សុខភាព
ថៃ រកឃើញអ្នកកើតជំងឺអុតស្វា ករណីទី៥
ស្ត្រីជនជាតិថៃម្នាក់ ដែលទើបត្រឡប់មកពីទីក្រុងឌូបៃ បានធ្វើតេស្តវិជ្ជមានចំពោះមេរោគអុតស្វា។

លោក Anutin Charnvirakul រដ្ឋមន្ត្រីសុខាភិបាលសាធារណៈបាននិយាយថា បុគ្គលិកអាកាសយានដ្ឋាន បានកត់សម្គាល់ឃើញថា ស្ត្រីអាយុ ២៥ឆ្នាំ ហាក់ដូចជាមិនស្រួល និងមានពងបែកលើរាងកាយរបស់នាង នៅពេលនាងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ កាលពីថ្ងៃទី១៤ ខែសីហា ដូច្នេះពួកគេបាននាំនាងទៅកន្លែងធ្វើចត្តាឡីស័កនៅអាកាសយានដ្ឋាន។
សំណាក ត្រូវបានគេយក និងបញ្ជូនទៅធ្វើតេស្ត ហើយក៏ចេញលទ្ធផលវិជ្ជមាន។ ពេលនេះ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកស្រី Anutin និយាយថា ស្ត្រីរូបនេះបានរួមភេទនាពេលថ្មីៗ ហើយត្រូវបានគេគិតថា បានចាប់ផ្តើមបង្ហាញរោគសញ្ញានៅក្នុងទីក្រុងឌូបៃ មុនពេលធ្វើដំណើរទៅកាន់ប្រទេសថៃ។
គួរបញ្ជាក់ថា ក្នុងរយៈពេលមិនដល់មួយខែផង ប្រទេសថៃបានរកឃើញករណីជំងឺអុតស្វាចំនួន៥ករណីហើយ។ ករណីទី១ គឺជាបុរសជនជាតិនីហ្សេរីយ៉ាអាយុ ២៧ ឆ្នាំនៅភូកេតដែលរត់មកកម្ពុជា, ករណីទី២ ជាបុរសជនជាតិថៃនៅទីក្រុងបាងកក, ករណីទី៣ជាអ្នកទេសចរជនជាតិអាល្លឺម៉ង់នៅភូកេត និងករណីទី៤ ជាស្ត្រីថៃនៅសាមុតប្រាកាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ WHO ប្រាប់កុំឲ្យយល់ច្រឡំ ជំងឺអុតស្វា មិនទាក់ទងនឹងសត្វស្វាឡើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


