សុខភាព
គន្លឹះ៥ យ៉ាង បញ្ចៀសបញ្ហាអាឡ័កស៊ី កើតលើ កុមារ
អាឡ័កស៊ីកើតជាញឹកញាប់លើកុមារ ហើយរោគសញ្ញានៃអាអាឡ័កស៊ីបង្កជាការរំខានផ្សេងៗដល់ទាំងអាអូន និងប៉ាម៉ាក់។ ជាក់ស្ដែង អាឡ័កស៊ីអាចវិវត្តយឺតៗទៅតាមពេលវេលា ហេតុនេះហើយប៉ាម៉ាក់ចាំបាច់មានការអត់ធ្មត់ ក៏ដូចជាគ្រប់គ្រងរោគសញ្ញាអាលែកហ្ស៊ីប្រកបដោយប្រសិទ្ធភាពខ្ពស់។ យ៉ាងណាមិញ ដើម្បីបង្ការ ក៏ដូចជាកាត់បន្ថយបញ្ហាអាលែកហ្ស៊ី ប៉ាម៉ាក់អាចអនុវត្តតាមវិធីសាស្ត្រមួយចំនួនខាងក្រោមនេះ។

១. ឲ្យកូននៅក្នុងផ្ទះ
ប៉ាម៉ាក់គួរឲ្យកូននៅក្នុងផ្ទះ ដើម្បីជៀសវាងពីភ្នាក់ងារបង្កបញ្ហាអាលែកហ្ស៊ីផ្សេងៗ។ ជាក់ស្ដែង ភ្នាក់ងារបង្កអាលែកហ្ស៊ីច្រើនតែលេចឡើងនៅពេលព្រឹក ហេតុនេះហើយ ដើម្បីថែទាំសុខភាពរបស់កូនឲ្យជៀសឆ្ងាយពីបញ្ហាមួយនេះ ចូរឲ្យកូននៅក្នុងផ្ទះអំឡុងពេលព្រឹកព្រលឹម។
២. ប្រើសេរ៉ូមប្រៃ
នៅពេលក្មេងប្រឈមនឹងការស្ទះទឹកសម្បោរ ដែលជារោគសញ្ញាដ៏អាក្រក់មួយនៃអាលែកហ្ស៊ីកើតលើកុមារ ប៉ាម៉ាក់គប្បីប្រើសេរ៉ូមប្រៃដែលអាចរកបាននៅលើទីផ្សារ ពីព្រោះវាមានប្រសិទ្ធភាព ក៏ដូចជាសុវត្ថិភាព ក្នុងការដោះស្រាយបញ្ហាមួយនេះ។
៣. រក្សាជាតិទឹកក្នុងរាងកាយកូន
នៅរាល់ពេលដែលកូនកណ្ដាស់ និងក្អក អាអូនអាចនឹងខ្វះជាតិទឹក។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីឲ្យកូនញ៉ាំទឹកឲ្យបានច្រើន។ ទន្ទឹមនឹងនេះដែរ ប៉ាម៉ាក់ក៏អាចឲ្យកូនញ៉ាំទឹកដូងបានដូចគ្នា។
៤. ខ្ពុរមាត់
ការឆ្លងមេរោគបំពង់ក ក៏អាចជារោគសញ្ញាមួយនៃបញ្ហាអាលែកហ្ស៊ីដែរ។ ដូចនេះ ប៉ាម៉ាក់អាចឲ្យកូនខ្ពុរមាត់ជាមួយនឹងទឹកក្ដៅឧណ្ហៗ ឬទឹកអំបិល។ ពិតណាស់ ទឹកអំបិលអាចជួយកាត់បន្ថយការរលាកបំពង់ក និងដូចជាអាចគ្រប់គ្រងរោគសញ្ញាអាលែកហ្ស៊ីបានយ៉ាងស័ក្ដិសិទ្ធិ។

៥. បន្ថែមអាហារប្រឆាំងនឹងការរលាក
ប៉ាម៉ាក់ក៏អាចបញ្ចូលអាហារដែលប្រឆាំងនឹងការរលាកមួយចំនួនទៅក្នុងរបបអាហាររបស់កូន ដើម្បីគ្រប់គ្រងរោគសញ្ញាអាលែកហ្ស៊ី ដូចជាខ្ញី រមៀត ម្រេចខ្មៅ។ មួយវិញទៀត យើងក៏អាចឆុងតែដោយប្រើគ្រឿងផ្សំទាំងនេះ ឬឲ្យកូនផឹកទឹកដោះគោ ឬតែក្ដៅឧណ្ហៗ ទើបជាការប្រសើរ៕
ចុចអាន៖វិធីការពារកូនតូចៗ ពីការឆ្លង Omicron អ្នកជាឪពុកម្ដាយ ត្រូវធ្វើដូច្នេះវិញ
ចុចអាន៖តិចនិកការពារកូនតូចៗ មិនទាន់ចាក់វ៉ាក់សាំង ពីវីរុសបំប្លែងថ្មី អូមីក្រុង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


