សុខភាព
អ្នកចាក់ Sinovac ២ដូស រួចចាក់ AstraZeneca ជាដូសជំរុញ នឹងជួបប្រទះផលរំខានទាំងនេះ
ស្របពេលដែលប្រទេសកម្ពុជា និងអ្នកជិតខាង បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញហើយនោះ មានមនុស្សជាច្រើនបានទៅទទួលវ៉ាក់សាំង។

ក្រៅពីការចាក់ Sinovac គ្រប់២ដូស ហើយចាក់ AstraZeneca ជាដូសជំរុញ, នៅប្រទេសថៃ មានអ្នកខ្លះចាក់វ៉ាក់សាំង Sinovac ជាដូសទី១ រួចចាក់ AstraZeneca ជាដូសទី២ ហើយមានអ្នកខ្លះទៀតក៏ចាក់ Sinovac លាយ Pfizer ផងដែរ។
យោងតាមក្រសួងសុខាភិបាលថៃបានឲ្យដឹងថា គ្រុនក្តៅ ឈឺក្បាល វិលមុខនិងចង្អោរ គឺជាផលរំខានទូទៅបំផុតក្រោយចាក់ Sinovac ជាដូសទី១ និងចាក់ AstraZeneca ជាដូសទី២។

វិធីសាស្រ្តនៃការចាក់ Sinovac ជាដូសទី ១ រួចចាក់ AstraZeneca ជាដូសទី ២ ដែលមានគម្លាត ៣ទៅ៤ សប្តាហ៍ ឥឡូវនេះគឺជាការអនុវត្តដ៏សំខាន់របស់ប្រទេសថៃ ដែលជួយកាត់បន្ថយគម្លាតនៃការចាក់វ៉ាក់សាំង AstraZeneca ចំនួន២ដូស។
គិតត្រឹមថ្ងៃទី ៨ ខែកញ្ញា វ៉ាក់សាំង Sinovac របស់ចិន មានអ្នកចាក់ច្រើនបំផុតនៅប្រទេសថៃ គឺ ១៥,៧៨លានដូស បន្ទាប់មក AstraZeneca ១៦,១៥លានដូស, Sinopharm ៤.៦លានដូស និង Pfizer-BioNTech ៩១៧,៥៤០ ដូស។

ចំពោះអ្នកដែលចាក់ Sinovac ផលរំខានទូទៅបំផុតគឺវិលមុខ (២០,៨២ភាគរយ) ចង្អោរ (១៤,១៤ភាគរយ) ឈឺក្បាល (១៣,៨៥ភាគរយ) ក្អួត (១២,៨៦ភាគរយ) អស់កម្លាំង (៩,០៨ភាគរយ) ឈឺសាច់ដុំ (៦,៦៤ភាគរយ) ឡើងកន្ទួល (៦,១៤ភាគរយ) រាគ (៥,៥៦ភាគរយ) គ្រុនក្តៅ (៤,៦០ភាគរយ) និងមានអារម្មណ៍ក្តៅខ្លួនបន្តិច (៤,០២ភាគរយ) ។
ចំពោះអ្នកដែលចាក់ AstraZeneca ផលរំខានទូទៅបំផុតគឺគ្រុនក្តៅ (២៦,៥២ភាគរយ) ឈឺក្បាល (២៤,៩៨ភាគរយ) វិលមុខ (២០,៤៨ភាគរយ) ចង្អោរ (១៨,៩៥ភាគរយ) ក្អួត (១៨,២២ភាគរយ) អស់កម្លាំង (១៥,២២ភាគរយ) ឈឺសាច់ដុំ (១៤,០១ភាគរយ) រាក (៨,៩២ភាគរយ) មានអារម្មណ៍ក្តៅខ្លួនបន្តិច (៧,៣៥ភាគរយ) និងកន្ទួលរមាស់ (៤,២៤ភាគរយ) ។

ចំណែកអ្នកចាក់ Sinopharm ផលប៉ះពាល់ទូទៅបំផុតគឺវិលមុខ (១៨,៨៣ភាគរយ) ឈឺក្បាល (១៥,៥៨ភាគរយ) ក្អួត (១៤,២៩ភាគរយ) ចង្អោរ (១៣,៦៤ភាគរយ) គ្រុនក្តៅ (៨,៤៤ភាគរយ) អស់កម្លាំង (៧,៧៩ភាគរយ) ឈឺសាច់ដុំ (៧,៧៩ភាគរយ) កន្ទួល (៦,៤៩ភាគរយ) រមាស់ (៥,១៩ភាគរយ) និងរាក (៤,៥៥ភាគរយ)។
រីឯផលរំខានទូទៅបំផុតនៃការចាក់ Sinovac ២ដូសនិង AstraZeneca ជាដូសជំរុញ គឺឈឺក្បាល ក្តៅខ្លួន ចង្អោរ ឈឺសាច់ដុំនិងក្អួត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ វ៉ាក់សាំង Sinovac ដូសទី៣ បង្កើនកម្រិតអង់ទីគ័រ ខ្លាំងក្លា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ