ព័ត៌មានជាតិ
ជប៉ុន ចង់បង្កើតសាលារៀននៅភ្នំពេញ ដើម្បីគាំទ្រវិស័យអប់រំ និងផ្តល់ឱកាសការងារដល់យុវជនកម្ពុជា
សមាគមជប៉ុន-កម្ពុជា បានជួបជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា បង្កើនគុណភាពអប់រំ និងឱកាសការងារក្នុងប្រទេសកម្ពុជា ក្នុងនោះ វិទ្យាស្ថានភាសា AIWAនៃប្រទេសជប៉ុន ក៏មានគម្រោងចង់បង្កើតសាលារៀននៅកម្ពុជា ដើម្បីគាំទ្រវិស័យអប់រំ និងផ្តល់ឱកាសការងារទទួលបានប្រាក់ខែសមរម្យដល់សិស្សកម្ពុជាក្នុងក្រុមហ៊ុនជប៉ុនផងដែរ។

ជំនួបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងអប់រំ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មន្ត្រីក្រសួងអប់រំ និងភាគីពាក់ព័ន្ធនៃសមាគមជប៉ុន-កម្ពុជា និងវិទ្យាស្ថានភាសា AIWAនៃប្រទេសជប៉ុន ផងដែរ។ ក្នុងឱកាសនេះ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានលើកពីចក្ខុវិស័យរបស់ វិទ្យាស្ថានភាសា AIWA នៃប្រទេសជប៉ុន ដែលមានបំណងចង់បង្កើតសាលារៀនក្នុងរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់វិស័យអប់រំ ជាពិសេស ផ្តល់ឱកាសដល់សិស្សានុសិស្សកម្ពុជា អាចស្វែងរកការងារដែលប្រាក់ខែល្អសមរម្យក្នុងក្រុមហ៊ុនជប៉ុន ទាំងក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសជប៉ុនផ្ទាល់ ព្រមទាំងបានសុំអនុសាសន៍ និងគំនិតផ្តួចផ្តើមនានារបស់ បណ្ឌិត ហង់ជួន ណារ៉ុន ក្នុងការសម្រេចនូវគោលដៅនេះឱ្យទទួលបានប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងករណីនេះ បណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានចែករំលែក និងពន្យល់ពីដំណើរការនៃការបើកសាលារៀនក្នុងប្រទេសកម្ពុជាដល់ភាគីជប៉ុន ចំពោះលក្ខន្តិកៈមួយចំនួនដែលត្រូវអនុវត្តតាម។ លោកបានលើកឡើងពីការផ្តល់ជម្រើសប្រភេទសាលារៀនក្នុងការជ្រើសរើស ដូចជាការបើកសាលាជាលក្ខណៈឯកជនផ្ទាល់ ឬអាចចាប់ផ្ដើមពីការសហការជាមួយសាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងភ្នំពេញជាដើម។

រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា៖ “ការបើកវិទ្យាស្ថានភាសា AIWA នៅរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោងរបស់វិទ្យាស្ថាន AIWA និងសមាគមជប៉ុន-កម្ពុជា គឺជាជំហានដ៏សំខាន់មួយក្នុងការផ្តល់ឱកាសអប់រំដ៏សំខាន់ដល់យុវជនកម្ពុជា ដោយវិទ្យាស្ថានភាសាAIWA មិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលភាសាជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) និងជំនាញវិជ្ជាជីវៈផ្សេងទៀត ដែលកំពុងមានតម្រូវការខ្ពស់”។
លោកសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនេះ នឹងជួយគាំទ្រក្នុងការផ្តល់សក្តានុពលពេញលេញដល់យុវជនកម្ពុជា និងជាពិសេសបង្កើតផ្លូវសម្រាប់ឱ្យពួកគេ ទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសជប៉ុន៕



-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


