីយ៉ាន់ម៉ានៅក្នុងប្រទេសថៃ បញ្ឈប់ការងារមួយថ្ងៃ និងស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅជាទម្រង់នៃការតវ៉ាប្រឆាំងនឹងមេដឹកនាំរដ្ឋប្រហារ។

លោក Min Aung Hlaing គឺជាឧត្តមសេនីយកងទ័ពភូមា ដែលបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា ជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ចាប់តាំងពីបានកាន់កាប់អំណាចក្នុងរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុង សានស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ ២០២១។ បន្ថែមពីនេះ លោកក៏បានតែងតាំងខ្លួនឯងជានាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ានៅខែសីហា ឆ្នាំ២០២១ និងបានចូលកាន់តំណែងជាប្រធានាធិបតីនៅខែកក្កដា ឆ្នាំ២០២៤។
ដោយសារតែរដ្ឋប្រហាររបស់លោកបានធ្វើឲ្យមានសង្គ្រាមស៊ីវិល ជាមួយក្រុមប្រដាប់អាវុធប្រឆាំងដែលបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុង វិបត្តិសេដ្ឋកិច្ច, ប្រជាជនភៀសខ្លួន, បញ្ហាអសន្តិសុខស្បៀង ហើយឥឡូវនេះប្រទេសលោកបានជួបជាមួយគ្រោះរញ្ជួយដីដ៏សាហាវដែលបានសម្លាប់មនុស្សជិត ៤០០០នាក់ថែមទៀត៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


