សុខភាព
ចេះតែរមាស់ច្រមុះ កើតអាឡ័កស៊ីមែនទេ?
យើងធ្លាប់រមាស់ច្រមុះពិតជាដឹងថារំខានប៉ុនណានោះ។ ជាធម្មតា អាការរមាស់ច្រមុះកើនឡើងនៅក្នុងរន្ធច្រមុះដែលអាចមានរយៈពេលប៉ុន្មានវិនាទី ហើយយើងក៏កណ្ដាស់ចេញមក។ប៉ុន្តែមានពេលខ្លះទោះបីជាយើងបានកណ្ដាស់ចេញក៏ពិតមែនតែនៅតែមិនបាត់រមាស់ដដែល។
តើរមាស់ច្រមុះអាចមកពីបញ្ហាអ្វីខ្លះ? បញ្ហានេះអាចបណ្ដាលមកពីវិរុស អាឡ័កស៊ី និងដុះសាច់ច្រមុះជាដើម។

១. វីរុស
រមាស់ច្រមុះអាចបង្កដោយវីរុស ដូចជាវីរុសផ្ដាសាយធម្មតាជាដើម។ ទោះបីជាជំងឺផ្ដាសាយធម្មតាច្រើនកើតនៅរដូវរងារ តែថាយើងនៅតែអាចកើតជំងឺនេះគ្រប់ពេលបានដូចគ្នា។ មនុស្សធំខ្លះអាចកើតមានជំងឺផ្ដាសាយពីពីរទៅបីដងក្នុងមួយឆ្នាំ ហើយបើកូនក្មេងវិញអាចច្រើនជាងនេះផង។
ការរមាស់ច្រមុះ ជាវិធីមួយដែលរាងកាយប្រាប់យើងថាកំពុងតែកើតជំងឺផ្ដាសាយ។ នៅពេលមេរោគឆ្លងចូលក្នុងច្រមុះ និងប្រហោងឆ្អឹងច្រមុះភ្លាម ច្រមុះរបស់យើងព្យាយាមច្រានមេរោគនោះចេញមកក្រៅវិញតាមរយៈសម្បោរ។ ដូចគ្នាដែរ កណ្ដាស់ ជាវិធីមួយទៀត ជួយបណ្ដេញមេរោគចេញពីច្រមុះដែរ ដោយសារតែវាធ្វើឲ្យមានអាការៈរមាស់ច្រមុះ។
២. អាឡ័កស៊ី
អាឡ័កស៊ី កើតឡើងនៅពេលប្រព័ន្ធភាពស៊ាំរបស់រាងកាយយើងឆ្លើយតបទៅនឹងធាតុអ្វីមួយនៅក្នុងបរិស្ថាន។ នៅពេលយើងមានបញ្ហាអាឡ័កស៊ី រាងកាយយើងច្រឡំថាសារធាតុពីខាងក្រៅគឺជាវីរុស ដូចជាច្រឡំថាលម្អងផ្កា ថាជាវីរុសផ្ដាសាយធម្មតាជាដើម ដែលវាអាចធ្វើឲ្យមានរោគសញ្ញាកើតឡើងដូចជាផ្ដាសាយដែរ។ មនុស្សមួយចំនួនមានបញ្ហាអាលែកហ្ស៊ីនឹងសារធាតុនៅក្នុងផ្ទះ និងខាងក្រៅផ្ទះ ដូចជាធូលី រោមសត្វ ឬលម្អងផ្កាឈើជាដើម។
អាឡ័កស៊ីអាចកើតមានតាមរដូវកាល ឬពេញមួយឆ្នាំតែម្ដង។ អាឡ័កស៊ីអាចធ្វើឲ្យមានការរលាកនៅក្នុងច្រមុះ និងធ្វើឲ្យយើងរមាស់ច្រមុះដែរ។
៣. រលាកប្រហោងឆ្អឹងច្រមុះ
ការរលាកប្រហោងឆ្អឹងច្រមុះអាចជាការរលាកស្រួចស្រាល់ និងរលាករ៉ាំរ៉ៃ។ បើសិនជាយើងមានបញ្ហារមាស់ច្រមុះលើសពីមួយសប្ដាហ៍ រួមជាមួយនឹងរោគសញ្ញាផ្សេងទៀត នោះអាចថាមកពីយើងមានបញ្ហារលាកច្រមុះរ៉ាំរ៉ៃ។
ការរលាកច្រមុះរ៉ាំរ៉ៃ គឺជារោគសញ្ញាទូទៅមួយ កើតឡើងដោយសារតែរន្ធច្រមុះរបស់យើងរលាក និងហើម។ បញ្ហានេះ អាចកើតឡើងរហូតដល់១២សប្ដាហ៍ រួមទាំងមានរោគសញ្ញាមួយចំនួនទៀតដូចជា ពិបាកដកដង្ហើមតាមច្រមុះ អស់កម្លាំង និងឈឺនៅជុំវិញភ្នែកជាដើម។
៤. ដុះសាច់ច្រមុះ
ការដុះសាច់ច្រមុះអាចកើតឡើងបាននៅពេលមនុស្សយើងមានបញ្ហារលាកច្រមុះរ៉ាំរ៉ៃ។ ដុំសាច់នេះមិនមែនជាដុំសាច់មហារីកទេ វាមានសភាពទន់ និងទំហំតូច នៅតោងជាប់នឹងជញ្ជាំងប្រហោងច្រមុះ។ ដុំសាច់ច្រមុះ ក៏អាចបង្កឡើងដោយជំងឺហឺត អាឡ័កស៊ី ប្រតិកម្មថ្នាំ និងជំងឺប្រព័ន្ធភាពស៊ាំ។ ពេលដុំសាច់ដុះកាន់តែធំ នឹងធ្វើឲ្យយើងមានអារម្មណ៍រំខាន និងនាំឲ្យពិបាកដកដង្ហើម ឬបាត់បង់ក្លិន។
៥. វិធីដោះស្រាយ
ដើម្បីដោះស្រាយបញ្ហារមាស់ច្រមុះ គ្នាយើងអាចចៀសឆ្ងាយពីសារធាតុបង្កឲ្យយើងរមាស់ច្រមុះដូចជាផ្សេង ទឹកអប់ ឬសារធាតុគីមីផ្សេងៗ។ មួយវិញទៀត បើយើងរមាស់ច្រមុះ នឹងដឹងច្បាស់ថាយើងមានបញ្ហាអាឡ័កស៊ី យើងអាចប្រើថ្នាំមិនត្រូវការវេជ្ជបញ្ជាមួយចំនួនដើម្បីសម្រួលអាការបាន មានទាំងថ្នាំគ្រាប់ ឬស្ព្រៃយ៍បាញ់ច្រមុះ។
អ្វីដែលយើងគួរដឹង គឺមិនគួរប្រឹងញីសសម្បោរញឹកញាប់ពេកនោះទេ ព្រោះថាអាចបង្កឲ្យច្រមុះរងរបួស និងស្ងួត។ ដូចគ្នាដែរ បើយើងឈឺ ការផឹកទឹកបានគ្រប់គ្រាប់នឹងជួយដល់រាងកាយយើងក្នុងការប្រឆាំងនឹងរោគឆ្លង៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


