Connect with us

សុខភាព

ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!

បានផុស

នៅ

បន្ទាប់ពី​រក​ឃើញ​អ្នក​ផ្ទុក COVID-19 លើ​ទឹកដី​ខ្មែរ ប្រជាជន​មួយ​ចំនួន​ធំ​ជ្រួល​ច្របល់​រក​ទិញ​ម៉ាស់ និង​ទឹក​លាង​ដៃ ឬ​ជេល ហើយ​របស់​អស់​ទាំងនេះ​គឺ​ភាគច្រើន​ដាច់​ស្ដុក ឯ​តម្លៃ​ឡើង​ទ្វេ​ដង។ ដូចនេះ​ហើយ​បាន ជា​មាន​អ្នក​ជំនាញ​ជាច្រើន​ណែនាំ​ឲ្យ​ប្រើ​អាល់កុល​ជំនួស​វិញ។

Hand hygiene, soap and sanitiser gel: what you need to know – Which? News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​ការ​ប្រើ​អាល់កុល​នេះ​ទៀតសោត​មិន​បាន​អនុវត្ត​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ឡើយ ដោយ​ជ្រើសរើស​ប្រភេទ​អាល់កុល​មាន​ដឺក្រេ​ខ្ពស់​បំផុត​រហូត​ដល់ ៩៧ ដឺក្រេ ឬ​យក​អាល់កុល​សុទ្ធ​ទៅ​លាង​ដៃ​តែ​ម្ដង។ ឱសថការីឧត្តម សុធី នាងសុធា បាន​ឲ្យ​ដឹង​ថា នោះ​ជា​រឿង​មិន​គួរ​ធ្វើ ការ​ប្រើ​អាល់កុល​ទាំង​ដឺក្រេ​ខ្ពស់ ព្រោះ​គិត​ថា​អាល់កុល​កាន់តែ​ខ្ពស់ កាន់តែ​អាច​សម្លាប់​មេរោគ​កាន់​តែ​ងាប់​អស់ ជា​ទង្វើ​មិន​ត្រឹមត្រូវ​ឡើយ ។

កញ្ញា​បាន​បន្ត​ទៀត​ថា ការ​ប្រើ​អាល់កុល​សុទ្ធ ឬ​ដឺក្រេ​ខ្ពស់​មិន​បាន​ជួយ​សន្សំសំចៃ​យើង​ឡើយ តែ​ជា​ការ​ខាតបង់​ទៅ​វិញ ព្រោះ​វា​ងាយ​ហើរ ហើយ​មិន​អាច​នៅ​យូរ​សម្លាប់​មេរោគ​កើត​ទេ។ ដូចនេះ​ហើយ​យើង​គួរ​យក​អាល់កុល​​ដែល​​មាន​កម្រិត ៦០ ទៅ ៨០ ដឺក្រេ ទើប​អាច​សម្លាប់​មេរោគ​បាន។

Hand Sanitiser: Is Yours Strong Enough to Kill off COVID? | The London  Resident

ឱសថការី​រូប​នេះ​បាន​បន្ត​ទៀត​ថា ប្រសិនបើ​យើង​ប្រើ​អាល់កុល​ដឺក្រេ​ខ្ពស់​ពេក នាំឲ្យ​ប៉ះពាល់​ចំពោះ​សុខភាព​ស្បែក​ទៅ​វិញ​ទេ ដូចជា​រលាក​ស្បែក ស្ងួត​ស្បែក ក្រហម​ស្បែក។ ដូចនេះ​បើ​ទិញ​អាល់កុល ៩៧ ដឺក្រេ​ត្រូវ​យក​មក​ពង្រាវ​ជាមួយ​ទឹក ហើយ​មួយ​វិញ​ទៀត​ពេល​យក​អាល់កុល​មក​ប្រើ ត្រូវ​បិទ​គម្រប​ឲ្យ​បាន​ភ្លាម​ៗ ព្រោះ​ពេល​ចំហ​វា​នឹង​ថយ​ចុះ​ដឺក្រេ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រុងប្រយ័ត្ន ជែលឬអាល់កុលអាចគ្មានប្រសិទ្ធភាពឬហួត ខណៈប្រើក្នុងរយៈពេល ២៨ ថ្ងៃ ក្រោយបើករួច

ចុចអាន៖ កែទម្លាប់បាញ់អាល់កុលសម្លាប់មេរោគលើខ្លួនចេញភ្លាម ប្រយ័ត្នសម្លាប់ទាំងមនុស្ស

ចុចអាន៖ ក្រើនរំឭកវិធីសម្អាតដៃដែលត្រឹមត្រូវអាចសម្លាប់មេរោគបាន តែមិនឱ្យខូចស្បែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៣០ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៣៣ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៥០ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម