សុខភាព
កែទម្លាប់បាញ់អាល់កុលសម្លាប់មេរោគលើខ្លួនចេញភ្លាម ប្រយ័ត្នសម្លាប់ទាំងមនុស្ស
តាំងពីមានការរាតត្បាតជំងឺឆ្លងកូវីដ-១៩ជាសកលមក មិនថាទៅណាមកណាឡើយ គឺយើងតែងតែមានដបជែល ឬអាល់កុលសម្រាប់លាងដៃជាប់ខ្លួនជានិច្ច ដើម្បីសម្លាប់មេរោគ។ ទន្ទឹមនឹងនេះ មានគ្នាយើងខ្លះ ឬតាមទីកន្លែងមួយចំនួន មុននឹងឲ្យចូលផ្ទះ ឬខាងក្នុងហាង ត្រូវបាញ់អាល់កុលនៅពីក្បាលដល់ចុងជើង ព្រោះខ្លាចមាននាំមេរោគចូលតាម ប៉ុន្តែនេះមិនមែនជាសកម្មភាពត្រឹមត្រូវទេ។

យោងតាមការឲ្យដឹងពីវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារ បានឲ្យដឹងថា អាល់កុលប្រើសម្រាប់សម្លាប់មេរោគ គឺប្រើសម្រាប់តែលាងដៃប៉ុណ្ណោះ មិនមែនបាញ់ទាំងលើរាងកាយយើងទេ។ ការធ្វើបែបនេះមិនមែនសម្លាប់មេរោគទេ វាប្រៀបដូចជា សម្លាប់មនុស្សទៅវិញ ហើយណាមួយវាខាតលុយទៀត ព្រោះអាល់កុលថ្លៃ។
” វាកាន់តែប៉ះពាល់ដល់យើង ប្រសិនបើអាល់កុលនោះមានជាតិមេតាណុល និងអាចផ្ដល់គ្រោះថ្នាក់ខ្លាំង បើអាល់កុលនោះចូលភ្នែក ច្រមុះ មាត់ញឹកញាប់។”
បន្ថែមពីលើនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានពន្យល់ថា សារធាតុគីមីមេតាណុល គឺជាសារធាតុពុល ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់រំលាយ។ ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើដូចជា៖
បណ្ដាលឲ្យរលាកស្បែក
រលាកភ្នែក
ឈឺក្បាល
វិលមុខ
ស្រវាំងភ្នែក
ងងុយដេក
បាត់បង់ស្មារតី
ក្អួតចង្អោរ
រំខានដល់ការរំលាយអាហារ
អាចបណ្ដាលឲ្យស្លាប់ បើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត៕

ចុចអាន៖រដ្ឋបាលចំណីអាហារនិងឱសថ ថៃ ព្រមានពីការប្រើឧបករណ៍បាញ់អាល់កុលមួយនេះ អាចរលាកផ្លូវដង្ហើម
ចុចអាន៖រដ្ឋបាលចំណីអាហារនិងឱសថរបស់ ថៃ ប្រាប់តិចនិកទិញអាកុលឬជែលមានគុណភាពខ្ពស់ មិនប៉ះក្លែងក្លាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


