Connect with us

សុខភាព

អាល់កុលអាចកម្ចាត់វីរុសកូវីដបាន តែមិនអាចផឹកស្រា-ស្រាបៀរមានជាតិអាល់កុលជំនួសទេ

បានផុស

នៅ

ក្រោយពេលផ្ទុះឡើងនូវវីរុស COVID-19 គេដឹងថាជាតិអាល់កុលអាចកម្ចាត់មេរោគ COVID-19 បាន ជា​ហេតុ​បណ្តាល​ឲ្យ​មាន​មនុស្ស​មួយ​ចំនួន​មាន​ការ​យល់​ច្រឡំ​ខ្លាំង ចាប់ផ្តើមផឹកស្រា​ ស្រាបៀរ ឬ​អ្នកខ្លះ​បាន​ចាប់​ផ្តើម​ប្រើប្រាស់​អាល់កុល​ក្លែងក្លាយ​មិនច្បាស់លាស់​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ។

How much alcohol is too much? The science is shifting. - Vox
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ការផឹកអាល់កុលអេតាណុល មេតាណុល​ ឬទឹកអូសាវែល មិនអាចការពារវីរុស COVID-19 ទេ វា​បណ្តាល​ឲ្យ​ពិការ ឬ​ស្លាប់​បាន។ ពេលខ្លះអាល់កុលមេតាណុល អេតាណុល និង​ទឹកអូសាវែល​ត្រូវ​បាន​ប្រើ​នៅក្នុង​ផលិតផល​សម្អាត​ដើម្បី​សម្លាប់​មេរោគ​នៅ​លើ​វត្ថុផ្សេងៗ ប៉ុន្តែ​មិន​ត្រូវ​យក​វា​ទៅ​ផឹក​ទេ។ ផលិតផលសម្អាតដែលមានសារធាតុអេតាណុល មេតាណុល ឬទឹកអូសាវែល មិន​អាច​កម្ចាត់​មេរោគ​នៅ​ក្នុង​ខ្លួន​អ្នក​បានទេ តែវាបែរជាផ្តល់ផលប៉ះពាល់ដល់សរីរាង្គផ្សេងៗ។

Smoking and alcohol: Double trouble for the brain? - American Chemical  Society

ដើម្បីទប់ស្កាតពីការឆ្លងវីរុស COVID-19 អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ត្រូវសម្លាប់មេរោគនៅលើផ្ទៃវត្ថុផ្សេងៗ ជា​ពិសេស​វត្ថុ​ដែល​អ្នក​ប្រើប្រាស់​ញឹកញាប់ ត្រូវ​ប្រាកដថា អ្នកលាងសម្អាតដៃបានទៀងទាត់ និងជៀសវាងប៉ះពាល់ភ្នែក មាត់និងច្រមុះ។ល៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ហេតុផលលម្អិតដែលអ្នកជំនាញហាមដាច់ខាតមិនឲ្យផឹកស្រាមុននិងក្រោយពេលចាក់វ៉ាក់សាំង

ចុចអាន៖ អ្នកខ្លាំងផឹកស្រារាល់ថ្ងៃ កំពុងប្រឈមហានិភ័យនៃវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម