ព័ត៌មានជាតិ
ADB នឹងជួយកម្ពុជា និងប្រទេសសមាជិក ឲ្យទទួលបានវ៉ាក់សំាងកូវីដ-១៩
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាប់ប្រតិបត្តិគំនិតផ្តួចផ្តើមនូវថវិកាចំនួន៩ពាន់លានដុល្លារ ដើម្បីគាំទ្រការទទួលបានវ៉ាក់សាំង នៅអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Vaccine Access Facility ឬ ហៅកាត់ថា APVAX) ដោយផ្តល់ការគាំទ្រប្រកបដោយសមធម៌ ដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍរបស់ខ្លួន ហើយក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa បានថ្លែងថា “នៅពេល សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍របស់ ADB ត្រៀមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន ប្រទេសទាំងនោះត្រូវការហិរញ្ញប្បទាន ដើម្បីទទួលបានវ៉ាក់សាំង ក៏ដូចជា ផែនការ និងចំណេះដឹងសមស្រប ដើម្បីអាចគ្រប់គ្រងដំណើរការចាក់វ៉ាក់សាំង ដោយសុវត្ថិភាព”។
ករណីវិជ្ជមានជាង១៤,៣លាន ត្រូវបានរកឃើញនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាង២០០,០០០នាក់។ នៅពេលដែលជំងឺរាតត្បាតនៅតែបន្ត កំណើនសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ត្រូវបានព្យាករថា នឹងធ្លាក់ចុះ០,៤ភាគរយ នៅឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះ ផលិតផលក្នុងស្រុកសរុបលើកដំបូងនៅក្នុងតំបន់ ចាប់តាំងពីដើមទសវត្ស១៩៦០មក។
ការលើកកម្ពស់ការទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព សមភាព និងមានប្រសិទ្ធិភាព គឺជាអាទិភាពកំពូល សម្រាប់កិច្ចប្រឹងប្រែងឆ្លើយតបជំងឺរាតត្បាតកូវីដ១៩ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ កម្មវិធីចាក់ថ្នាំវ៉ាក់សាំង អាចផ្តាច់ដំណើរការចម្លងមេរោគនេះ ជួយសង្គ្រោះអាយុជីវិត និងកាត់បន្ថយផល ប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាតនេះ តាមរយៈ ការស្តារទំនុកចិត្តក្នុងការធ្វើការ ការធ្វើដំណើរ និងទំនាក់ទំនងសង្គមដោយសុវត្ថិភាព។
គម្រោងគាំទ្រការទទួលបានវ៉ាក់សាំង នៅអាស៊ីប៉ាស៊ីហ្វិក ហៅថា APVAX នឹងផ្តល់នូវក្របខ័ណ្ឌ និងធនធានគ្រប់ជ្រុងជ្រោយ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ ការទទួល បានថ្នាំវ៉ាក់សាំងនៅអាស៊ីដោយប្រើសមាសធាតុផ្សំពីរ។ ធាតុផ្សំផ្នែកឆ្លើយតបរហ័ស នឹងផ្តល់ការគាំទ្រទាន់ ពេលវេលា សម្រាប់ការធ្វើរោគវិនិច្ឆ័យវ៉ាក់សាំងសំខាន់ៗ លទ្ធកម្មវ៉ាក់សាំង និង ការដឹកជញ្ជូន វ៉ាក់សាំង ពីកន្លែងលក់ ទៅសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍របស់ ADB ។
ការផ្តល់ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់វ៉ាក់សាំងនេះ នឹងត្រូវបានផ្តល់ជូន ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត រួមមាន ក្រុមធនាគារ ពិភពលោក អង្គការសុខភាពពិភពលោក (WHO) កម្មវិធីសម្របសម្រួលការទទួលបានជាសកលនូវ វ៉ាក់សាំងកូវីដ១៩ (COVID-19 Vaccines Global Access Facility ឬហៅកាត់ថា COVAX) GAVI ក៏ដូចជា ដៃគូទ្វេភាគី និងពហុភាគីដទៃទៀត។
ធនាគារអភិវឌ្ឍន៍អាស៊ីក៏កំពុងផ្តល់ជូននូវមធ្យោបាយ នាំចូលវ៉ាក់សាំង ដែលមានតម្លៃ៥០០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាជិកជាប្រទេសកំពុងអភិវឌ្ឍរបស់ខ្លួន ដើម្បីទទួលបានវ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ក៏ដូចជាបរិក្ខារដែលគាំទ្រដល់ការចែកចាយ និងការចាក់ថ្នាំវ៉ាក់សាំង។ មធ្យោបាយនេះ គឺជាផ្នែកមួយនៃកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្ម និងសង្វាក់ ផ្គត់ផ្គង់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។
សូមបញ្ជាក់ថា កាលពីខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី បានយល់ព្រមលើកញ្ចប់ថវិកាចំនួន ២០ពាន់លានដុល្លារ ដើម្បី គាំទ្រដល់សមាជិក ជាប្រទេសកំពុងអភិវឌ្ឍរបស់ខ្លួន ក្នុងការដោះស្រាយផលប៉ះពាល់ នៃជំងឺរាតត្បាតនិងបានសម្រួលនីតិវិធីមួយចំនួន ដើម្បីផ្តល់ជំនួយលឿននិងរហ័ស៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី