Connect with us

សុខភាព

អាឡ័កស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យអស់កម្លាំង

បានផុស

នៅ

យើង​ជួប​បញ្ហា​អាឡ័កស៊ីច្រមុះ ​ច្បាស់ជា​ដឹង​ថា​រំខាន​កម្រិត​ណា និង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ផង​ដែរ​។អាឡ័កស៊ីកើត​ឡើង​ ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​យល់​ច្រឡំ​លើ​សារធាតុ​ខាង​ក្រៅ​មួយ​ចំនួន​ថា​ជា​ សារធាតុ​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​។ សារធាតុ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នេះ​​ហៅ​ថា​អាលែកហ្ស៊ែន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. រោគសញ្ញា​អាឡ័កស៊ី

ក្នុង​ករណី​ជា​ច្រើន អាលែកហ្ស៊ី​ បាន​បង្ក​ការ​រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង និង​​មាន​រោគ​សញ្ញា​កម្រិត​ស្រាល​មួយ​ចំនួន​ដូច​ជា រមាស់​ភ្នែក ក្អក កណ្ដាស់ រមាស់​ស្បែក និង​ហៀរ​សម្បោរ​ ជា​ដើម។ មនុស្ស​ជា​ច្រើន​ មាន​បញ្ហា​អាលែកហ្ស៊ី​អាច​ជួប​រោគ​សញ្ញា​កម្រិត​ស្រាល​ទាំង​នេះ។ ម្យ៉ាង​ទៀត ក៏​មាន​ដែរ អ្នក​ខ្លះ​អាច​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ដោយ​សារ​អាលែកហ្ស៊ី​។

២. អាលែកហ្ស៊ី​ធ្វើ​ឲ្យ​អស់កម្លាំង?​

ការ​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​រមាស់​ភ្នែក តឹង​ច្រមុះ ពិបាក​ដក​ដង្ហើម អាច​ធ្វើ​ឲ្យ​អ្នក​មាន​ញ្ហា​នេះ​ជួប​ការ​លំបាក​ក្នុង​ខ្លួន​។

ជាទូទៅ អាលែកហ្ស៊ី​កើត​ឡើង​ពេល​រាង​កាយ​មាន​ប្រតិកម្ម​ខ្លាំង​ជ្រុល​លើ​សារធាតុ​ខាង​ក្រៅ​ណាមួយ​ ដូច​ជា​ផ្សែង លម្អងផ្កា ឬ​ធូលី ជា​ដើម ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ពី​រាង​កាយ​ ហើយ​នេះ​ជា​អ្វី​ដែល​រាងកាយ​យើង​ព្យាយាម​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​បង្ក​ទាំង​នោះ​។

ប្រព័ន្ធ​ភាព​ស៊ាំ ព្យាយាម​ផ្ដល់​ដំណឹង​ឲ្យ​ច្រមុះ​របស់​យើង​កណ្ដាស់​ ដើម្បី​កម្ចាត់​ធូលី ឬ​លម្អង​ផ្កា​ទាំង​នោះ​​ចេញ​មក​ក្រៅ ហើយ​ការ​ហូរ​ទឹក​ភ្នែក ក៏​ដូច​គ្នា​ដែរ​ដើម្បី​កម្ចាត់​សារធាតុ​បង្ក​ទាំ​ង​នោះ​ចេញ​ក្រៅ​ដូច​គ្នា​។

នៅ​ពេល​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​កើត​ឡើង រាង​កាយ​យើង​ក៏​អាច​បញ្ចេញ​សារធាតុ​គី​មី​ផ្សេងៗ​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ផង​ដែរ​។ សារធាតុ​គីមី​ទាំង​នោះ ជួយ​ប្រឆាំង​នឹង​ពពួក​បង្ក​អាលែកហ្ស៊ី ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​ជាលិកា​ច្រមុះ​របស់​យើង​ឡើង​ហើម និង​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​កាន់តែ​អាក្រក់​ដែរ​។ បញ្ហា​នេះ​​អាច​រំខាន​​ដល់​ដំណេក​របស់​យើង បូក​រួម​នឹង​ការ​តឹង​ច្រមុះ​ពិបាក​ដក​ដង្ហើម​មក​ជាមួយ​ទៀត អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ស្រពេចស្រពិល ពិបាក​ផ្ចង់​អារម្មណ៍​ក្នុង​ការ​សិក្សា ឬ​ធ្វើ​ការ​​ និង​អស់​កម្លាំង​។

បើ​សិន​ជា​គ្នា​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​បែប​នេះ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ទទួលការ​ព្យា​បាល និង​ដឹង​ពី​វិធី​ការពារ​ត្រឹម​ត្រូវ​ ជួយ​ឲ្យ​ជីវិត​យើង​បាន​កាន់​តែ​ប្រសើរ​ចៀស​ឆ្ងាយ​ពី​បញ្ហា​ទាំង​នេះ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖អូមីក្រុង គ្រុនផ្ដាសាយ និងអាឡ័កស៊ី មានរោគសញ្ញាខុសគ្នាយ៉ាងម៉េចខ្លះ?​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម