រោគសញ្ញាគ្រោះថ្នាក់ទាំង ៦ លើរាងកាយ ដាច់ខាតត្រូវតែសម្រាក
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

រោគសញ្ញាគ្រោះថ្នាក់ទាំង ៦ លើរាងកាយ ដាច់ខាតត្រូវតែសម្រាក

បានផុស

នៅ

មិនថារៀនឬធ្វើការទេ រឿងទាំងនេះអាចបង្កើតភាពតានតឹង សម្ពាធលើយើង ភាគច្រើនវានឹងកកកុញ នាំឲ្យអស់កម្លាំងបន្តិចម្តងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រញាប់​សម្រាក ​ប្រសិន​បើ​អ្នក​មាន​សញ្ញា​ទាំង ​៦ ​នេះ ​៖

១ គ្មាន​ការ​ផ្ដោត​អារម្មណ៍

រោគ​សញ្ញា​ដំបូង​ គឺ​ជា​ញឹក​ញាប់​ថា​យើង​មិន​បាន​ផ្ដោត​អារម្មណ៍ ដែលនាំឲ្យថប់បារម្ភ នេះច្រើន​តែ​បណ្ដាល​មក​ពី​ការ​សម្រាក​មិន​គ្រប់គ្រាន់។ ការព្រួយបារម្ភអំពីការងារដែលមានបញ្ហា គុណភាព​នៃ​ការងារ​ដែល​បាន​ចេញ​មក​គឺ​តិច​ជាង។

ពិបាក​ក្នុង​ការ​គេង

ពិបាក​ដេក​លក់ ភ្ញាក់​កណ្ដាល​យប់ ខំ​គេង​មិន​ថា​គេង​ប៉ុន្មាន​ទេ​ នៅ​តែ​ល្ហិតល្ហៃ។ ប្រសិន​បើ​រោគ​សញ្ញា​ទាំងនេះ​នៅ​តែ​មាន​រយៈ​ពេលយូរ វា​អាច​ប៉ះពាល់​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។ ភាគច្រើន​វា​មក​ពី​ភាព​តានតឹង ការ​ថប់បារម្ភ​ ដែល​បាន​ជួប​ប្រទះ។

បរិភោគ​មិន​ធម្មតា

ញ៉ាំ​ច្រើន​ជាង​ធម្មតា ញ៉ាំតិចជាងធម្មតា។ វាគឺជាសញ្ញាមួយនៃ​ភាព​តានតឹង ​ដែល​ប្រាប់​យើង​ពី​រឿង​នោះ។ យើងគួរតែសម្រាកពីសកម្មភាព​ស្ត្រេស ហើយ​អ្វី​ដែល​កើត​ឡើងជា​ញឹកញាប់ ជារឿយៗមិនបរិភោគ​អាហារសំខាន់ ប៉ុន្តែ​ញ៉ាំ​អាហារ​សម្រន់​ជំនួស​វិញ នេះ​ជា​សញ្ញា​មួយ​ ដែល​យើង​គួរ​សម្រាក​ផង​ដែរ។

គ្មាន​ការ​លើក​ទឹកចិត្ត

អស់សង្ឃឹម មិនចង់ក្រោក​ ឬសូម្បីតែមិនចង់ចេញទៅក្រៅជួបមនុស្ស ។ រោគ​សញ្ញា​នេះ​ ភាគច្រើន​កើត​ចេញ​ពី​ការ​ធុញ​ទ្រាន់ខ្លាំង។

ឈឺ​គ្រប់​ពេល​វេលា

មាន​អារម្មណ៍​មិនស្រួលខ្លួន ឈឺក្បាល ឈឺពោះ ឈឺ​គ្រប់ពេល រោគសញ្ញាទាំងនេះគឺភាពតានតឹង ការ​ថប់បារម្ភ ការ​សម្រាក​មិន​គ្រប់គ្រាន់ អាចប៉ះពាល់ដល់​ប្រព័ន្ធភាពស៊ាំរបស់យើង។

មិនរីករាយនឹងអ្វីដែលខ្លួនធ្លាប់ចូលចិត្ត

ធ្លាប់តែ​មាន​ទម្លាប់​ចូល​ចិត្ត​កុន ចូល​ចិត្ត​ទៅ​ហាង​កាហ្វេ រហូត​ក្លាយ​ជា​មនុស្សលែង​ចូល​ចិត្ត​​។ នេះ​អាច​ជា​រោគ​សញ្ញា​នៃ​ភាព​អស់សង្ឃឹម ឬការធ្លាក់ទឹកចិត្ត ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ អ្នក​គួរ​តែ​សម្រាក ឬពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីព្យាបាលបន្ថែម។

ប្រសិនបើរោគសញ្ញាទាំងនេះកើតឡើង វិធីល្អបំផុតគឺរកពេលវេលាសម្រាប់​ខ្លួនឯង​ សម្រាក​ពីការងារ ចេញទៅក្រៅ មានពេលសម្រាប់ខ្លួនឯងខ្លះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកមានសុខភាពខ្សោយ អាចចេញសញ្ញាទាំង ៧នេះ

ចុចអាន៖ចុចទីតាំងទាំង ១៤ លើរាងកាយនេះ អាចបំបាត់អាការឈឺចាប់នានា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services