Connect with us

សុខភាព

ក្រើនរំឭកវិធីសម្អាតដៃដែលត្រឹមត្រូវអាចសម្លាប់មេរោគបាន តែមិនឱ្យខូចស្បែក

បានផុស

នៅ

ស្ថិតក្នុង​ស្ថានភាពដែលវីរុសកូវីដ-១៩កំពុងអុកឡុកសហគមន៍ គ្រប់គ្នាមានទម្លាប់ថ្មីមួយដោយការសម្អាតដៃជាប្រចាំ ក្នុងគោលបំណងសម្លាប់មេរោគតោងជាប់។ ស្របពេលមនុស្ស​ភាគច្រើន​សម្អាតដៃជាប្រចាំ អ្នកខ្លះជួប​ប្រទះ​បញ្ហា​ដៃ​ស្ងួត របក ព្រោះ​លាង​សម្អាត​ជាមួយ​អាល់កុល ជែល ឬ​សាប៊ូ​ច្រើន​ពេក។ ដូច្នេះខាងក្រោមជាគន្លឹះមួយចំនួនជួយកាត់បន្ថយបញ្ហានេះ។

១. កុំប្រើអាល់កុល ឬ​ជែលច្រើនពេក

Hand Wash - Business World Trade – World Largest Online B2B Business  Directory, Manufacturers, Exporters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើ​យើង​ចាក់ ឬ​ច្របាច់​អាល់កុល ជែល ច្រើន​ហួស​ហេតុ​ពី​តម្រូវ​ការ នោះ​គឺជា​មូលហេតុ​នាំឲ្យ​ដៃ​ឆាប់​របក ឬ​ស្ងួត ប្រេះជាដើម។ បើ​ប្រអប់​ដៃ​តូច​ល្មម ហើយ​ចាក់​បរិមាណ​សារធាតុ​សម្លាប់​មេរោគ​ទាំង​នោះ​ចាល់ ឬ​សល់​យូរ ទើប​បណ្ដាលឲ្យ​ឆាប់​ស្ងួត​គ្មាន​សំណើម។ ដើម្បី​សម្លាប់​មេរោគ​យើង​ត្រូវ​លាង​ចាប់ពី ២០-៤០ វិនាទី ហើយ​ដុស​ឲ្យ​សព្វ​គន្លាក់​ម្រាម​ដៃ ក្រចក និង​ក​ដៃ។

២. ប្រើ​សាប៊ូ និង​ទឹក​ស្អាត​

Why is It So Important to Wash Your Hands? | Hygiene Tips

សម្រាប់​អាល់កុល ជែល គួរតែ​ប្រើ​សម្រាប់​ចេញ​ទៅ​ក្រៅ​ផ្ទះ​គ្មាន​ទឹក និង​សាប៊ូ ដូចនេះ​ពេល​នៅ​ផ្ទះ​គួរតែ​លាង​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​វិញ ទើប​ដៃ​មិន​សូវ​ស្ងួត ឬ​របក។ ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ត្រូវ​ការ​រយៈពេល​ពី ៤០ វិនាទី​ទៅ ១:២០ នាទី ទើប​សម្លាប់​មេរោគ ឬ​បាក់តេរី​បាន ហើយ​ការ​លាង​ត្រូវ​ដុស​គ្រប់​កន្លែង​លើ​ដៃ និង​ក​ដៃ។

ម្យ៉ាងវិញទៀត ​មិន​ថា​លាង​សម្អាត​ដៃ​ជាមួយ​ទឹក និងសាប៊ូ ឬ​ជាមួយ​អាល់កុល ជែល ឡើយ ​យើង​មិន​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ពេក​ឡើយ ព្រោះ​ស្បែក​កំពុង​ប៉ះពាល់​ជាមួយ​សារធាតុ​កាត់​ដែល​អាច​ជួយ​ជម្រះ​មេរោគ​ហើយ ត្រូវ​មក​កកិត​ជាមួយ​កម្លាំង​ខ្លាំង​ទៀត​នោះ ធ្វើឲ្យវារបក​ជា​មិន​ខាន។

៣. កុំចេះតែលាងដៃ​គ្រប់ពេល

Hand Sanitizer: Where to Buy Hand Sanitizer Right Now | GQ

ការ​លាង​សម្អាត​ដៃ ធ្វើ​ឡើង​តែ​ពេល​សំខាន់​ៗ​ដូចជា​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ ឬ​វត្ថុ​ដែល​សង្ស័យ​ថា​អាច​ចម្លងកូវីដ-១៩ ឬ​មេរោគ​ផ្សេង​ៗ​ចូល​ខ្លួន​បាន។ មិនមែន​គ្រាន់តែ​នឹក​ឃើញ ឬ​មិន​បាន​ជួប ប៉ះពាល់​អ្វី​គគ្រិច​ផង​ក៏​លាង​ដៃ​ដែរ​នោះ ច្បាស់​ណាស់​ដៃ​ប្រាកដ​ជា​របក​មិន​ខាន៕

អត្ថបទ៖ សន្យា

ចុចអាន៖ អាល់កុលអាចកម្ចាត់វីរុសកូវីដបាន តែមិនអាចផឹកស្រា-ស្រាបៀរមានជាតិអាល់កុលជំនួសទេ

ចុចអាន៖ ប្រើអាល់កុលរាល់ថ្ងៃ ឡើងអាចម៍រុយលើខ្នងដៃ ដោះស្រាយតាមតិចនិកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

សហគមន៍កសិកម្មសំបូរជ័យ កំពុងជួយដោះស្រាយបញ្ហាកសិករ និងធ្វើឱ្យជីវភាពកាន់តែប្រសើរ

សេចក្ដីជូនដំណឹង៤២ នាទី មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

ព័ត៌មានជាតិ៤៩ នាទី មុន

ទោះបី​មាន​ពិការភាព​ក្តី ប៉ុន្តែ​យុវតី អុន ឡេ​ន ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែលជា​ក្តី​ស្រមៃ​របស់​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្វីលីពីន ចង់​បណ្ដេញ​ទូត​ចិន ក្រោយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាន់​តែ​ឡើង​កម្ដៅ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង និងជំនាញទន់

Sokha Hotels

ព័ត៌មានពេញនិយម