សុខភាព
មេរោគ Strep A សម្លាប់កុមារច្រើនឡើងៗ នៅ ចក្រភពអង់គ្លេស
តួលេខបានបង្ហាញថា ពេលនេះ កុមារអាយុក្រោម១៥ឆ្នាំ ចំនួន១៥នាក់ហើយ បានស្លាប់នៅចក្រភពអង់គ្លេស ដោយសារជំងឺ Strep A។

ទិន្នន័យពីទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បង្ហាញថា កុមារចំនួន១៣នាក់ដែលមានអាយុក្រោម១៥ឆ្នាំ បានស្លាប់ដោយសារជំងឺ strep A នៅក្នុងប្រទេសអង់គ្លេសចាប់តាំងពីខែកញ្ញា។ ការស្លាប់កុមារពីរនាក់ទៀត ត្រូវបានគេកត់ត្រានៅក្នុងប្រទេសអៀរឡង់ខាងជើង និងវេលស៍ ដែលនេះធ្វើឲ្យចក្រភពអង់គ្លេសទាំងមូល មានកុមារស្លាប់ដោយសារជំងឺនេះ សរុប១៥នាក់។
បាក់តេរី Strep ក្រុម A អាចបណ្តាលឲ្យមានការឆ្លងជំងឺផ្សេងៗជាច្រើន ចាប់ពីជំងឺតូចតាច រហូតដល់ជំងឺដែលបណ្តាលឲ្យស្លាប់។ ជំងឺទាំងនោះរួមមានការឆ្លងមេរោគលើស្បែក, គ្រុនក្តៅនិងរលាកបំពង់ក។

ថ្វីបើការឆ្លងភាគច្រើនមានកម្រិតស្រាលក៏ដោយ ប៉ុន្តែជួនកាលបាក់តេរីនេះ បង្កទៅជាជំងឺគំរាមកំហែងដល់អាយុជីវិតដែលគេហៅថា ជំងឺ A streptococcal ។
UKHSA និយាយថា មិនមានព័ស្តុតាងណាមួយដែលថា ការឆ្លងថ្មីកំពុងចរាចរនោះទេ ហើយការកើនឡើងនៃករណី គឺទំនងជាដោយសារតែបរិមាណបាក់តេរីមានកម្រិតខ្ពស់ និងការកើនឡើងនៃទំនាក់ទំនងសង្គម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ អង់គ្លេស កំពុងផ្ទុះមេរោគមួយប្រភេទ សម្លាប់កុមារជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


