កុមារជួបហានិភ័យអ្វីខ្លះ ប្រសិនបើឆ្លងកូវីដ?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

កុមារជួបហានិភ័យអ្វីខ្លះ ប្រសិនបើឆ្លងកូវីដ?

បានផុស

នៅ

កុមារភាគច្រើនដែលឆ្លងមេរោគកូវីដ-១៩ មិនចេញរោគសញ្ញាទេ ឬមានរោគសញ្ញាស្រាលដូចជាគ្រុនក្តៅតិចៗ អស់កម្លាំងនិងក្អក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ កុមារដែលមានជំងឺពីកំណើត អាចប្រឈមហានិភ័យកាន់តែខ្លាំង នៃជំងឺដែលហៅថា រលាកពហុប្រព័ន្ធ។

ជំងឺរលាកពហុប្រព័ន្ធ អាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត ព្រមទាំងបញ្ហាបេះដូងនិងសរីរាង្គដទៃផងដែរ។

រោគសញ្ញានៃជំងឺនេះអាចរួមមានគ្រុនក្តៅ ឈឺពោះ ឡើងកន្ទួល ក្អួត ប្រេះបបូរមាត់ ហើមកូនកណ្តុរនៅត្រង់ក និងងងុយគេង។

នៅឆ្នាំនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កុមារប្រឈមនឹងកម្រិតទាបបំផុតនៃការស្លាប់ដោយសារកូវីដ ពោលគឺមានត្រឹមតែម្នាក់គត់ក្នុងចំណោម ៥០០,០០០។

ការសិក្សានេះ ត្រូវបានដឹកនាំដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ College London, សាកលវិទ្យាល័យ York និងសាកលវិទ្យាល័យ Liverpool។

ការសិក្សាមួយបានបង្ហាញថា មេរោគកូវីដ-១៩ បានរួមចំណែកដល់ ០,៨ ភាគរយនៃការស្លាប់របស់កុមារចំនួន ៣,១០៥ នាក់ពីគ្រប់មូលហេតុនៅក្នុងឆ្នាំដំបូង ពេលជំងឺរាតត្បាតផ្ទុះឡើង។

ពួកគេបាននិយាយថា សមាមាត្រខ្ពស់ដែលកុមារអាស៊ីនិងស្បែកខ្មៅ បានស្លាប់ដោយសារវីរុសកូវីដ ប៉ុន្តែការស្លាប់ទាំងនេះនៅតែកម្របំផុត។

ការសិក្សាទី២ បានរកឃើញថា កុមារ២៥១នាក់នៅប្រទេសអង់គ្លេស ត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់ដោយសារកូវីដ ចាប់ពីខែមីនាឆ្នាំ ២០២០ ដល់ខែកុម្ភៈឆ្នាំនេះ ពោលស្មើនឹងហានិភ័យមួយក្នុងចំណោម ៥០,០០០។

ក្នុងចំណោមអ្នកជំងឺទាំងនេះ ៩១ភាគរយមានជំងឺពីកំណើតមួយមុខ ឬច្រើនមុខ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅរាជធានីភ្នំពេញ ជាង១១ម៉ឺននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ៣ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services