ព័ត៌មានអន្ដរជាតិ
ថៃ ហាមប្រជាជនកុំបាញ់អាកុលចូលក្នុងអាហារ គឺមិនជួយកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដទេ
នាយកដ្ឋានសុខាភិបាលថៃបានចេញការព្រមានមួយ ដោយហាមប្រាមប្រជាជនកុំឲ្យប្រើប្រាស់អាកុលចាក់ចូលទៅក្នុងម្ហូបអាហារណាមួយឲ្យសោះ។
ប្រសិនបើជាតិអាល់កុលត្រូវបានគេប្រើខុសលើអាហារ អាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់ស្លាប់ក៏មាន។
ការបាញ់អាល់កុលនៅក្នុងអាហារមិនបានជួយសម្លាប់មេរោគទេ
វេជ្ជបណ្ឌិត Ekachai Peerasriwatchara ប្រធានការិយាល័យលើកកម្ពស់សុខភាពនិងជាអ្នកនាំពាក្យនៃនាយកដ្ឋានសុខាភិបាលបានបង្ហាញថា ក្នុងករណីដែលក្រុមមនុស្សមួយចំនួនមានការយល់ច្រឡំថា គ្រឿងស្រវឹងឬជាតិអាកុល អាចត្រូវបានប្រើដើម្បីចាក់ចូលអាហារ ដើម្បីសម្លាប់មេរោគឬកូវីដ តាមពិតអាល់កុលថ្នាក់អាហារ (ប្រើក្នុងរោងចក្រផលិតអាហារ) មិនត្រូវបានប្រើសម្រាប់ការញ៉ាំផ្ទាល់ទេ។ ប៉ុន្តែវាត្រូវបានគេប្រើជាញឹកញាប់ក្នុងឧស្សាហកម្ម ការផលិតគ្រឿងសម្អាង រោងចក្រអាហារនិងភេសជ្ជៈមានជាតិអាល់កុលទៅវិញទេ។ ហើយពួកវាភាគច្រើនមានកំហាប់តិចជាង ៧០ ភាគរយ ដូច្នេះវាមិនអាចសម្លាប់មេរោគបានទេ។

អាហារគ្រាន់តែចម្អិនវា១០០ភាគរយគឺអាចសម្លាប់មេរោគបានហើយ
យោងតាមរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកបានបញ្ជាក់ថា ហានិភ័យនៃការឆ្លងមេរោគតាមរយៈអាហារគឺមានកម្រិតទាប។ ដូច្នេះសម្រាប់ហេតុផលសុវត្ថិភាពវាត្រូវបានគេណែនាំឲ្យញ៉ាំអាហារស្រស់ដែលចម្អិនដោយកម្ដៅ ៧០ អង្សាសេ ឬច្រើនជាងនេះរយៈពេល ៥ នាទី។ ជាពិសេសសូមប្រើស្លាបព្រាផ្ទាល់ខ្លួន ហើយអនុវត្តយ៉ាងតឹងរ៉ឹង ជាមួយវិធានការរបស់ក្រសួងសុខាភិបាល។
ប្រភេទនៃជាតិអាល់កុលអាចចាក់ចូលអាហារបាន

មានអាល់កុលពីរប្រភេទនៅលើទីផ្សារ៖ អាល់កុល methyl និងអាល់កុល ethyl ហើយតម្លៃនៃជាតិអាល់កុល ethyl គឺខ្ពស់ជាងបន្តិច ប៉ុន្តែលក្ខណៈនៃប្រភេទនីមួយៗមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង។
ដោយអាល់កុល ethyl ត្រូវបានប្រើលើរាងកាយមនុស្សដូចជាលាយនៅក្នុងថ្នាំ ប្រើលាយជាមួយស្រាឬភេសជ្ជៈមានជាតិស្រវឹង ឬប្រើខាងក្រៅរាងកាយដូចជាលាងរបួស។ ល។
ដោយឡែកសម្រាប់អាល់កុល methyl គឺជាអាល់កុលពុល វាត្រូវបានប្រើសម្រាប់ឧស្សាហកម្មដូចជាភ្លើងបំភ្លឺឬប្រេងឥន្ធនៈ សម្រាប់លាយម្រ័ក្សណ៍ ខ្មុក ប៉ុន្តែវាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ដើម្បីប្រើលើរាងកាយមនុស្ស៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ប្រាប់ប្រជាជនកុំយល់ច្រឡំឱសថចិនប្រើសម្រាប់ព្យាបាលកូវីដ តែអាចលេបជួយបន្ថយរោគសញ្ញា
ចុចអាន៖ស្ត្រីចំណាស់ថៃម្នាក់ត្រឹមតែប៉ុន្មាននាទីច្រឡំចាក់វ៉ាក់សាំង AZ ពីរដូស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


