Connect with us

សុខភាព

៧ វិធីងាយៗ ជួយព្យាបាលបបូរមាត់ខ្មៅឲ្យប្រែជាស៊ីជម្ពូ និង ទន់ល្មើយ

បានផុស

នៅ

បញ្ហាបបូរមាត់ខ្មៅ ខ្លះអាចមកពីតំណពូជ ឬ បណ្ដាលមកពីហេតុផលមួយចំនួនទៀត។ អាកប្បកិរិយាជាច្រើន ដែលយើងធ្វើនៅក្នុងជីវិតប្រចាំថ្ងៃ អាចធ្វើឲ្យ​បបូរមាត់ខ្មៅ រួមទាំងអាហារដែល​ញ៉ាំ ប្រសិនបើការថែទាំមិនល្អគ្រប់គ្រាន់ ឬបញ្ហាមិនត្រូវបានកែតម្រូវ​ បបូរមាត់នឹងប្រែជាខ្មៅជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាថ្មីមានវិធីដ៏ល្អមួយ ដើម្បីជួយដោះស្រាយបញ្ហាបបូរមាត់ខ្មៅ ​ឲ្យប្រែមកជាពណ៌​ផ្កាឈូក​ ​ទន់​ល្មើយមកវិញ។

១ ផឹកទឹកឲ្យបានច្រើន

ផឹកទឹកតិចពេក​ នឹង​ធ្វើ​ឲ្យ​​បបូរមាត់​របស់​យើង​មើល​ទៅ​ខ្មៅ ស្ងួត ប្រេះ ​មិន​ស្អាត ដោយសារតែ​ទឹកជួយរក្សាសំណើម​នៅក្នុងស្បែក រួមទាំងបបូរមាត់ផងដែរ។ តំបន់​បបូរមាត់​អាចបាត់បង់​សំណើម​យ៉ាង​ងាយ​ ជាង​តំបន់​ដទៃ។ ការផឹកទឹក​នឹង​ជួយ​ស្តារ ហើយចូលទៅ​ចិញ្ចឹម​ស្បែក​ឲ្យយ​មាន​សំណើម។

២ ចៀសវាង​អាកប្បកិរិយា​ដែល​ធ្វើ​ឲ្យ​បបូរមាត់​ខ្មៅ

ភាគច្រើន​មូលហេតុនៃបបូរមាត់ខ្មៅ គឺមកពីទម្លាប់ប្រចាំថ្ងៃរបស់យើង។ មិនថាលិទ្ធបបូរមាត់​ញឹកញាប់ ការជក់បារី បើ​អាច​ចៀសបាន ​គួរ​ចៀសវាង​។ នៅពេលញ៉ាំផ្លែឈើ និងបន្លែ អាហារ ឬបង្អែម ចូរលាងមាត់ជានិច្ច។ ចំណុចសំខាន់គឺត្រូវព្យាយាមចៀសវាងការប្រើក្រែមលាបមាត់ បង្ក​ឲ្យ​មានប្រតិកម្មអាឡ័កស៊ី ហើយមុនពេលចូលគេង កុំភ្លេចលាបក្រែមបំប៉នបបូរមាត់ ដើម្បីផ្តល់សំណើម។

៣ ប្រើ​ច្រាស​ដុស​ធ្មេញ​ដើម្បី​ជួយ

បន្ទាប់ពី​ដុស​ធ្មេញ​រួច ​អ្នក​ក៏​អាច​ប្រើ​ច្រាស​ដុស​ធ្មេញ​មកត្រដុស​ថ្នមៗ នៅ​ជុំវិញ​បបូរមាត់​ខាង​លើ និង​ខាងក្រោម ដើម្បី​ជួយ​ជម្រុះ​កោសិកា​ចាស់ៗ​ចោល។ ធ្វើ​បែបនេះ​រាល់ថ្ងៃ​ ប្រហែល​មួយ​ខែ ​អ្នក​នឹង​ឃើញ​ភាព​ខុសគ្នា។

កុំចេះតែប្រើផលិតផលផ្ដេសផ្ដាសឲ្យសោះ

មិនថាទិញថ្នាំមកលាបខ្លួនឯង ឬមានការ​ផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ក៏ដោយ។ ផលិតផលទាំងនោះ​ ​មិនអាចធានាបានទេ ផលប៉ះពាល់អវិជ្ជមាន អាចកើតឡើងយ៉ាងធ្ងន់ធ្ងរ ឬក្នុងរយៈពេលយូរ។ ប៉ុន្តែប្រសិនបើអ្នកកំពុងជួបប្រទះភាពមិនស្រួលផ្សេងទៀត អ្នកគួរតែទៅពិគ្រោះ​ជាមួយគ្រូពេទ្យជំនាញ ដើម្បីកំណត់ពីមូលហេតុ។

៥ វីតាមីន Bអាច​ស្តា​ស្បែក​ឡើង​វិញ

បន្ថែមពីវិធីខាងលើ​ ការ​ញ៉ាំ​អាហារ​ដែល​មាន​វីតាមីន B ជា​សារធាតុ​សំខាន់​សម្រាប់​ស្បែក និង​ភ្នាស​រំអិល។ ពួកវាមាននៅក្នុងអង្ករសំរូប ថ្លើម បន្លែស្លឹកបៃតង គ្រាប់អាល់ម៉ុន សណ្តែកដី ឬគ្រាប់ស្វាយចន្ទី។

៦ រូបមន្តទឹកឃ្មុំសំណើម

យកទឹកឃ្មុំ ស្ករ និង Vaseline កន្លះស្លាបព្រាបាយ លាយចូលគ្នា រួចម៉ាស្សា​លើបបូរមាត់​របស់អ្នក។ ទុក​វា​ចោល​ប្រហែល ១០ នាទី រួច​ប្រើ​សំឡី​ដែល​សើម ​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ​មក​ជូត​ចេញ។ រូបមន្ត​នេះ ​នឹង​ជួយ​ជម្រុះ​កោសិកា​ស្បែក​ខ្មៅ​ចេញ។ ជាពិសេស ជួយធ្វើ​​ឲ្យ​បបូរមាត់​ត្រឡប់​ទៅ​ពណ៌​ផ្កាឈូក​ ទន់​ល្មើយ​ភ្លាមៗ។

៧ ​រូបមន្តពណ៌ផ្កាឈូក Lemonade

ទឹកក្រូចឆ្មា ទឹកដោះគោ និងស្ករ ½ ស្លាបព្រាកាហ្វេ លាយចូលគ្នា ហើយលាបជារង្វង់លើ​មាត់ ឬ​អ្នក​អាច​ប្រើ​បន្ទះ​សំលី​កប្បាស​មក​ជ្រលក់​រួច​បិទ​លើ​មាត់​ ហើយ​ទុក​​ចោល​ប្រហែល ៥ នាទី កុំយូរ​ពេក (ព្រោះ​ទឹក​ក្រូច​ឆ្មា​មាន​ជាតិ​អាស៊ីត) រូបមន្ត​ទាំងពីរ​នេះ ​គួរ​ធ្វើ​តែ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​បានហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រាយចម្ងល់ពីជំងឺរើម ពិតជាបណ្ដាលឲ្យស្លាប់ឬយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម