ព័ត៌មានជាតិ
រដ្ឋមន្ត្រីឧស្សាហកម្ម ប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តគោល ៧ ធំៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល កាលពីខែមីនា កន្លងទៅនេះ បានប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្ត ក្រសួងឧស្សាហកម្ម សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានយុទ្ធសាស្ត្រចំនួន ៧ ចង្កោមសកម្មភាពចំនួន ១៧ និងសកម្មភាពគន្លឹះចំនួន ៨៩ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយថាមវន្ត ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ខ្ពស់។

ថ្លែងក្នុងឱកាសនោះ លោក ហែម វណ្ណឌី បានលើកឡើងថា ក្រសួងឧស្សាហកម្ម បានដើរដល់ចំណុចរបត់ថ្មីនៃការគ្រប់គ្រងថវិកា និងហិរញ្ញវត្ថុ នោះគឺការដាក់បណ្ដាអគ្គនាយកដ្ឋាន វិទ្យាស្ថាន និងមជ្ឈមណ្ឌលនានាក្រោមឱវាទក្រសួង ឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ចាប់ពីឆ្នាំ២០២៥ តទៅ ជាពិសេសគឺចំពេលដែលក្រសួងកំពុងត្រៀមលក្ខណៈរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៦-២០២៨ និងការរៀបចំគម្រោងថវិកាឆ្នាំ២០២៦។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសមត្ថភាព ៦ កម្រិត ដែលចាំបាច់ ដើម្បីប្រសិទ្ធភាពស្ថាប័ន រួមមានសមត្ថភាពគិតជាយុទ្ធសាស្ត្រ ការយកគំនិតយុទ្ធសាស្ត្រទាំងនោះរៀបចំជាគោលនយោបាយ ការរៀបចំផែនការសកម្មភាពដែលមានអាទិភាពច្បាស់លាស់ ការកៀរគរធនធាន និងមធ្យោបាយ ការអនុវត្តផែនការដោយរស់រវើក និងប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃដ៏រឹងមាំ។

បន្ថែមពីនេះ លោក ហែម វណ្ណឌី ក៏បានណែនាំឱ្យក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង និងបន្តសហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា គម្រោងថវិកាប្រចាំឆ្នាំ និងកិច្ចព្រមព្រៀងសមិទ្ធកម្ម សំដៅពង្រឹងសមត្ថភាពអង្គភាពថវិការបស់ក្រសួងលើការងាររៀបចំផែនការថវិកា លទ្ធកម្មសាធារណៈ កិច្ចព្រមព្រៀងសមិទ្ធកម្ម និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


