សន្តិសុខសង្គម
សពក្មេងប្រុសម្នាក់ លង់ទឹកនៅទំនប់អាងស្ទាក់ទឹក ៣០ កញ្ញា ត្រូវបានពលរដ្ឋប្រទះឃើញជាង ១គីឡូម៉ែត្រពីកន្លែងកើតហេតុ
កាលពីព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២នេះ ប្រជាពលរដ្ឋពលរដ្ឋប្រទះឃើញសពក្មេងប្រុសឈ្មោះ ម៉យ សាយ៉ាន់ ដែលបានបាត់ខ្លួនកាលពីម្សិលមិញហើយ ដោយសារចុះទៅលេងចំកន្លែងទឹកជ្រៅ និងហូរខ្លាំងរួចគួចទៅតាមទឹកភ្លាមៗ។

ប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា សពក្មេងប្រុសខាងលើនេះ គឺសពដែលបានបាត់ខ្លួន នៅសំណង់អាងស្ទាក់ទឹក ៣០ កញ្ញា កាលរសៀលថ្ងៃទី ២៥ ខែកញ្ញា វេលាម៉ោង ៣ និង៣០ រសៀល រហូតដល់ម៉ោងប្រមាណម៉ោង ៩ និង ៣០ ព្រឹក ថ្ងៃទី ២៦ ខែកញ្ញា ទើបប្រទះអណ្តែតក្នុងប្រឡាយ ចម្ងាយជាង ១គីឡូម៉ែត្រ ពីចំណុចសំណង់ទី ២។

តាមការរៀបរាប់ របស់ម្ដាយសពកុមារាខាងលើនេះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ក្មេងប្រុស ២នាក់ ទីមួយ. ឈ្មោះ ម៉យ សាយ៉ាន់ ភេទប្រុស អាយុ ១២ឆ្នាំ និងពីរ. ឈ្មោះ ឃន សំណាង ភេទប្រុស អាយុ ១៣ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រួមជាមួយក្រុមគ្រួសារ បានបបួលគ្នាមកលេងនៅទំនប់អាងស្ទាក់ទឹក ៣០ ក្រោយចេញពីវត្ត។

លុះធ្វើដំណើរមកដល់ ក៏នាំគ្នាចុះលេងងូតទឹកដូចគេឯង។ ស្របពេលនោះដែរ ពួកគាត់ដែលជាម្តាយ និងឱពុកកំពុងទិញបុកល្ហុង ស្រាប់តែក្រឡេកឃើញគេស្រែកថា មានក្មេងលង់ទឹក ជួយសង្គ្រោះបានម្នាក់ ហើយម្នាក់ទៀតរកមិនឃើញ។ នៅពេលពួកគាត់រត់ទៅដល់ប្រទះឃើញតែក្មួយប្រុស តែកូនរបស់គាត់ម្នាក់ ត្រូវបានទឹកហូរគួចទៅជាមួយបាត់ទៅហើយ។

ករណីនេះដែរ ប្រជាពលរដ្ឋនៅទីនោះ បញ្ជាក់ថា ក្មេងប្រុសទាំងពីរនាក់នេះ បាននាំគ្នាបណ្តើរគ្នាចុះទៅលេងចំកន្លែងទឹកជ្រៅ និងហូរខ្លាំង គួចទៅតាមទឹកភ្លាមៗ។ ឃើញដូច្នេះ ពួកគាត់នាំគ្នាចុះទៅសង្គ្រោះទាន់បានម្នាក់ ឈ្មោះ ឃន សំណាង អាយុ ១៣ឆ្នាំ។ ដោយឡែកឈ្មោះ ម៉យ សាយ៉ាន់ រកមិនទាន់ឃើញមិនឃើញ នោះទេ។

ភ្លាមៗពួកគាត់ ក៏នាំគ្នាចុះរាវរក តែនៅមិនឃើញ ហើយរហូតដល់ព្រឹកឡើង ទើបប្រទះឃើញសពអណ្តែត នៅគៀនស្មៅ ចម្ងាយប្រហែលជាង ១គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ បន្ទាប់មកឪពុកម្ដាយក្មេងលង់ទឹកខាងលើ បានទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ស្ថិតភូមិនីពេជ (ក) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕
អត្ថបទ៖ ឈាង មករា

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


