គួរប្រយ័ត្នកូន! ក្មេងប្រុសកាម៉ាប់ៗ ប្រឈមខូចសាច់ដុំបេះដូង ពេលចាស់ទៅ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

គួរប្រយ័ត្នកូន! ក្មេងប្រុសកាម៉ាប់ៗ ប្រឈមខូចសាច់ដុំបេះដូង ពេលចាស់ទៅ

បានផុស

នៅ

ដោយ​ស្រលាញ់កូន ខ្លាចខ្វះជីវជាតិមិនធំធាត់ និង​លូតលាស់​បាន​ល្អ ប៉ាម៉ាក់​ជាច្រើនបង្ខំឲ្យ​កូនញ៉ាំ​អាហារច្រើនៗ។ កូនៗខ្លះញ៉ាំបាន​តែម្តង ទោះ​ប្រាប់​កុំឲ្យ​ច្រើន ខ្លាច​ខូច​រាង ក៏មិនស្ដាប់​ដែរ ចឹង​ហើយកាម៉ាប់​តាំង​ពីតូច។ តែគួរប្រយ័ត្ន! ក្មេងប្រុស​កាម៉ាប់ៗ តាំងពី​តូច​ដូច្នេះ ប្រឈម​នឹងការ​ខូច​សាច់ដុំ​បេះដូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សា​របស់​ស៊ុយអែត រកឃើញ​ថា ក្មេង​ប្រុសៗដែល​លើស​ទម្ងន់តាំងពី​តូច ប្រឈម​នឹង​ការ​ខូច​សាច់ដុំ​បេះដូង ហើយ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ខ្សោយ​បេះដូង​ទៀត។ អ្នកស្រាវជ្រាវ សិក្សា​លើ​បុរស ១,៦ ​លាន​នាក់ អាយុ​ពី ១៨-១៩​ឆ្នាំ ដែល​បាន​ចូល​បម្រើ​យោធា​ស៊ុយអែត ពី​ឆ្នាំ​១៩៦៩-២០០៥។ ក្នុង​ចំណោម​បុរស​ទាំង​នេះ មាន ១០% លើស​ទម្ងន់ និង ២% មាន​ជំងឺ​ធាត់។

ក្រោយការ​តាមដាន ២៧​ ឆ្នាំ បុរស​កាម៉ាប់ៗ ៤.៤៧៧​ នាក់ កើត​ជំងឺ​សាច់ដុំ​បេះដូង (Cardiomyopathy) ដែល​ធ្វើឲ្យ​បេះដូងពិបាក​បញ្ចេញ​ឈាមទៅ​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ ដោយកត្ដានេះនាំឲ្យ​កើត​ជំងឺ​ខ្សោយ​បេះដូង។ ជំងឺ​សាច់ដុំ​បេះដូង កើតឡើង នៅ​ពេល​បុរស​មាន​វ័យ ជា​មធ្យម ៤៦​ឆ្នាំ។

វេជ្ជបណ្ឌិត Annika Rosengren អ្នកដឹកនាំ​ការសិក្សា និង​ជា​សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ Gothenburg ក្នុង​ប្រទេស​ស៊ុយអែត បញ្ជាក់​ថា ការកើនឡើង​អត្រា​ជំងឺ​ខ្សោយបេះដូង ក្នុង​ចំណោម​ក្មេងៗ ដោយសារ​អត្រា​កើនឡើង​នៃ​ការ​លើស​ទម្ងន់ និង​ជំងឺ​ធាត់។ លោក​ថា “យើង​អាច​កំណត់​ថា មាន​ការពាក់ព័ន្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​ជំងឺ​ធាត់​ពេល​នៅ​ក្មេង និង​ជំងឺខ្សោយ​បេះដូង“។

គួរបញ្ជាក់​ថា ជំងឺ​សាច់ដុំ​បេះដូង ជា​ជំងឺ​កម្រ ដោយ​មាន​ត្រឹម ០,២៧% នៃ​បុរស​មាន​រោគសញ្ញា​ជំងឺ​នេះ អំឡុង​ពេល​សិក្សា៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ១ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services