Connect with us

សុខភាព

នេះមូលហេតុ អ្នកចាក់វ៉ាក់សាំងកូវីដដូសជំរុញហើយ មានផលរំខានខុសៗគ្នា

បានផុស

នៅ

វេជ្ជបណ្ឌិត​​ឯកទេសភាព​ស៊ាំបកស្រាយថា មូលហេតុដែលមនុស្សម្នាក់ៗលេចចេញប្រតិកម្មមិនដូចគ្នា ក្រោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ដោយសារកត្តាភាពស៊ាំ និងកត្តា​សុខភាពរួម​ផ្សំ​មួយ​​ចំនួន​​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ជា​ច្រើន​ដែល​បាន​ចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩​​រួចរាល់ ទាំងដូសទី១ ទី២ និងទី៣ ​តែងតែកើត​មាន​​​​​​អាការ​​ផ្សេង​ៗ​​ដូច​ជា​ ក្តៅ​ខ្លួន ឈឺ​​ក្បាល ​​អស់​កម្លាំង​ ចង់​ក្អួត​ ឬហើមដៃជា​ដើម។

អ្នក​ជំនាញ​សុខភាព​និយាយ​ថា ផល​រំខាន​ទាំង​នោះ​សុទ្ធតែបង្ហាញ​ពីមុខងារប្រព័ន្ធ​ភាព​ស៊ាំ​​​ដែលកំពុង​ធ្វើកា​​របស់​ខ្លួន និង​ស្វែង​យល់​ពី​របៀប​​​ប្រយុទ្ធ​ប្រឆាំង​នឹង​​​កូវីដ-១៩។

យ៉ាងណាមិញ​ ​ប្រតិកម្ម​ឬផលរំខាន ​ក្រោយទទួលឥទ្ធិពលវ៉ាក់សាំងដូសជំរុញ មនុស្សម្នាក់ៗរមែងកើតមានប្រតិកម្មខុសគ្នា។ តើវាបណ្ដាលមកពីមូលហេតុអ្វី?

យោង​តាម​ការដកស្រង់សម្ដីពីលោកវេជ្ជបណ្ឌិត Chris Thompson អ្នក​​ឯកទេសភាព​ស៊ាំ​​ និង​ជា​សាស្ត្រាចារ្យ​​ផ្នែក​ជីវវិទ្យា​នៅ​សាកល​វិទ្យាល័យ Loyola University Maryland សហរដ្ឋអាមេរិកមានប្រសាសន៍​ថា មនុស្ស​​មាន​ប្រតិកម្ម​ផ្សេង​ៗ​គ្នា​ចំពោះ​ការ​ចាក់​វ៉ាក់​សាំង​ បណ្តាល​មក​ពី​កត្តាសុខភាព អាយុ ភេទ ពេលវេលាចាក់ថ្នាំ (រដូវកាល) ភាព​​ស៊ាំ​ដែល​មាន​ស្រាប់ ហ្សែន ចំណី​អាហារ បរិយាកាស និង​ការ​ប្រើ​ឱសថ​ជា​ដើម។

បន្ថែម​ពី​លើនោះ អ្នក​ដែល​​ធ្លាប់​មាន​ជំងឺ​​កូវីដ-១៩ ទំនង​ជា​មាន​ប្រតិកម្ម​កាន់​តែ​ខ្លាំង​ចំពោះ​វ៉ាក់សាំង​។ ការ​សិក្សា​មួយ​លើក​ឡើង​ថា​ ចំពោះ​អ្នក​ដែល​ធ្លាប់​ឆ្លង​វីរុស SARS-CoV-2 អាចមាន​ប្រតិកម្ម​រហូតដល់ ៧ថ្ងៃ​ បើ​ប្រៀបធៀប​ទៅ​នឹង ​អ្នក​ដែល​មិន​ធ្លាប់ឆ្លង​ជំងឺ​កូវីដគឺពួកគេមានផលរំខានតែពីរបីថ្ងៃប៉ុណ្ណោះ។

ថ្វីត្បិតប្រព័​ន្ធ​ភាព​​ស៊ាំរបស់​មនុស្ស​ប្រតិកម្ម​ដោយ​វិធី​ផ្សេង​​​ៗ​គ្នា ដោយ​អ្នក​ខ្លះ​មាន​ប្រតិកម្មឆ្លើយ​តប​ខ្លាំង​ចំពោះ​ការ​ចាក់វ៉ាក់សាំង ឯអ្នកខ្លះប្រតិកកម្មតិច និងខ្លះទៀតគ្មានប្រតិកម្មសោះតែម្ដងក៏ដោយ វាមិន​សំខាន់នោះទេ វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពនិងដំណើរការចំពោះអ្នកដែលបានចាក់គ្រប់គ្នា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline/Health

ចុចអាន៖ មនុស្ស ៥ក្រុមនេះ ត្រូវប្រញាប់ចាក់វ៉ាក់សាំងកូវីដដូសជំរុញឱ្យបានមុនគេ

ចុចអាន៖ អ្នកចាក់ Sinovac ២ដូស រួចចាក់ AstraZeneca ជាដូសជំរុញ នឹងជួបប្រទះផលរំខានទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម