សុខភាព
កម្លាំងជំនាញបសុព្យាបាលចុះបាញ់ថ្នាំសម្លាប់មេរោគតាមកសិដ្ឋានរបស់កសិករ
ខណ:មានការផ្ទុះជំងឺផ្ដាសាយបក្សីនៅខេត្តព្រៃវែង កន្លងមកនេះ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានបើកយុទ្ធនាការចុះធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សី ដើម្បីទប់ស្កាត់នូវជំងឺមួយនេះតាមកសិដ្ឋានរបស់កសិករនៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

លោក កែន ចាន់សុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំសហការីរួមមានៈ លោក គូចាន់ថន លោក ទួន វ៉ាន់ថាត លោក សែម សុខា ចុះបាញ់ឆ្នាំសម្លាប់មេរោគផ្ដាសាយបក្សី នៅក្នុងកសិដ្ឋានរបស់កសិករ ស្ថិតក្នុងភូមិចង្វារឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានកសិដ្ឋានកសិករឈ្មោះ ជៀប សំអាត ដែលមានចិញ្ចឹមសត្វមាន់សាច់ចំនួន ១.១០០ ក្បាល ដែលមានមេបង្កាត់ពូជចំនួន ១០០ ក្បាលផងដែរ។
លោក កែន ចាន់សុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបក្សសុព្យាបាលបានផ្ដល់នូវមតិណែនាំដល់កសិករឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់លើជំងឺផ្ដាសាយបក្សីនេះ ហាមយកបក្សីមិនស្គាល់ប្រវត្តិច្បាស់លាស់ ចូលក្នុងកសិដ្ឋាន និងធ្វើអនាម័យជាប្រចាំ ដើម្បីជៀសវាងនូវជំងឺឆ្លងផ្សេងៗ។

លោក កែន ចាន់សុជាតិ បន្ថែមថា បន្ទាប់ពីកាន់ ឬប៉ះពាល់ មាន់ ទា ដែលស្លាប់ដោយសារជំងឺ ត្រូវលាងដែឲ្យបានស្អាត ពេលចូលក្នុងកសិដ្ឋានត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ហាមមិនឲ្យក្មេងៗប៉ះពាល់បក្សីដែលស្លាប់ដោយសារជំងឺឬស្លាប់មិនដឹងមូលហេតុ។
ក្នុងឆ្នាំ២០២៣នេះ គ្រប់កសិដ្ឋានចិញ្ចឹមមាន់ ការចិញ្ចឹមបានផលល្អជាងឆ្នាំទៅ ហើយជំនាញនឹងបន្តចុះបាញ់ថ្នាំដើម្បីសម្លាប់មេរោគជូនដល់គ្រប់កដិដ្ឋានក្នុងខេត្តទាំងអស់។ ជាងនេះទៀត យើងបានដាក់កម្លាំងប្រចាំការត្រួតពិនិត្យការចរាចរណ៍នាំសត្វចូលបើគ្មានលិខិតអនុញ្ញាតមិនឲ្យចូលក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំដាច់ខាត៕

អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


